កាលពីដើមខែនេះ ក្រុមហ៊ុន Xiaomi Auto ត្រូវបានគេមើលឃើញថា បានប្រគល់រថយន្តអគ្គិសនីរបស់ខ្លួនជូនដល់អតិថិជនបានកាន់តែច្រើនហើយថែមទាំងមានគោលដៅពង្រីកទីផ្សាររថយន្តនេះកាន់តែធំជាងមុនថែមទៀតផង។ ការប្រគល់កន្លងមកនោះ គឺបានធ្វើឡើងនៅក្នុងរោងចក្រ Xiaomi Automobile Factory នៅតំបន់ Yizhuang ក្នុងទីក្រុងប៉េកាំងផ្ទាល់តែម្តង។ នៅពេលនោះ លោក Lei Jun ដែលជាអគ្គនាយក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi ក៏បានបើកទ្វារថយន្ត SU7 ហើយនិងបានចាប់ដៃជាមួយអតិថិជនផ្ទាល់ថែមទៀតផង។ បើតាមគម្រោងនោះ ក្រុមហ៊ុនមានគោលដៅប្រគល់អោយបាន 5000 គ្រឿងក្នុងជំហ៊ានដំបូងនេះ។
នៅថ្ងៃនេះ យោងតាមការបង្ហោះរបស់ៈោល Lu Weibing ដែលជាអគ្គនាយក Xiaomi Group និងនាយកគ្រប់គ្រងក្រុមហ៊ុន Xiaomi បាននិយាយថា ក្រុមហ៊ុនមានគោលដៅលក់រថយន្តអោយបានច្រើនជាង 100,000 គ្រឿងនៅក្នុងឆ្នាំ 2024 នេះ។ លោក Lu Weibing ក៏បាបញ្ជាក់ពីចំនួនរថយន្តអគ្គិសនី Xiaomi SU7 ហើយថែមទាំងនិយាថា ពេលនេះមានការបញ្ជាទិញ Xiaomi SU7 លើសពី 70,000 គ្រឿងហើយ។
កាលពីថ្ងៃទី 20 ខែមេសានេះ លោក Lei បានប្រកាសនៅក្នុងព្រឹត្តិញការណ៌ Xiaomi Investor Conference ថា នៅពេលនេះមានការបញ្ជាទិ Xiaomi SU7 លើសពី 70,000 គ្រឿងហើយ។ ក្រុមហ៊ុន Xiaomi Auto បានបញ្ជាក់ថា នៅពេលនេះ ការប្រគល់រថយន្តអគ្គិសនី SU7 គឺធ្វើឡើងនៅទីក្រុងប៉េកាំង និងទីក្រុងហ្សិនជិនប៉ុណ្ណោះ។ បើរបាយការណ៌ខាងលើនេះ អោយដឹងថា ក្រុមហ៊ុននេះនឹងការប្រគល់រថយន្តអគ្គិសនី SU7 នេះនៅទូទាំងប្រទេសនាពេលខាងមុខនេះហើយ។
កាលពីមុននេះ លោក Lei Jun បានកត់សំគាល់ថា ការប្រគល់រថយន្តអគ្គិសនី SU7 នេះ នឹងធ្វើឡើងនៅទីក្រុងចំនួន 29 ទូទំាងប្រទេស ដែលទីនោះសុទ្ធសឹងតែទីផ្សារយុទ្ធសាស្ត្ររបស់ខ្លួន។ ប្រភពខាងលើនេះបន្តថា ការប្រគល់រថយន្តអគ្គិសនី SU7 នេះ នឹងបន្តធ្វើនៅទីក្រុង 40 នៅត្រឹមឆ្នាំ 2024 នេះ។
សូមជំរាបថា ក្រុមហ៊ុន Xiaomi Auto គឺមានហាងចំនួន 59 នៅក្នុងទីក្រុងចំនួន 29 ដែលស្ថិតនៅ Beijing, Shanghai, Guangzhou, Tianjin, Changsha, Taiyuan, Shenzhen, Wuhan, Hangzhou, Chengdu និងខេត្តមួយចំនួនទៀត។Xiaomi SU7, SU7 Pro និង SU7 Max មានតម្លៃចាប់ពី CNY 215,900 (~$29,797), CNY 245,900 (~$33,938) និង CNY 299,900 (~$41,391).