no-alternative title

Xiaomi 15 Series នឹងបំពាក់ប្រព័ន្ធកាមេរ៉ា Telephoto និង Periscope ថ្មី ទំហំ 50MP ហើយនិងបន្ទះឈីប Snapdragon 8 Gen 4

ក្រុមហ៊ុន Xiaomi ត្រូវបានគេមើលឃើញថា ទើបតែប្រកាសចេកនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីម៉ូដែល Xiaomi 14 Ultra របស់ខ្លួន ហើយថែមទាំងមានការដាក់លក់នៅលើទីផ្សារសកលថែមទទៀតផង។ នៅថ្ងៃនេះ យោងតាមដំណឹងថ្មីមួយ បានបញ្ជាក់ពីការបែកធ្លាយនូវព័ត៌មានថ្មីមួយចំនួនរបស់ស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីម៉ូដែល Xiaomi 15 series ថែមទៀតហើយ។ បើមើលទៅលើការទម្លាយចុងក្រោយនេះ គឺបានបញ្ជាក់ពីព័ត៌មានថ្មីនៃកាមេរ៉ា និងលក្ខណៈសម្បត្តិមួយចំនួន ដែលនឹងមានការប្រើប្រាស់នៅលើស្មាតហ្វូននេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពកន្លងមក ធ្លាប់បានទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ គឺនឹងមានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Xiaomi 15 series នៅចុងឆ្នាំនេះហើយ។ យោងតាមអ្នទម្លាយ Digital Chat Station បាននិយាយថា ក្រុមហ៊ុន Xiaomi ថ្មីៗនេះ បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីនះហើយ នៅក្នុងថែមទាំងមានការធ្វើតេស្តកាមេរ៉ាថ្មីនៅលើស្មាតហ្វូនថ្មីនេះថែមទៀតផង។ បើតាមការទម្លាយខាងលើនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបំពាក់នូវកាមេរ៉ាជំនាន់ថ្មីទំហំ 50-Megapixel periscope sensor។ អ្នកទម្លាយរូបនេះបន្តថា ក្រុមហ៊ុននេះ ក៏បានធ្វើតេស្តទៅលើសិនស័រ high magnification telephoto shooter នៅលើស្មាតហ្វូនថ្មីនេះគ្រប់ម៉ូដែលទាំងអស់ទៀតផង។

Digital Chat Station បានបញ្ជាក់ថា Xiaomi 15 models នឹងមានការបំពាក់នូវបន្ទះឈីបដែលមានលេខម៉ូដែល Qualcomm SM8750 ដែលគេជឿជាក់ថា គឺបន្ទះឈីប Snapdragon 8 Gen 4 SoC។ សូមជំរាបថា ក្រុមហ៊ុន Xiaomi គឺជានិច្ចជាកាល គឺក្រុមហ៊ុនដែលបំពាក់នូវបន្ទះឈីបថ្មីនេះមុនគេ។ ជាមួយគ្នានេះ ផ្អែកលើរបាយការណ៌មុននេះ ក៏ធ្លាប់មានការបញ្ជាក់ Xiaomi 15 នឹងនៅតែប្រើប្រាស់នូវអេក្រង់រាបស្មើរទំហំ 6.36-អ៊ីងដដែល។ ស្មាតហ្វូនថ្មី ក៏ត្រូវបានគេរំពឹងថា ក៏នឹងតម្លើងមកជាមួយនូវប្រព័ន្ធស្កែនម្រាមដៃ ultrasonic in-display fingerprint scanner ផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន