no-alternative title

សមត្ថភាពបន្ទះឈីប Kirin 9010 ដែលប្រើនៅលើ Pura 70 Ultra ត្រូវគេទម្លាយចេញនៅបញ្ជីធ្វើតេស្តហើយ

នៅពេលនេះ ការរង់ចាំអស់រយៈពេលជាយូរនោះ គឺបានបញ្ចប់ហើយ! នៅទីបំផុត ស្មាតហ្វូន Pura 70 series របស់ក្រុមហ៊ុន Huawei ដែលមនុស្សជាច្រើនទន្ទឹងរង់ចាំនោះ បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ ស្មាតហ្វូន Huawei Pura 70 Pro+ និង Ultra ត្រូវបានគេបញ្ជាក់ថា បានបំពាក់នូវបន្ទះឈីបថ្មី Kirin 9010។ ខណៈពេលដែលក្រុមហ៊ុន Huawei នៅមិនទាន់លម្អិតអំពីបន្ទះឈីបនេះ អ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិន បានទទួលនូវស្មាតហ្វូននេះ ហើយនិងមានការចែករំលែកអំពីសមត្ថភាពដ៏ខ្លាំងក្លានៃបន្ទះឈីប Kirin 9010 នេះផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើមើលទៅលើបន្ទឈីប Kirin 9010 នេះគឺមានអង្គគណនា 12-core CPU ជាមួយនឹងស្ថាបត្យកម្ម 4+6+2 architecture ។ នេះគឺជាព័ត៌មានលម្អិត៖ 4 efficiency cores ដំណើរការក្នុងល្បឿន 1.55 GHz និង 6 performance cores clocking ដំណើរការក្នុងល្បឿន2.18 GHz ហើយនិង 2 high-performance cores ដំណើរការក្នុងល្បឿន2.30 GHz។ សម្រាប់ core នៅលើ CPU នេះ គឺមានភាពស្រដៀងគ្នាទៅនឹងបន្ទះឈីប Kirin 9000 ដែលមាននៅលើស្មាតហ្វូន Huawei Mate 60 series ផងដែរ។ 

បើមើលទៅលើបន្ទះឈីប Kirin 9010 នេះ មានការបង្កើនល្បឿនទៅលើ Base clock សម្រាប់ efficiency cores របស់វាបើធៀបជាមួយនឹង 1.53 GHz នៅលើបន្ទះឈីប Kirin 9000។ បន្ថែមពីនេះទៀតនោះ សម្រាប់ performance cores ក៏មានការបង្កើនពីល្បឿន 2.15 GHz នៅលើបន្ទះឈីប Kirin 9000 ទៅកាន់ 2.18 GHz ផងដែរ។ យ៉ាងណាមិញ នៅក្នុងការតេស្ត Benchmark នៅលើ Geekbench 6.2 មានការបង្ហាញនូវលទ្ធផលដ៏គួរអោយចាប់អារម្មណ៍ជាមួយនឹងលទ្ធផលដ៏ខ្លាំងក្លានៃបន្ទះឈីប Kirin 9010 បើធៀបជាមួយនឹងបន្ទះឈីប 9000s។ 

ជាមួយនិងការធ្វើតេស្តនៅលើ Geekbench 6.2 នេះ បង្ហាញថា បន្ទះឈីបនេះមានពិន្ទុ 1447 នៅលើ single-core និងពិន្ទុ 4765 នៅក្នុងការតេស្ត multi-core ដែលខ្ពស់ជាងបន្ទះឈីប Kirin 9000s ដែលមានពិន្ទុ 1350 នៅក្នុងការតេស្ត single-core និងពិន្ទុ 4200 នៅក្នុងការតេស្ត multi-core។ ហើយបើមើលនៅលើ AnTuTu (V10.2.4) benchmark វិញ ក៏មានការបង្ហាញថា បន្ទះឈីប Kirin 9010 នេះគឹមានពិន្ទុលើសពី 970,000 ជាមួយនឹងពិន្ទុ CPU លើសពី 330,000 និងពិន្ទុ GPU លើសពី 190,000 ដែលកើនឡើងពី 700,000 ប្រៀបធៀបជាមួយបន្ទះឈីប Kirin 9000s ដែលមាននៅលើស្មាតហ្វូន Huawei Mate 60។ បើទោះបីជា ការតេស្តទៅលើ performance ទៅលើបន្ទះឈីប SoC ថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយនោះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បន្ទះឈីប Kirin 9010 នេះ គឺនឹងផ្តល់នូវសមត្ថភាពដ៏ខ្លាំងក្លាសម្រាប់អ្នកប្រើប្រាស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន