no-alternative title

នៅលើបញ្ជី 3C បញ្ជាក់ថា Samsung Galaxy Z Fold 6 និង Z Flip 6 មិនប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿននោះទេ នេះ

ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រកាសចេញនូវស្មាតហ្វុនអេក្រង់បត់បានជំនាន់ទី 6 នៃត្រកូល Galaxy Z-Series នៅក្នុងខែកក្កដាខាងមុខនេះហើយ។ ស្របពេលដែលមានការលើកឡើងនោះ ពាក្យចចាមអារ៉ាម និង ការបែកធ្លាយរបស់ស្មាតហ្វូនអេក្រង់បត់បាននេះ ក៏មានការបែកធ្លាយជាច្រើនរួចមកហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់នៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 និង Z Flip 6 បានឆ្លងកាត់ការចុះបញ្ជី 3C នៅក្នុងប្រទេសចិន ហើយ។ នៅលើបញ្ជីនេះ ក៏មានការបង្ហាញទៀតថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 6 និង Z Flip 6 គឺមិនមានការប្រើប្រាស់បច្ចេកវិទ្យាសាកល្បឿនលឿននោះទេ សម្រាប់ឆ្នាំនេះនោះទេ។ 

នៅលើបញ្ជី 3C certification នេះ ថែមទាំងមានការបង្ហាញទៀតថា ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Flip 6 គឺមានលេខម៉ូដែល SM-F9560 ខណៈដែលស្មាតហ្វូនអេក្រង់បត់បាន Z Fold 6 គឺមានលេខម៉ូដែល SM-F7410។ ផ្អែកលើររបាយការណ៌នៃបញ្ជីខាងលើនេះ ក៏មានការបញ្ជាក់បន្ថែមទៀតថ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺនឹងការប្រើប្រាស់នូវឆ្នាំងសាក Samsung ដែលមានលេខម៉ូដែល EP-TA800។ ឆ្នាំងសាកនេះ នឹងមានកម្លាំងសាកត្រឹមតែ 25W ប៉ុណ្ណោះ។

 

សូមជំរាបថា គិតចាប់តាំងពីមុនមក ក្រុមហ៊ុន Samsung បានកំណត់នូវការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មល្បឿនត្រឹមតែ 25W ប៉ុណ្ណោះសម្រាប់ស្មាតហ្វូនអេក្រង់បត់បាននៃត្រកូល Galaxy Z។ ដូច្នេះជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន ជំនាន់ថ្មីទី 6 នេះ មានភាគរយច្រើន ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏នឹងនៅតែបន្តប្រើប្រាស់នូវកម្លាំង ប៉ុនគ្នាជាមួយនិងជំនាន់មុនដដែល។ 

គួរបញ្ជាក់ថា កាលពីដើមខែនេះ ក៏មានព័ត៌មានថ្មីមួយបានបញ្ជាក់ថា ថាមពលថ្ម ដែលមានប្រើប្រាស់នៅលើស្មាតហ្វូន អេក្រង់បត់បាន Galaxy Z Fold 6 និង Flip 6 គឺបានឆ្លងកាត់ការបញ្ជាក់ពីវិញ្ញាបនបត្រសុវត្ថិភាពរបស់កូរ៉េខាងត្បូងរួចហើយ។ ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានថាមពលថ្មភ្លោះ។ ហើយសម្រាប់ការឌីស្សាញរូបរាងរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នឹងរាងជ្រុង ខណៈដែល Z Flip 6 នឹងមិនមានប្តូររូបរាងនោះទេ។ ស្មាតហ្វូនអេក្រង់បត់នេះ ក៏ធ្លាប់មានការទម្លាយថា នឹងមានស៊ុមជុំវិញ ឌីស្សាញចេញពី Titanium ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

អស្ចារ្យបំផុត! ស្មាតហ្វូនកំពូលជើងឯកកាមេរ៉ា 108 មេហ្គាភិចសែល realme C67 ចេញលក់នៅកម្ពុជាក្នុងតម្លៃត្រឹមតែ 179 ដុល្លារ បំពាក់ដោយ Chipset Snapdragon 6nm

ដោយ ប៉េងលីន
មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

មានការបង្ហើបជាលើកដំបូងនូវលក្ខណៈសម្បត្តិដែលមានប្រើប្រាស់នៅលើ ស្មាតហ្វូន Samsung Galaxy S25 Series ហើយ

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

Huawei បង្ហាញនូវមុខងារបញ្ជូនរូបភាពតាមប្រព័ន្ធផ្កាយរណប (Satellite) នៅលើស្មាតហ្វូន Pura 70 Ultra

ដោយ ប៉េងលីន
រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

រូបភាពចុងក្រោយនៃរថយន្តអគ្គិសនី BYD Seal 06 DM-i ត្រូវបានគេទម្លាយចេញនៅមុនការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ 2024 Beijing Auto Show

ដោយ ប៉េងលីន