no-alternative title

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 70 និង 70 Pro+ ចាប់ផ្តើមលក់ជាផ្លូវការហើយ!

នៅពេលនេះ ក្រុមហ៊ុន Huawei បានចាប់ផ្តើមលក់ជាផ្លូវការទៅលើស្មាតហ្វូន Pura 70 និង70 Pro+ នៅតាមហាងលក់របស់ខ្លួន។ បន្ទាប់ពីការបង្ហាញវត្តមាន និងការដាក់លក់របស់ស្មាតហ្វូន Ultra និង Pro រួចមក។ សម្រាប់ស្មាតហ្វូន Pura 70 នេះមាន 3 ទំហំរួមានដូចជា Pura 70 ទំហំ 12GB+256GB មានតម្លៃ 5499 យ៉ន់, Pura 70 ទំហំ 12GB+512GB មានតម្លៃ 5999 យ៉ន់ និង Pura 70 ទំហំ 12GB+1TB មានតម្លៃ 6999 យ៉ន់។ សូមជំរាបថា ការលក់ដំបូងទៅលើស្មាតហ្វូន Huawei Pura 70 Pro+ នៅពេលនេះ ទំហំ 16GB+512GB មានតម្លៃ 7999 យ៉ន់ និង Pura 70 Pro+ ទំហំ 16GB+1TB មានតម្លៃ 8999 យ៉ន់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន Huawei Pura 70 មាន 4 ពណ៌ គឺ Feather Black, Snowy White, Cherry Rose Red និងIce Crystal Blue ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-អ៊ីង OLED ជាមួយនឹង  FHD+ resolution (2760 x 1256 pixels) និងកញ្ចក់ Kunlun ជំនាន់ទី 2។ ស្មាតហ្វូន Pura 70 នេះ មានកាមេរ៉ាខាងក្រោយ 3 គ្រាប់គឺ កាមេរ៉ាគោលទំហំ 50MP +13MP ultra-wide + 12MP periscope lens។ បើមើលទៅលើផ្នែកខាងមុខនោះស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 13MP ultra-wide sensor។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4900mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន dual super-fast charging66W, Kirin 9000s chipset និង  HarmonyOS 4.2 ផងដែរ។

 

ស្មាតហ្វូន Huawei Pura 70 Pro+ វិញ មានអេក្រង់ទំហំ 6.8-អ៊ីង OLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ទំហំ 2844x1260 pixels និងមានកម្រិត 460 PPI។ ស្មាតហ្វូននេះមាន 3 ពណ៌គឺ Lightweave Silver, String White និង Phantom Black។ អេក្រង់របស់ស្មាតហ្វូន Pro+ នេះមានល្បឿន 120Hz refresh rate, 1440Hz high-frequency PWM dimming, 300Hz touch sampling rate ហើយនិងកម្រិតពន្លឺ 2500nits គាំទ្រការបង្ហាញចេញបាន FHD+ resolution, 1.07 billion colors និងទ្រទ្រង់នូវកម្រិត P3 wide color។ ស្មាតហ្វូន Pro+ នេះមានកញ្ចក់ Kunlun និង IP68 សម្រាប់ការពារទឹក និងធូលីផងដែរ។ 

ស្មាតហ្វូន Pura 70 Pro+ នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50MP primary camera (f/1.4-f/4.0 aperture, OIS), 12.5MP ultra-wide-angle lens (f/2.2 aperture) និង  48MP macro telephoto sensor (f/2.1 aperture, OIS និង autofocus)។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP ultra-wide។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5050mAh ជាមួយនឹងបច្ចេកវិទ្យា 80W fast charging ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន