no-alternative title

ពណ៌ និងទំហំនៅលើ Samsung Galaxy Z Fold 6 និង Z Flip 6 ត្រូវបានគេទម្លាយចេញហើយ!

នៅពេលនេះ មានពាក្យចចាមអារ៉ាមថ្មីមួយ បានទម្លាយចេញនូវព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ទី 6 នៃត្រកូល Galaxy Z-Series របស់ក្រុមហ៊ុន Samsung ហើយ។ បើមើលទៅលើការទម្លាយកន្លងមកដែលផ្អែកលើរូបភាព CAD-based renders បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បាន Z Flip 6 គឺនៅបន្តការឌីស្សាញរូបរាងដូចជំនាន់មុន ខណលដែល Z Fold 6 នឹងមានការឌីស្សាញរូបរាងថ្មី មានគែមជ្រុងជុំវិញ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ ក៏បានបង្ហាញវត្តមាននៅលើវិបសាយបញ្ជី 3C ផងដែរ ដោយមិនប្តូរបច្ចេកវិទ្យាសាកថ្មនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមលោក Ross Young ដែលជាអ្នកវិភាគរបស់ស្ថាប័ន DSCC (Display Supply Chain Consultants) នៅថ្ងៃនេះ បានទម្លាយចេញនូវទំហំអង្គចងចាំ និងជម្រើសពណ៌របស់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។ ផ្អែកតាមការទម្លាយរបស់លោក Young បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺនឹងមានជម្រើស 7 ពណ៌ រួមមានដូចជា Crafted Black, Light Blue, Mint, Peach, Silver Shadow, White និង Yellow។ 

 

នៅក្នុងនោះក៏មានការបញ្ជាក់ថា ក្រុមហ៊ុននេះ ក៏នឹងមានដាក់លក់នូវពណ៌ Light Green និង Silver ផងដែរ ដោយប្តូរមកជា ពណ៌ Mint និង Silver Shadow។ ពណ៌ទាំងនេះ ត្រូវបានក្រុមហ៊ុនប្រើប្រាស់នៅលើស្មាតហ្វូន Z Flip 5 រួចហើយផដែរ។ សម្រាប់ជម្រើសពណ៌ថ្មីនៅលើ Flip 6 នេះ គឺគ្រាន់តែបន្ថែមពណ៌អោយច្បាស់បន្តិចប៉ុណ្ណោះ។ ប្រភពខាងលើនេះ បានបន្តថា ពណ៌ Crafted Black, Peach និង White អាចនឹងមានការដាក់លក់នៅលើទីផ្សារមួយចំនួនបំផុត។ 

 

និយាយពីស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 វិញ គឺនៅតែបន្តប្រើប្រាស់នូវជម្រើសពណ៌ដូចមុនៗម៉ូដែល នេះ បើតាមការទម្លាយចេញកន្លងមក។ ប៉ុន្តែសម្រាប់ពណ៌ Dark Blue នឹងដាក់លក់នៅលើទីផ្សារ ដោយប្តូរទៅជា ពណ៌ថ្មីហៅថា Navy ខណៈដែលពណ៌ Silver ត្រូវប្តូរមកជាពណ៌ថ្មីហៅថា Silver Shadow។ នៅក្នុងនោះក៏មានពណ៌ថ្មី Light Pink hue រួមជាមួយិងពណ៌ Crafted Black ហើយនិង White ផងដេរ។

លោក Ross Young ក៏បានធ្វើសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Samsung នឹងបន្តប្រើប្រាស់នូវទំហំអង្គចងចាំនៅលើ Galaxy Z Flip 6 និង Fold 6 នៅក្នុងទំហំ 256GB និង 512GB។ សម្រាប់ម៉ូដែលធំជាងគេ គឺមានទំហំ 1TB។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន