no-alternative title
no-alternative title

Ford F-150 Lightning Flash បានបង្ហាញខ្លួន ជាមួយសមត្ថភាពបើកបរបានចំងាយផ្លូវ 515 គីឡូម៉ែត្រ សាកពេញម្តង

ថ្មីៗនេះក្រុមហ៊ុន Ford Motor ទើបតែបានធ្វើការប្រកាសចេញរថយន្ត Electric Pick up ម៉ូដែលពិសេស F-150 Lightning Flash ដែលមានសមត្ថភាពបើកបរបានចំងាយផ្លូវឆ្ងាយជាងម៉ូដែល F-150 Lightning បច្ចុប្បន្ន។ Ford F-150 Lightning Flash ត្រូវបានក្រុមហ៊ុនធ្វើការ Upgraded ចេញពីម៉ូដែល XLT ជាមួយនឹងការបំពាក់ថាមពលអាគុយអគ្គិសនីដែលអាចកាន់ថាមពលក្នុងការបើកបរបានរយះចំងាយផ្លូវ 515 គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់ពីស្ថាប័ន EPA។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ Ford F-150 Lightning Flash ក៏មានបំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិសម្រាប់ផ្លូវ Highway ដែលហៅថា  Ford BlueCruise hands-free highway driving ដោយបច្ចេកវិទ្យាទំនើបនេះត្រូវបាន Ford ធ្វើបច្ចុប្បន្នភាពឡើងដល់ជំនាន់ 1.2 (V1.2) ដោយបានរួមបញ្ចូលនៅប្រព័ន្ធផ្លាស់ប្តូរគន្លងផ្លូវស្វ័យប្រវត្តិ ដោយគ្រាន់តែការចុចលើប៊ូតុង Turn signal ប៉ុណ្ណោះ។

រថយន្ត Pick up Truck ថ្មីនេះ ដំណើរការដោយថាមពលអគ្គិសនីម៉ូដែលពិសេសថ្មីរបស់ក្រុមហ៊ុនអាមេរិកមួយនេះមានបំពាក់មកនូវអេក្រង់ខាងក្នុងទំហំធំដល់ 15.5-អ៊ីង  Touchscreen រួមនឹងបំពាក់ប្រព័ន្ធ Speaker ម៉ាក B&O Sound System និងការបំពាក់ប្រព័ន្ធបច្ចេកវិទ្យារថយន្តទំនើបៗចុងក្រោយជាច្រើនទៀត។ Ford F-150 Lightning Flash អាចនឹងមានតម្លៃខ្ទង់ €65,000 ឬប្រហែលជាង $68,451 ដែលតម្លៃនេះ គឺថ្លៃជាង F-150 Lightning XLT ខ្ទង់ប្រមាណ $11,586 ប៉ុន្តែ ធូរថ្លៃជាងម៉ូដែល F-150 Lariat ប្រមាណជា $6,846។ 

 

ព័ត៌មានពាណិជ្ជកម្ម