no-alternative title

Apple ទិញយកក្រុមហ៊ុន Start Up របស់់ប្រទេសបារាំងពន្លឿនការ អភិវឌ្ឍន៍បច្ចេកវិទ្យា AI សម្រាប់ iPhone 16 Series

បើយោងទៅលើការបង្ហោះនៅលើ Power On ចុងក្រោយបង្អស់របស់លោក Mark Gurman បាននិយាយថាក្រុមហ៊ុន Apple មានភាពយឺតយ៉ាវជុំវិញការអភិវឌ្ឍន៍នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត បើប្រៀបធៀបទៅនឹងក្រុមហ៊ុនដូចជា OpenAI និង Google។ ដោយបច្ចុប្បន្ននេះ បញ្ញាសិប្បនិមិ្មត ហៅថា AI ឬ Artificial Intelligence ត្រូវបានប្រើប្រាស់សម្រាប់ឧបករណ៍ដំណើរការដោយយប្រតិបត្តិការ Android និង Windows ស៊េរីខ្ពស់ជាច្រើនរួចមកហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមប្រភពរបាយការណ៍បាននិយាយថា នៅពេលនេះ Apple បាននឹងកំពុងពន្លឿនក្នុងអភិវឌ្ឍន៍បច្ចេកវិទ្យា AI សម្រាប់ប្រើនៅលើឧបករណ៍៍ជំនាន់ក្រោយរបស់ខ្លួន។ ដោយយកាលពីខែមុននេះ Apple បានទិញយកក្រុមហ៊ុន DarwinAI របស់កាណាដា ដើម្បីបន្តការអភិវឌ្ឍរបស់ខ្លួនឲ្យបានកាន់តែឆាប់រហ័ស។ ដោយឡែកបើតាមដំណឹងចុងក្រោយនេះវិញ បាននិយាយថា Apple បានទិញយកក្រុមហ៊ុន Start up ថ្មីមួយបន្ថែមទៀតរបស់បារាំងដែលមានឈ្មោះថា Datakalab។

Apple ត្រូវបានគេរាយការណ៍ថាកំពុងប្រើវិធីផ្សេងគ្នាទាក់ទងទៅនឹងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI ជំនាន់ថ្មី។ ខណៈពេលដែលលក្ខណៈពិសេសនៃប្រព័ន្ធបច្ចេកវិទ្យា AI ទូទៅនៅលើឧបករណ៍បច្ចុប្បន្ន ត្រូវបានគាំទ្រដោយម៉ូដែលភាសាធំនៅខាងម៉ាស៊ីនមេរបស់ Apple ដែលដំណើរការដោយប្រព័ន្ធ LLMs នៅលើឧបករណ៍។ ប្រព័ន្ធនេះនឹងជួយឲ្យឧបករណ៍ធានាបាននូវភាពឯកជនរបស់អ្នកប្រើប្រាស់។ Apple ត្រូវបានបង្កើតម៉ូដែលដែលមានសមត្ថភាពសមរម្យ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ការប្រើប្រាស់។ ប៉ុន្តែ ការធ្វើបែបនេះ គឺនឹងត្រូវការពេលវេលាយូរបន្តិច។ ចំពោះការទិញយកក្រុមហ៊ុន Datakalab របស់បារាំង ដែលជាក្រុមហ៊ុនមានឯកទេសលើប្រព័ន្ធ power-efficient model ដែលមានប្រសិទ្ធភាពក្នុងលក្ខខណ្ឌនៃការប្រតិបត្តិ ការរក្សាសុវត្ថិភាពឯកជនភាព និងប្រតិបត្តិការទាំងស្រុងលើឧបករណ៍។

 

សូមបញ្ជាក់ថា Datakalab ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ដោយបងប្អូនបង្កើតពីរនាក់ គឺលោក Xavier និង Lucas Fischer។ យោងតាមការបញ្ជាក់ពីគណៈកម្មការអឺរ៉ុប កិច្ចព្រមព្រៀងសម្រាប់ការទិញលក់រវាង Apple និង Datakalab ត្រូវបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំមុន។ យ៉ាងណាមិញដំណឹងនេះទើបតែត្រូវបានទម្លាយចេញក្នុងពេលនេះប៉ុណ្ណោះ តាមរយះទស្សនាវដ្ដីពាណិជ្ជកម្មបារាំងឈ្មោះថា Challenges។

Datakalab ត្រូវបានគេរាយការណ៍ថា មានបុគ្គលិកត្រឹមតែ 10 ទៅ 20 នាក់ប៉ុណ្ណោះ ហើយពួកគេជាច្រើននាក់ក៏ត្រូវ បានបញ្ជាក់ថាបានចូលរួមក្នុងក្រុមថ្មីនៅក្រុមហ៊ុន Apple ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ស្ថាបនិកក្រុមហ៊ុនដែលជាបងប្អូន គឺលោក Xavier និង Lucas Fischer ត្រូវបានគេរាយការណ៍ថាមិនបានចូលរួមជាមួយ Apple ទេ។ Datakalab គឺជាក្រុមហ៊ុនដែលបានធ្វើការជាមួយរដ្ឋាភិបាលបារាំងក្នុងអំឡុងពេល COVID-19 ក្នុងការដាក់ពង្រាយឧបករណ៍ AI នៅក្នុងប្រព័ន្ធដឹកជញ្ជូន ដើម្បីរកមើលថា តើមនុស្សពាក់ម៉ាសបានត្រឹមត្រូវ ដែរឬអត់ ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន