no-alternative title

realme Narzo 70 និង Narzo 70x បង្ហាញខ្លួនជាមួយអេក្រង់ 120Hz និងកាមេរ៉ា 50MP

 

កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន realme ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល P1 និង P1 Pro ហើយនៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ បានបន្តបង្ហាញនូវស្មាតហ្វូនចំនួន 2 បន្ថែមទៀតហើយ គឺម៉ូដែល Narzo 70 និងNarzo 70x។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះ៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន realme Narzo 70

ស្មាតហ្វូន realme Narzo 70 ដំណើរការនៅលើបន្ទះបន្ទះឈីប Dimensity 7050 SoC អមរួមជាមួយនឹងរ៉េមទំហំ 8GB និងនិងមានអង្គចងចាំទំហំ 128GB។ នៅលើស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធី realme UI 5.0 ហើយនឹងអាចធ្វើការ upgrade បានដល់ទៅ 2 ឆ្នាំទៅលើ Android OS និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 3 ឆ្នាំ។ 

ស្មាតហ្វូន realme Narzo 70 មានអេក្រង់ទំហំ 6.67 អ៊ីង កម្រិត FullHD+ ល្បឿន 120Hz AMOLED គាំទ្រជាមួយនឹងកម្រិតពន្លឺ 1,200 nits ហើយថែមទាំងមានការប្រើប្រាស់នូវបច្ចេកវិទ្យា Rainwater Smart Touch រួមនិងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូននេះ មានរន្ធប្រហោង punch-hole នៅកណ្តាលជាមួយនឹងកាមេរ៉ាទំហំ 16MP ខណៈពេលដែលកាមេរ៉ាគោល គឺមានទំហំ 50MP និងមួយគ្រាប់ទៀតមានទំហំ 2MP depth។ 

ស្មាតហ្វូន realme Narzo 70 មានថាមពលថ្មទំហំ 5,000mAh គាំទ្រដោយនឹងរន្ធផត USB-C port និងមានកម្លាំងសាក កម្រិត 45W។ សម្រាប់ការសាកនៅលើស្មាតហ្វូននេះ 27 នាទី ទទួលបានបានថ្ម 50% និងសាក 61 នាទី បានដល់ទៅ 100%។ នៅលើស្មាតហ្វូននេះ ក៏មានទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាក reverse wired charging ផងដែរ។ បន្ថែមពីនេះនៅលើស្មាតហ្វូន realme Narzo 70 នេះ ក៏មានលក្ខណៈពិសេសជាច្រើនទៀតផងដែរ ក្នុងនោះមានដូចជា បច្ចេកវិទ្យា 5G, IP54 rating, 3.5mm headphone jack, Hi-Res Audio និង dual stereo speakers ។ ស្មាតហ្វូននេះក៏មានបំពាក់នូវ Mini Capsule 2.0 ថែមទៀតផង។

ស្មាតហ្វូន realme Narzo 70 មានពណ៌ Ice Blue និង Olive Green ជាមួយនឹងទំហំ 6GB/128GB និង 8GB/128GB ជាមួយនឹងតម្លៃ INR15,999 ($190/€180) និង INR16,999 ($205/€190)។ ស្មាតហ្វូននេះនឹងលក់នៅក្នុងប្រទេសឥណ្ឌាចាប់ពីថ្ងៃទី 25 ខែមេសានេះ តាមរយៈវេបសាយផ្លូវការរបស់ realme និង Amazon.in ។

 

ស្មាតហ្វូន realme Narzo 70x

ស្មាតហ្វូន realme Narzo 70x អាចជាម៉ូដែលមួយដែល rebranded ពីស្មាតហ្វូន realme 12x ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូន realme 12x នៅក្នុងប្រទេសឥណ្ឌានេះ គឺមានពណ៌  Twilight Purple និង  Woodland Green ហើយស្មាតហ្វូននេះមាន 3 ទំហំគឺ 4GB/128GB, 6GB/128GB និង 8GB/128GB។ ស្មាតហ្វូន  realme Narzo 70x គឺមានពណ៌ Ice Blue និង Forest Green ជាមួយនឹង ២ ទំហំគឺ 4GB/128GB និង 6GB/128GB ។ 

ស្មាតហ្វូន  realme Narzo 70x ដំណើរការនៅលើបន្ទះឈីប Dimensity 6100+ SoC ប្រើប្រាស់នូវស្បែក Realme UI 5.0, និងមានអេក្រង់ទំហំ 6.72 អ៊ីង កម្រិត FullHD+ ល្បឿន 120Hz LCD និងមានថាមពលថ្មទំហំ 5,000 mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 45W charging។ ស្មាតហ្វូន Narzo 70x មានប្រព័ន្ធស្កេនក្រយ៉ោដៃនៅចំហៀង និងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 50MP, 2MP depth និង 8MP selfie។ ស្មាតហ្វូននេះមាន 5G។ សម្រាប់តម្លៃស្មាតហ្វូន realme Narzo 70x គឺទំហំ 4GB/128GB មានតម្លៃ  INR11,999 ($145/€135) និងទំហំ 6GB/128GB ដែលមានតម្លៃ  INR13,499 ($160/€150) ។ ស្មាតហ្វូននេះ នឹងលក់នៅលើវេបសាយផ្លូវការរបស់ realme និង  Amazon.in៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន