no-alternative title

iQOO Z9 Turbo បង្ហាញខ្លួននៅប្រទេសចិនជាមួយបន្ទះឈីប Snapdragon 8s Gen 3 និងមានរ៉េម 16GB ហើយនិងមានតម្លៃ 275 ដុល្លារ

នៅពេលនេះ iQOO Z9 Turbo ដែលជាស្មាតហ្វូនម៉ូដែលTop-end ស្ថិតនៅក្នុងស្មាតហ្វូន Z9 series បានប្រកាសជាផ្លូវការនៅលើទីផ្សារប្រទេសចិនហើយ ដែលនេះគឺជាស្មាតហ្វូនថ្មីមួយបន្ថែមទៀតនៅក្នុងស្មាតហ្វូន Z9 series។ ស្មាតហ្វូនជំនាន់ថ្មីចុងក្រោយបំផុតនេះ គឺត្រូវបានគេបញ្ជាក់ថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពខ្លាំងក្លាប្រៀបធៀបជាមួយនិងដៃគូរនានា។ ស្មាតហ្វូន Z9 Turbo នេះ មានភាពខុសគ្នាមួយចំនួនទៅនឹងស្មាតហ្វូនជាច្រើនរបស់ខ្លួនផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iQOO Z9 Turbo ថ្មីនេះ គឺមានអេក្រង់ 6.72-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution, 4,500 nits និងមានល្បឿន 144Hz refresh rate។ ស្មាតហ្វូននេះ ដំណើរការនៅលើប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។ និយាយពីការឌីស្សាញទៅលើស្មាតហ្វូននេះវិញ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូនជាច្រើនទៀតនៃត្រកូលជាមួយគ្នាជាមួយនឹងគែមរាបស្មើ។ ស្មាតហ្វូននេះបំពាក់នូវ IP64 សម្រាប់ការពារទឹក និងធូលីផងដែរ។

ស្មាតហ្វូន iQOO Z9 Turbo នេះ មានកាមេរ៉ាខាងក្រោយភ្លោះដែលមានទំហំ  50MP Sony IMX882 ជាមួយនឹងមុខងារ OIS និង 8MP ultra-wide-angle lens ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូន iQOO Z9 Turbo នេះមានបន្ទះឈីប Snapdragon 8s Gen 3 processor រ៉េមទំហំ 16GB LPDDR5x RAM ហើយថែមទាំងមានការគាំទ្រជាមួយនឹង  16GB virtual RAM រួមនិងម៉េមូរីទំហំ 512GB UFS 4។

 

ស្មាតហ្វូននេះមាន ប្រព័ន្ធត្រជាក់កម្រិត 6K VC liquid cooling សម្រាប់បំភាយកំដៅបានថែមទៀតផង។ ស្មាតហ្វូនមានថាមពលថ្មទំហំ 6,000mAh គាំទ្រជាមួយនឹងបច្ចេកវិទ្យាសាក 80W wired charging និង 7.5W wired reverse charging។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 14 OS ជាមួយនឹង OriginOS 4 ។ ស្មាតហ្វូន  iQOO Z9 Turbo នេះក៏មាន  X-Axis Linear motor, WiFi-6, Bluetooth 5.4 និង  USB-C port។

ស្មាតហ្វូន iQOO Z9 Turbo នេះ មានតម្លៃចាប់ពី CNY 1,999 (~$275) សម្រាប់ទំហំ 12GB+256GB និងតម្លៃ CNY 2,399 (~$331) សម្រាប់ទំហំ 12GB+512GB។ សម្រាប់ទំហំ 16GB+256GB និង 16GB+512GB មានតម្លៃ CNY 2,299 (~$317) និង CNY 2,599 (~$358) រៀងគ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន