no-alternative title

Jaguar ក្លាយជារថយន្តប្រណិតដំបូងបំផុតដែលសណ្ឋាគារ Rosewood Phnom Penh ជ្រើសរើសប្រើប្រាស់សម្រាប់បដិសណ្ឋារកិច្ច

កាលពីថ្ងៃអង្គារទី 4 ខែកញ្ញាឆ្នាំ 2018 កន្លងទៅនេះ ក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រគល់រថយន្តប្រណិតម៉ាក Jaguar XJL ចំនួន 2 គ្រឿងនិងរថយន្តម៉ាក Jaguar F-PACE ចំនួន 1 គ្រឿង ជូនទៅសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ Rosewood Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ម្ចាស់សណ្ឋាគារ លោកឧកញ៉ា សំអាង (វឌ្ឍនៈ) និងនាយកគ្រប់គ្រងសណ្ឋាគារ លោក Michael James Parker ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះគឺជាថ្ងៃមួយដ៏ពិសេសដែល Rosewood Phnom Penh ជាសណ្ឋាគារ មានកិត្យានុភាព និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមុនដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ជាទិញរថយន្ដប្រណិតម៉ាក Jaguar XJL និង Jaguar F-PACE។ Jaguar គឺជាប្រភេទរថយន្តដែលមានការបូករួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ នៃបច្ចេកវិទ្យាឈានមុខគេដែលមាន សក្តានុពល និងសាកសមជាមួយនឹងគោលការណ៍ "បដិសណ្ឋារកិច្ចជានិរន្ត" របស់សណ្ឋាគារ Rosewood Hotels & Resorts®។

គួរបព្ចាក់ផងដែលថា ក្រុមហ៊ុន Jaguar Land Rover និង Rosewood Phnom Penh បានរួមបញ្ចូលគ្នានូវប្រណិតភាពដ៏ទាន់សម័យ ជាមួយសេវាកម្មផ្ទាល់ខ្លួន ជាពិសេសក្នុងការរួមគ្នាថែរក្សានូវសម្បត្តិបេតិកភ័ណ្ឌក្នុងតំបន់ដល់ភ្ញៀវជាតិ និង អន្តរជាតិ នៅក្នុងបរិយាកាស និងបែបបទពិសេសប្លែកពីគេ ដែលក្រុមហ៊ុនទាំងពីរ បានបង្ហាញពីគុណតម្លៃរបស់អតិថិជន និងបុគ្គលិក។

លោក Ulf Sebecke ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Jaguar Land Rover ប្រចាំព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ញាក់ថា អ្វីដែលកាន់តែពិសេស និងសំខាន់មួយផ្សេងទៀត ដែលបានធ្វើអោយសណ្ឋាគារលំដាប់ថ្នាក់ផ្កាយប្រាំ Rosewood Phnom Penh សម្រេចចិត្តបញ្ជាទិញរថយន្តដ៏ប្រណិតនេះ សណ្ឋាគារក៏ទទួលបាននូវកញ្ចប់សេវាកម្ម “សន្តិភាពផ្លូវចិត្ត” របស់ក្រុមហ៊ុន Jaguar Land Rover ដែលមានរយៈពេល 5 ឆ្នាំ និងសេវាកម្មជួសជុលនឹងថែទាំចល័ត 24 ម៉ោងក្នុងមួយសប្តាហ៍។

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន