no-alternative title
no-alternative title
no-alternative title
no-alternative title

Honor ចំអកស្មាតហ្វូន Samsung Galaxy S25 Edge ជាមួយ Magic V3 ដែលមានកម្រាស់ស្តើងជាង!

ថ្មីៗនេះ ក្រុមហ៊ុន Honor បានចេញមកធ្វើការចំអកទៅលើក្រុមហ៊ុន Samsung ដែលបង្ហាញនូវវត្តមានស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge ដែលជាស្មាតហ្វូនមានកម្រ៉ាស់ស្តើងជាងគេបំផុតរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ។ សូមជំរាបថា ដើម្បីប្រកួតប្រជែងនៅលើទីផ្សារនោះ Honor ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ មិនដែលខកខាននៅក្នុងការបញ្ចេញនូវស្មាតហ្វូននោះទេ។ នៅក្នុងពេលនេះ ក្រុមហ៊ុននេះ បានដាក់គោលដៅក្នុងការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនត្រកូល ‘Edge’ ថែមទោះទៀតហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូន Galaxy S25 Edge ជាស្មាតហ្វូនដែលមានកម្រាស់ស្តើងបំផុតនៅក្នុងត្រកូលស្មាតហ្វូន Galaxy។ ស្មាតហ្វូនថ្មីនេះ មានកម្រាស់ត្រឹមតែ 5.8mm គាំទ្រជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំងក្លាមិនធម្មតានោះទេ។ ក្រុមហ៊ុននេះ បានហៅស្មាតហ្វូននេះថា លើសពីភាពស្តើង! នៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវកាមេរ៉ាទំហំ 200MP បន្ទះឈីប Snapdragon 8 Elite និងបច្ចេកវិទ្យា AI ដ៏អស្ចារ្យជាច្រើនទៀតផង។ 

 

ខណៈដែលស្មាតហ្វូន Samsung Galaxy S25 Edge មើលទៅមិនមែនជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងក្លាដូចម៉ូដែលប្រណិតផ្សេងនោះ ក្រុមហ៊ុន Honor ក៏បានចាប់ផ្តើមបញ្ចេញនូវស្មាតហ្វូនស្តើងបំផុតរបស់ខ្លួន Magic V3 foldable មកធ្វើការប្រៀបធៀបជាមួយនិងសមិទ្ធិផលថ្មីរបស់ Samsung នេះហើយ។

ស្មាតហ្វូនអេក្រង់បត់បាន Magic V3 នេះ គឺមានកម្រាស់ត្រឹមតែ 4.35mm (ពេលបើក) ហើយនិងមានកម្រាស់ត្រឹមតែ 5.8mm (ពេលបិទ)។ បើមើលទៅលើរូបភាពនេះ ស្មាតហ្វូនជំនាន់ថ្មី Magic V3 គឺមានរូបរាងស្តើងជាងស្មាតហ្វូន Galaxy S25 Edge។ សម្រាប់ស្មាតហ្វូន Galaxy S25 Edge នេះ មានថាមពលថ្មទំហំ 3900mAh ខណៈពេលដែលស្មាតហ្វូន Magic V3 មានថាមពលថ្មទំហំ  5150mAh ជាមួយនឹងកម្រាស់ស្តើងត្រឹមតែ 4.35mm ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម