ក្រុមហ៊ុន realme នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី realme GT 6 នៅក្នុងប្រទេសចិននៅថ្ងៃទី 9 ខែកក្កដានេះហើយ។ យោងតាមការបញ្ជាក់នៅក្នុងបញ្ជីនៅក្នុង TENAA គឺបង្ហាញថា ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 50-Megapixel និងមួយគ្រាប់ទៀតមានទំហំ 8-Megapixel ជាកាមេរ៉ា Ultra-Wide Lens។ នៅថ្ងៃនេះ នៅមុនការប្រកាសជាផ្លូវការនេះ លោក Xu Qi ដែលជាអគ្គនាយករងរបស់ក្រុមហ៊ុន និងប្រធានផ្នែកទីផ្សាររបស់ realme នៅលើទីផ្សារសកល បានចែករំលែកនូវគំរូនៃកាមេរ៉ារបស់ស្មាតហ្វូន GT6 ហើយ ដែលរូបភាពនេះ ផ្តល់នូវបទពិសោធន៍យ៉ាងអស្ចារ្យបំផុតក្នុងការថតរូបភាព។
សម្រាប់កាមេរ៉ា 50-Megapixel នៅលើស្មាតហ្វូន realme GT 6 នេះ គឺការបំពាក់នូវសិនស័រ Sony IMX890 មានការទ្រទ្រង់នូវ f/1.88 aperture ហើយនិងមានមុខងារ OIS ផងដែរ។ លោក Xu Qi បានបញ្ជាក់អោយដឹងបន្ថែមទៀតថា សម្រាប់ lens, advanced algorithms និង OIS ដែលមាននៅលើស្មាតហ្វូននេះ គឺអនុញ្ញាតអោយកាមេរ៉ានេះ ថតបានច្បាស់ និងលម្អិតនៅគ្រប់ស្ថានភាពតែម្តង។ ប៉ុន្តែគាត់មិនទាន់បានទម្លាយនូវកាមេរ៉ា ultrawide និងកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន GT 6 នេះនៅឡើយទេ។
នៅក្នុងបញ្ជីរបស់ TENAA នេះ បានបន្តបញ្ជាក់ថា ស្មាតហ្វូននេះ មានកាមេរ៉ាខាងក្រោយពីគ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50-Megapixel និងមួយគ្រាប់ទៀតមានទំហំ 8-Megapixel Ultra-Wide នឹងមានកាមេរ៉ាខាងមុខទំហំ 16-Megapixel។ ក្រៅពីនេះ មានរបាយការណ៍ជាច្រើនទៀត បានទម្លាយថា ស្មាតហ្វូន realme GT នេះនឹងមានអេក្រង់រាបស្មើរ ដែលជាអេក្រង់របស់ BOE S1 ដែលផ្តល់នូវពណ៌កូល័រច្បាស់ក្នុងការប្រើប្រាស់។ បន្ថែមពីនេះ អេក្រង់នេះ ក៏មានមុខងារការពារភ្នែក Green Field AI Eye Protection ថែមទៀតផង។
ស្មាតហ្វូន GT6 នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានថាមពលថ្មទំហំ 5,500mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 120W fast charging។ ស្មាតហ្វូននេះ មានរ៉េមទំហំ 24GB LPDDR5x RAM ហើយនិងម៉េមូរីទំហំ 1TB UFS 4.0 storage។ ស្មាតហ្វូននេះ ក៏នឹងមានការទ្រទ្រង់ទៅលើប្រព័ន្ធ Sky communication system ដែលទ្រទ្រង់ទៅលើ 5.5G networks និង Wi-Fi 7 protocols ផងដែរ។ ស្មាតហ្វូននេះមានវិមាត្រ 162.02x76.07x8.43mm និងទម្ងន់ត្រឹមតែ 206.7g៕