no-alternative title

Mini Cooper រថយន្តស្ព័រស៊េរីថ្មីមានពណ៌ទឹកក្រូច គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការ ហើយនិងដាក់លក់ជាលក្ខណៈអន្តរជាតិឆាប់ៗនេះ

នៅក្នុងកំឡុងពេលដែក ទីផ្សារកំពុងតែមានការពេញនិយមទៅលើការរចនាស្ទាយ៍កាន់តែថ្មី សម្រាប់រថយន្តស៊េរីទំនើបនោះ ពេលនេះ រថយន្តស៊េរីថ្មី Mini John Cooper បានចាប់ផ្តើមបង្ហាញខ្លួនជាមួយនឹងពណ៌ទឹកក្រូច(Orange Edition) សម្រាប់ការលក់ជាលក្ខណៈអន្តរជាតិ។ នៅក្នុងការបង្ហាញខ្លួននៅក្នុងការចាប់ផ្តើមនៃរថយន្ត Mini Takes the States Rally នេះ គឺមានម៉ូដែលដ៏ពិសេសមួយ ដែលផ្អែកទៅលើរថយន្ត JCW ដែលប្រើប្រាស់នូវកម្លាំងម៉ាស៊ីន 2.0-liter turbo ជាមួយនឹងកម្លាំង 228 សេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈរូបរាងដ៏ល្អឥតខ្ចោះរបស់រថយន្តនេះ មានការប្រើប្រាស់នូវពណ៌ខ្មៅសម្រាប់ដៃកាន់ទ្វារបើករថយន្តផងដែរ។ Mini John Cooper ប្រើប្រាស់នូវកង់រថយន្តទំហំ 19 អ៊ីង នេះគឺមានពណ៌ប្រផេះ ហើយសម្រាប់កញ្ចក់របស់វាគឺជាប្រភេទ Carbon Fiber ហើយនឹងមានប្រើប្រាស់នូវដំបូល Panoramic Roof រួមជាមួយនឹងប្រព័ន្ធសំលេង Harman Kardon Audio Ssystem ព្រមទាំងមានអេក្រង់ Head-Up Display ថែមទៀតផង។ 

លោក Randy Clements ដែលជាប្រធានផ្នែកផលិតផលអន្តរជាតិរបស់ក្រុមហ៊ុន Mini នៅសហរដ្ឋអាមេរិក បានបញ្ជាក់ថា “សម្រាប់ពណ៌ទឹកក្រូចលក្ខណៈអន្តរជាតិនេះ គឺជាពណ៌ដ៏អស្ចារ្យដែលក្រុមវិស្វករ និងក្រុមផលិតគ្រឿងរចនាឡើងសម្រាប់រថយន្តនេះ។ ការប្រើប្រាស់ពណ៌នេះ គឺផ្តាច់មុខសម្រាប់រថយន្ត MINI John Cooper ហើយរថយន្តពណ៌ននេះ នឹងបង្ហាញខ្លួននៅក្នុងហ្វូងមនុស្សនៅ MINI Takes the States! ថែមទៀត” នៅឆ្នាំនេះ រថយន្តនេះ ក៏មានការដាក់តាំងបង្ហាញនៅក្នុងទីក្រុង Portland, Oregon និង Miami នៅរដ្ឋ Florida ផងដែរ។ 

រថយន្តនេះ នឹងបង្ហាញខ្លួននៅក្នុងទីក្រុង Keystone ក្នុងរដ្ឋ Colorado នៅខែក្រោយនេះ ហើយវាអាចរកទិញបាននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ។ តើលោកអ្នកចង់ទិញរថយន្តនេះដែរឬទេ? តម្លៃរបស់វាគឹប្រហែល $39,900 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន