no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

បេក្ខជនកម្ពុជាចំនួន 10 រូប នឹងទៅចូលរួមការប្រកួតដាក់បាតដៃលើរថយន្ត Subaru នៅសឹង្ហបូរី ក្រោយឈ្នះនៅកម្ពុជា

កាលពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2018 ក្រុមហ៊ុន ម៉ូធ័រ អ៊ីមេជ ខេមបូឌា ដែលជាតំណាងចែកចាយផ្តាច់មុខរថយន្ត ស៊ូបារុ តែមួយគត់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី ការប្រកួតដាក់បាតដៃលើរថយន្ត ស៊ូបារុ ជាលើកទី 8 នៅរាជធានីភ្នំពេញ នៅផ្សារទំនើបសុវណ្ណា ចាប់ពីម៉ោង 9 ព្រឹក ដល់ម៉ោង 9 យប់។ មានបេក្ខជនប្រមាណជាង 60 នាក់ បានមកចុះឈ្មោះចូលរួមប្រកួតនៅក្នុងឆ្នាំនេះ ហើយបេក្ខជនចំនួន 10 រូប ដែលបានជ្រើសរើស នឹងទទួលបានការចំណាយទាំងការធ្វើដំណើរ និងការស្នាក់នៅក្នុងប្រទេសសិង្ហបុរី  ដែលជាកន្លែងប្រកួតវគ្គផ្តាច់ព្រាត់ជាមួយនឹងបេក្ខជនដែលឈ្នះមកពីបណ្តាប្រទេសផេ្សងៗក្នុងអាស៊ាន ដើម្បីឈ្នះរង្វាន់ធំ រថយន្ត Subaru XV ដ៏ថ្មីស្រឡាងមួយគ្រឿង ដែលមានតំលៃ 58000 ដុល្លារសហរដ្ឋអាមេរិច។

ការប្រកួតដាក់បាតដៃលើរថយន្តគឺជាការប្រកួតដ៏លំបាក និងទាមទារឲ្យមានភាពអំណត់អត់ធ្មត់ដែលបេក្ខជនទាំងអស់តម្រូវឲ្យដាក់បាតដៃស្តាំលើរូបបាតដៃដែលបិទរួចជាស្រេចនៅលើរថយន្ត រួមទាំងលក្ខខណ្ឌ និងបទបញ្ញតិផ្សេងៗដែលប្រើវគ្គផ្តាច់ព្រ័ត្រ ។ ជាធម្មតា បេក្ខជនដែលចូលរួមប្រកួតត្រូវឈរដាក់ដៃស្តាំរបស់ខ្លួននៅលើរថយន្តដែលបានកំណត់។ បេក្ខជននឹងត្រូវអនុញ្ញាតឲ្យសម្រាក 10 នាទី រាល់រយៈពេល 6 ម៉ោងម្តង ដើម្បីញុំាទឹក និងប្រើប្រាស់បន្ទប់ទឹក។ 

ទន្ទឹមនឹងនោះ នៅក្នុងពេលប្រកួតយើងអាចមានជាហ្គេមផ្សេងៗសម្រាប់លេងកំសាន្តផងដែរ ហើយបេក្ខជននឹងត្រូវចាកចេញពីការប្រកួតភ្លាមៗ ប្រសិនបើមានការធ្វើខុសលក្ខខណ្ឌណាមួយ។ ការប្រកួតនេះនឹងបញ្ចប់បន្ទាប់ពីយើងអាចស្វែងរកបេក្ខជន 10 រូបចុងក្រោយដែលឈរបានយូរជាងគេ។  ការប្រកួតឆ្នាំនេះក៏មានលក្ខណៈស្វិតស្វាញមិនចាញ់ពីឆ្នាំមុនដែរប៉ុន្តែអ្វីដែល ពិសេសលើសពីឆ្នាំមុនៗនោះគឺ បេក្ខជនមួយរូបដែលឈរបានយូរចុងក្រោយគេបង្អស់ប្រចាំប្រទេសកម្ពុជា នៅក្នុងប្រទេសសិង្ហបុរី នឹងមានឱកាសឈ្នះទឹកប្រាក់ចំនួន 1 ពាន់ដុល្លារសិង្ហបុរី ពីក្រុមហ៊ុនផ្ទាល់។ 

នៅឯប្រទេសសិង្ហបុរី បេក្ខជនដែលចូលរួមប្រកួតអាចមានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ច្រើនផ្សេងទៀត ដូចជារង្វាន់ ប្រចាំប្រទេស (សម្រាប់បេក្ខជនណាដែលឈរបានយូរជាងគេប្រចាំប្រទេសរបស់ខ្លួន) រង្វាន់ប្រចាំអាស៊ាន (បេក្ខជនដែលឈរបានយូរជាងគេប្រចាំតំបន់ដោយមិនរាប់បញ្ចូលប្រទេសសិង្ហបុរី) និងរង្វាន់ជាក្រុមសំរាប់ប្រទេសណាដែលឈរបានយូរជាងគេ (យកពេលវេលាដែលបេក្ខជនម្នាក់ៗឈរបូកបញ្ចូលគ្នាដើម្បីបានពេលវេលាជាក្រុម)។ កម្មវិធីនេះ គឺទទួលបានការឧបត្ថម្ភដោយ Bon Tea, Hito, Revive Mountain Dew និង S-Cool។

no-alternative title
ព័ត៌មានពាណិជ្ជកម្ម