no-alternative title

Ford Mustang លេខរៀងទី 10 លាន ត្រូវបានផលិតចញហើយ តើលោកអ្នកចង់ឃើញដែរទេ?

យោងតាមរបស់ Motor1 នៅថ្ងៃនេះ បានបញ្ជាក់ថា រថយន្ត Mustang លេខរៀងទី 10 លាន នេះ បានចាប់ផ្តើមដំណើរការនៅក្នុងរោងចក្រ Flat Rock របស់ក្រុមហ៊ុន Ford នៅក្នុងទីក្រុង Michigan ហើយរថយន្តនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិសេសមួយនៅថ្ងៃពុធ ទី 8 ខែសីហានេះ។ ប៉ុន្តែអ្នកប្រហែលជាមិនចាំបាច់រង់ចាំរហូតទាល់តែពេលនោះទេ ដោយសារតែលោក Evan J. Smith ប្រធានផ្នែកទស្សនាវដ្តីរបស់ Muscle Mustangs & Fast Fords ទើបតែបង្ហោះនូវរូបភាពបែកធ្លាយជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Instagram ដែលមានការបង្ហាញអំពីរថយន្ត Mustang មុនព្រឹត្តិការណ៍សម្ភោធន៍ជាផ្លូវការរបស់ខ្លួននោះ។

សម្រាប់រូបភាពជាច្រើនបង្ហាញថា នេះគឺជារថយន្ត Mustang លេខរៀងទី 10 លាន ដែលមានការផ្លាស់ប្តូររូបរាងកាន់តែស្រស់ស្អាតប្រណិតបំផុត។ ដូចគ្នាទៅនឹងម៉ូដែលស្តង់ដារដែរ រថយន្តនេះប្រើប្រាស់នូវកម្លាំងម៉ាស៊ីន 5.0-liter Coyote V8 របស់ក្រុមហ៊ុន Ford គឺមានកម្លាំងម៉ាស៊ីនដល់ទៅ 460 សេះ។ រថយន្ត GT Convertibles ទាំងអស់នឹងបង្ហាញខ្លួនជាប្រភេទរថយន្ត Premium trim ដែលមានការប្រើប្រាស់នូវកៅអីស្បែកដែលអាចគ្រប់គ្រងទៅលើសីតុណ្ហភាពជាមួយនឹងប្រព័ន្ធ Ford’s SYNC 3 system និងប្រព័ន្ធស្តេរីអូ Speaker ចំនួន 9 ថែមទៀត។ នេះគឺជាម៉ូដែលដ៏ប្រណិតដែលមានពណ៌សប្លែកស្រស់ស្អាតមិនធម្មតានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Smith បាននិយាយថា រថយន្ត Mustang នេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ Wimbledon White ដែលនៅមិនទាន់ប្រើប្រាស់សម្រាប់ម៉ូដែលនៅក្នុងឆ្នាំ 2019 នេះទេ។ សម្រាប់រថយន្ត Mustang ដំបូងបំផុតនេះនឹងដាក់លក់ជាមួយនឹងពណ៌សដែលផលិតឡើងសម្រាប់ម៉ូដែលពិសេសនេះ។ សម្រាប់ម៉ូដែលដំបូងបំផុតរបស់រថយន្ត Mustang នេះគឺមានពណ៌ខៀវដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 1965 នោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងបណ្តាញសង្គម Instagram ក៏មានការបង្ហោះជាមួយនឹងការប្រើប្រាស់នូវ hashtag “#notforsale” ដែលមានន័យថា រថយន្តស៊េរីថ្មីនេះនឹងមិនទាន់ដាក់លក់ជាផ្លូវការនៅឡើយទេ។

ប្រសិនបើអ្នកចង់ឃើញរថយន្តនេះនោះ Motor1 បានអះអាងថា រថយន្តនេះនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Woodward Dream Cruise classic នៅក្នុងទីក្រុង Detroit នៅថ្ងៃទី 18 ខែសីហាខាងមុខនេះ។ រថយន្តចំនួន 40,000 គ្រឿង នឹងដាក់បង្ហាញ ហើយក្រុមហ៊ុន Ford នឹងធ្វើការឧបត្ថម្ភនៅក្នុងព្រឹត្តិការណ៍នេះ ផងដែរ។ យើងនឹងរង់ចាំមើលថា នៅសប្តាហ៍នេះក្រុមហ៊ុន Ford នឹងប្រកាសបង្ហាញនូវរថយន្តនេះនៅថ្ងៃពុធនេះ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន