no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung ដាក់គោលដៅនាំចេញស្មាតហ្វូនអោយបាន 250 លានគ្រឿងនៅក្នុងឆ្នាំ 2024

Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោក បានបន្តក្នុងការពង្រីកទៅលើផលិតផលរបស់ខ្លួន ដើម្បីអាចរក្សានូវចំណាត់ថ្នាក់របស់ខ្លួននៅលើទីផ្សារ។ ថ្មីៗនេះ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា ទើបតែបង្ហាញនូវស្មាតហ្វូន Galaxy A15 ប្រភេទ 4G  និង 5G នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបផងដែរ។ សម្រាប់ឆ្នាំថ្មីនេះ ស្មាតហ្វូន Galaxy S24 series នឹងបង្ហាញខ្លួន នៅក្នុងខែកុម្ភៈខាងមុខនេះហើយ ស្របពេលដែលម៉ូដែលមួយចំនួន ក៏ស្ថិតនៅក្នុងការអភិវឌ្ឍផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ឆ្នាំ 2024 នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏មានគោលដៅលើសពីអ្វីដែលបានគ្រោងទុកផងដែរ។ តាមការបញ្ជាក់ចេញពីរបាយការណ៍របស់ The Elec បានអោយដឹងថា ក្រុមហ៊ុន Samsung មានគោលដៅក្នុងការនាំចេញស្មាតហ្វូនចំនួន 250 លានគ្រឿងនៅក្នុងឆ្នាំ 2024 នេះ។ សូមជំរាបថា ការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនគឺមានភាពខ្លាំងក្លាណាស់នៅក្នុងឆ្នាំ 2023 នេះ។ ក្រុមហ៊ុន Samsung នៅតែបន្តឈរនៅចំណាត់ថ្នាក់កំពូលដែលអាចនឹងនាំចេញស្មាតហ្វូនបាន 220 លានគ្រឿង ទៅ 230 លានគ្រឿងនៅក្នុងឆ្នាំនេះ។ សម្រាប់ស្មាតហ្វូនដែលលក់បានច្រើននោះ គឺជាម៉ូដែលលំដាប់ថវិកា និងស្មាតហ្វូនថ្នាក់កណ្តាល។

 

សម្រាប់គោលដៅសំខាន់របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ គឺបង្កើនទៅលើការលក់ស្មាតហ្វូន flagship ដើម្បីអាចទាញនូវប្រាក់ចំណេញវិញបន្ទាប់ពីការធ្លាក់ចុះអស់ដល់ទៅ 70% នាពេលកន្លងមក។ ក្រុមហ៊ុននេះ ក៏មានគោលដៅក្នុងការនាំចេញស្មាតហ្វូនបត់បាននៅក្នុងឆ្នាំ 2024 នេះដល់ទៅ 2 លានគ្រឿងខណៈពេលដែលគោលដៅពេលមុននេះគឺតែ 1.6 លានគ្រឿងប៉ុណ្ណោះ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន Samsung គឺមានចំណែកទីផ្សារប្រហែលជា 20% ។ យ៉ាងណាមិញ ក្រុមហ៊ុននេះ ក៏មានការប្រឈមមុខខ្លាំងជាមួយនឹងគូប្រជែងជាច្រើនរបស់ចិនដូចជា Huawei និងXiaomi។ ក្រុមហ៊ុន Samsungក៏អាចនឹងបំពេញទៅលើគោលដៅនៃការនាំចេញបាននៅក្នុងឆ្នាំ 2024 នេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម