no-alternative title

នៅទីបំផុត! រថយន្ត Toyota Camry 2019 អាចប្រើប្រាស់មុខងារ Apple CarPlay បានហើយ!

យើងគ្រប់គ្នាប្រាកដជាបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ ប្រព័ន្ធភ្ជាប់ទំនាក់ទំនងជាមួយនឹងស្មាតហ្វូន ដែលមានដូចជា Apple CarPlay និង Android Auto គឺត្រូវបានគេចាត់ទុកថា គឺជាមុខងារដ៏សំខាន់សម្រាប់ប្រើប្រាស់នៅលើរថយន្ត។ អតិថិជនរំពឹងថា រថយន្តស៊េរីថ្មីរបស់ពួកគេ នឹងមានបំពាក់នូវមុខងារទាំងនេះគ្រប់ៗគ្នា ដែលបានជម្រុញអោយក្រុមហ៊ុនផលិតរថយន្តជាច្រើន បានចាប់ផ្តើមបំពាក់នូវប្រព័ន្ធនេះ នៅលើប្រព័ន្ធផ្តល់ព័ត៌មាន រួមទាំងការប្រើប្រាស់ជាមួយនឹងជំនួយការ Amazon Alexa ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបញ្ជាក់របស់ Cars Direct រថយន្តស៊េរីថ្មី Toyota Camry 2019 ហើយនិងរថយន្ត Sienna Minivan ម៉ូដែលចុងក្រោយបំផុត Toyota នឹងទទួលបានការប្រើប្រាស់នូវមុខងារ Apple CarPlay និងការដាក់អោយដំណើរការនូវ Amazon Alexa ផងដែរ។ ប៉ុន្តែ ចំណែកមុខងារ Android Auto គឺមិនទាន់អាចទ្រទ្រង់អោយដំណើរបាននៅឡើយទេ។

សម្រាប់រថយន្តស៊េរីថ្មី  Avalon Full-Size 2019 ដែលជាម៉ូដែលដំបូងបំផុតរបស់ក្រុមហ៊ុន Toyota ដែលបង្ហាញខ្លួននៅក្នុងអាមេរិកខាងជើងនោះ គឺបានផ្តល់នូវការប្រើប្រាស់មុខងារ Apple CarPlay រួចហើយ។ ថ្មីៗនេះ ក៏មានការបង្ហាញអំពីមុខងារ Entune 3 ផងដែរ។ សម្រាប់ជំនាន់មុនរបស់ Entune នេះ គឺសម្រាប់ការភ្ជាប់ទៅកាន់ FCA’s UConnect ។ 

នៅក្នុងការដាក់បញ្ចូលនូវមុខងារ Apple CarPlay និង Amazon Alexa ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការបញ្ចប់នូវកិច្ចការងារជាច្រើនដូចជាការកម្មង់ម្ហូបអាហារ ការឆែកអាកាសធាតុ ការទទួលបានទិសដៅ និងជាច្រើនទៀត។ មុខងារ Entune 3.0 នេះ ក៏ប្រើប្រាស់នៅលើប្រព័ន្ធផ្តល់ព័ត៌មាន infotainment system Toyota។ សម្រាប់ការប្រើប្រាស់ជាមួយនឹងមុខងារ Android Auto នោះ ក្រុមហ៊ុន Toyota ប្រហែលជាគិតអំពីរឿងនេះ ព្រោះថា អ្នកប្រើប្រាស់ស្មាតហ្វូន Android គឺច្រើនជាងអ្នកប្រើប្រាស់ iPhone នៅក្នុងសហរដ្ឋអាមេរិក។

នៅក្នុងអំឡុងនៃការបើកសាកល្បងទៅលើរថយន្ត Toyota Camry 2018 យើងកត់សម្គាល់ឃើញថា គឺមានការពង្រឹងជាច្រើនបើធៀបជាមួយនឹងជំនាន់មុនៗ។ សម្រាប់រថយន្តស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រភេទ Camry នេះ គឺពិតជាល្អបំផុតក្នុងការប្រើប្រាស់។ យ៉ាងណាមិញ ការរចនារូបរាងរបស់វានៅមិនទាន់អស្ចារ្យកម្រិតកំពូលនៅឡើយទេ ប៉ុន្តែវាក៏មានការប្រើប្រាស់នូវអេក្រង់ 8.0-inch touchscreen ថ្មីផងដែរ។ ពេលនេះ អ្វីដែលល្អប្រសើរនៅក្នុងការប្រើប្រាស់ គឺមុខងារសំខាន់ៗដូចជា Apple CarPlay, Amazon Alexa និង Android Auto ជាដើម៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន