no-alternative title

ការលក់ iPhone នៅលើទីផ្សារប្រទេសចិន មានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ

ការលក់ស្មាតហ្វូន iPhone នៅក្នុងប្រទេសចិន ត្រូវបានគេរាយការណ៌ថា មានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី 1 ឆ្នាំ  2024 កន្លងទៅនេះ ខណៈពេលដែលអ្នកប្រើប្រាស់ជាច្រើនលើទីផ្សារនេះ គឺបានងាកទៅប្រើប្រាស់ស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុនក្នុងស្រុងជាច្រើន នេះបើតាមការបញ្ជាក់ចេញពីក្រុមហ៊ុន Counterpoint research។ នៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិន គឺមានកំនើនតិចតួចប៉ុណ្ណោះ បើធៀបជាមួយនឹងឆ្នាំមុននេះ គឺមានចំនួនត្រឹមតែ 1.5%។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តួរលេខខាងលើនះ បង្ហាញថា គឺមានកំនើនកើនឡើង 2 ត្រីមាសជាប់ៗគ្នា។ ការកើនឡើងទៅលើការលក់នេះ ត្រូវបានគេមើលឃើញថា គឺភាគច្រើនដោយសារតែការលក់ដ៏ខ្លាំងក្លាចេញពីក្រុមហ៊ុនក្នុងស្រុក រួមមានដូចជា Huawei ដែលមានកំនើនដល់ទៅ 69.7% បើធៀបទៅនឹងឆ្នាំមុននេះ។ កំណើននេះ គឺកើនឡើងដោយសារតែវត្តមាននៃស្មាតហ្វូន Mate 60 series របស់ Huawei ខណៈពេលដែលស្មាតហ្វូននេះមានតម្លៃខ្ទង់ 600$ នោះ។

 

សម្រាប់ក្រុមហ៊ុន Apple វិញ ត្រូវបានគេមើលឃើញនូវកំនើនការលក់ស្មាតហ្វូនរបស់ខ្លួននៅក្នុងប្រទេសចិន ដែលមានការធ្លាក់ចុះដល់ទៅ 19.1% ប្រៀបធៀបទៅនឹងត្រីមាសឆ្នាំមុន។ អ្នកវិភាគជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Huawei គឺគូរប្រជែងដ៏ធំសម្រាប់ក្រុមហ៊ុន Apple ដែលបានឆក់បេះដូងអ្នកប្រើប្រាស់ជាច្រើនទៅលើស្មាតហ្វូនប្រណិតដែលក្រុមហ៊ុនទាំងពីរនេះគឺមានការប្រកួតប្រជែងគ្នាខ្លាំងនៅលើទីផ្សារនោះ។ 

ក្រុមហ៊ុន Counterpoint បានបន្តថា ស្មាតហ្វូនម៉ូដែលថ្មី iPhone ដែលបង្ហាញវត្តមាននៅពេលខាងមុខនេះ គឺនឹងមានពណ៌ថ្មី និងមានការបំពាក់នូវមុខងារ AI ថែមទៀតផង។ ចំណុចពិសេសៗនែះ ត្រូវបានក្រុមហ៊ុនរំពឹងថា នឹងអាចជួយបង្កើនការលក់ស្មាតហ្វូន Apple iPhone ឡើងវិញនៅលើទីផ្សាររបស់ចិនជាក់ជាមិនខាន។ សូមជំរាបថា ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនគឺមានកំនើនទាបត្រឹមតែ 1 ខ្ទង់ប៉ុណ្ណោះ នៅក្នុងពេញមួយឆ្នាំ 2024៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

TECNO POVA 6 Pro 5G ស្មាតហ្វូនលេងហ្គេមល្អបំផុតតម្លៃក្រោម $300 មានភ្ជាប់ជាមួយនឹងបន្ទះឈីប 5G និងមានថាមពលថ្មប្រើប្រាស់បានយូរ

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

Galaxy S25 Ultra ប្រហែលជាមិនប្រើប្រាស់ Stacked Battery និងបច្ចេកវិទ្យាសាក 65W នោះទេ

ដោយ ប៉េងលីន
កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

កាន់តែកក្រើក កាន់តែរំជើបរំជួល រំភើបស្ទើរហោះជំនួសអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យពីកម្មវិធី Galaxy S24 MEGA WIN!

ដោយ ប៉េងលីន