no-alternative title
no-alternative title
no-alternative title
no-alternative title

វត្តមានស្មាតហ្វូនស៊េរីថ្មី Galaxy Z Fold7 Ultra ទំនងជាមិនពិតនោះទេ!

យោងតាមការទម្លាយនូវព័ត៌មាននាពេលមុននេះ ធ្លាប់មានការទម្លាយថា ក្រុមហ៊ុន Samsung នឹងមានការបញ្ចេញនូវស្មាតហ្វូនបត់បានជំនាន់ថ្មី “Galaxy Z Fold7 Ultra” ដែលពេលនោះបានធ្វើអោយអ្នកគាំទ្រជាច្រើន មានការរំភើបជាមួយនឹងវត្តមានរបស់ស្មាតហ្វូននេះ។ ប៉ុន្តែអ្វីៗបានស្ងាត់ទៅវិញ ដោយអ្នកទម្លាយដ៏ល្បីឈ្មោះមួយរូបបានបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូន “Ultra” ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងគ្រាន់តែជាការបំភ្លើសប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ថ្មីៗនេះ អ្នកទម្លាយ Max Jambor បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម X ដោយបានបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងមិនមានការបង្ហាញវត្តមានស្មាតហ្វូន Ultra នោះទេ នៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked នៅក្នុងខែកក្កដាខាងមុខនេះ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនអេក្រង់បត់បាន Fold7 នឹងមានផ្តល់នូវបទពិសោធន៍សម្រាប់អ្នកប្រើប្រាស់កម្រិតដូច Ultra អញ្ចឹង។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Samsung អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន 3 ម៉ូដែល ក្នុងនោះមានដូចជា Galaxy Z Fold7, Galaxy Z Flip7 និង Galaxy Z Flip7 FE ហើយស្មាតហ្វូនទាំងនេះ ក៏បានបង្ហាញវត្តមាននៅលើវិញ្ញាបនបត្រ RKDN ផងដែរ។ 

សូមជំរាបថា ស្មាតហ្វូនបត់បាន Z Fold7 ថ្មីនេះ ត្រូវបានគេទម្លាយថា គឺនឹងមានរូបរាងស្លីមជាមួយនឹងកម្រាស់ត្រឹមតែ  3.9mm នៅពេលដែលបើក ខណៈដែលបិទមានកម្រាស់ 8.9mm។ ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាគោលទំហំ  200MP និងមានអេក្រង់ខាងក្នុងទំហំ 8.2-អ៊ីង រួមនិងការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite ទៀតផង។ សម្រាប់ស្មាតហ្វូន Z Flip7 និង Flip7 FE វិញ អាចនឹងប្រើប្រាស់នូវបន្ទះឈីប  Exynos ហើយនឹងប្រើប្រាស់នូវ  One UI 8 នៅលើ Android 16 ដែលផ្តល់នូវភាពរលូនក្នុងការប្រើប្រាស់ និងមុខងារ AI ជាច្រើនទៀតផង។

ខណៈពេលដែលកាលបរិច្ឆេទជាក់លាក់នៃព្រឹត្តិការណ៍ Unpacked  នៅមិនទាន់ដឹងនៅឡើយទេនោះ ព្រឹត្តិការណ៍នេះ អាចនឹងធ្វើឡើងនៅខែកក្កដានេះ នៅទីក្រុងញ៉ូវយ៉ក៕ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ឡានអគ្គិសនី Toyota bZ5 ដែលប្រើអាគុយ BYD ដាក់លក់ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely ចេញឡាន PHEV ម៉ូដែលថ្មី  Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

Geely ចេញឡាន PHEV ម៉ូដែលថ្មី Galaxy M9 ប្រភេទ 6-កៅអី សាកពេញម្តងអាចរត់បានដល់ទៅ 1,500km

ដោយ ប៉េងលីន
Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

Infinix NOTE 50 Series ស្មាតហ្វូនបំពាក់មុខងារលំដាប់ Flagship, One-Tap Infinix AI ∞ និងការសាកថ្មកម្រិតខ្ពស់ 90W នៃ Note 50 series Collaboration ជាមួយ MLBB បានមកដល់ហើយ!!

ដោយ ប៉េងលីន
ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ជាប្រវត្តិសាស្ត្រថ្មី ឡានម៉ាក Toyota RAV4, Highlander និង Sienna នឹងត្រូវផ្លាស់ប្តូរការអភិវឌ្ឍន៍ផលិតទៅកាន់ប្រទេសចិន

ដោយ ប៉េងលីន
 ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ASUS ProArt P16 (H7606WP) កុំព្យូទ័រ Copilot+PC ដ៏ស្តើងស្រាល បានប្រកាសជាផ្លូវការនៅក្នុងទីផ្សារកម្ពុជាហើយ

ដោយ ប៉េងលីន
Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

Chery QQ Domi ឡានដ៏សែន Cute ជិះបានចម្ងាយ 405km ចេញលក់ក្នុងតម្លៃតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន