no-alternative title

រថយន្ត Nissan Juke លេខរៀងទី 1 លាន ត្រូវបានក្រុមហ៊ុន Nissan ផលិតចេញជាមួយនឹងពណ៌ខៀវ Vivid Blue យ៉ាងស្រស់ស្អាតបំផុត

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan ទើបតែបានប្រកាសថា ការផលិតរថយន្តស៊េរីថ្មី Juke របស់ខ្លួន គឺមានចំនួន 1 លានគ្រឿងនៅក្នុងរោងចក្រ Sunderland របស់ខ្លួនស្ថិតនៅក្នុងចក្រភពអង់គ្លេសនោះ។ សម្រាប់រថយន្ត Juke នៅពេលនេះ គឺធ្វើការផលិតដោយចំណាយពេលត្រឹមតែ 105 វិនាទីប៉ុណ្ណោះ។ រថយន្ត Juke លេងរៀងទី 1 លាននេះ គឺស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលរបស់ Tekna ហើយត្រូវបានក្រុមហ៊ុនជប៉ុនមួយនេះ សម្រេច បាញ់ថ្នាំមានពណ៌ខៀវ Vivid Blue យ៉ាងស្រស់ស្អាតបំផុត។

រូបភាពពាណិជ្ជកម្ម
no-alternative title

គិតត្រឹមពេលនេះ គឺមានរយៈពេល 8 ឆ្នាំហើយ ដែលយើងមិនធ្លាប់បានឃើញនូវរថយន្តស៊េរីថ្មី Juke ដែលមានលក្ខណៈពិសេសដូចនេះនោះទេ រថយន្តនេះ គឺមានការផ្លាស់ប្តូរថ្មីជាមួយនឹងបច្ចេកវិទ្យាកាន់តែអស្ចារ្យ ដែលមានភាពខុសប្លែកពីអ្វីដែលមាននៅលើទីផ្សារ។ នៅថ្ងៃនេះ យើងមានអតិថិជនចំនួន 1 លាននាក់ ហើយរថយន្ត Juke នៅតែស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេផងដែរ។”

សម្រាប់ចំនួន 1 លានគ្រឿងនេះ គឺរាប់បញ្ចូលនូវរថយន្ត Juke Nismo ដែលធ្វើការផលិតនៅក្នុងរោងចក្រ Sunderland ផងដែរ។ ក្រុមហ៊ុន Nissan បានទម្លាយថា ពណ៌ខ្មៅ គឺជាពណ៌ដែលមានការពេញនិយមបំផុត សម្រាប់អតិថិជននៅក្នុងទ្វីបអ៊ឺរ៉ុប ហើយវាក៏ជាជម្រើសដំបូងបំផុត ដែលមានការរចនាថ្មីទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅនោះ។ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏បានធ្វើការបន្ថែមថា រថយន្តនេះ មានកំណែច្រើនជាង 23,000 របស់រថយន្ត Juke នេះ។ 

កាលពីឆ្នាំមុន មានរថយន្តសរុបចំនួន 95,000 ដែលធ្វើការលក់នៅក្នុងទ្វីបអ៊ឺរ៉ុប ដែលនេះពិតជាតួលេខដែលគួរឱ្យភ្ញាក់ផ្អើលផងដែរ។ រថយន្ត Juke របស់ក្រុមហ៊ុន Nissan នេះគឺពិតជាមានស្ទាយ៍ទាក់ទាញមិនធម្មតានោះទេ។ នៅក្នុងសហរដ្ឋអាមេរិកវិញ រថយន្តនេះលក់បានចំនួន 10,157 នៅក្នុងឆ្នាំ 2017 ។ រថយន្តស៊េរីថ្មី Juke គឺមានការពេញនិយមយ៉ាងខ្លាំងនៅក្នុងអាមេរិកនៅពេលនេះ។ 

ក្រុមហ៊ុន Nissan បានបញ្ជាក់ថា ការលក់ និងការផលិតរបស់រថយន្តនេះ នឹងបន្តទៅកាន់ទីផ្សារក្រៅប្រទេសជាច្រើនទៀតដូចជាតំបន់អ៊ឺរ៉ុបផងដែរ។ Juke មិនមែនជារថយន្តតែមួយគត់របស់ក្រុមហ៊ុន Nissan នោះទេ ដែលមានការផលិតដល់ចំនួន 1 លានគ្រឿងនោះ។ សម្រាប់រថយន្ត Qashquai ដែលផលិតនៅក្នុងរោងចក្រ Sunderland តាំងពីឆ្នាំ 2006 ក៏លក់បានច្រើនជាង 3 លានគ្រឿងផងដែរ ចាប់តាំងពីថ្ងៃផលិតមក៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន