no-alternative title

Panasonic S1 និង S1R ដែលជា Mirrorless Camera ប្រភេទ Full-Frame ជំនាន់ថ្មី បានបង្ហាញវត្តមានហើយ

បន្ទាប់ពីការបង្ហាញវត្តមាននៃកាមេរ៉ា L-Mount Alliance កាលពីម្សិលមិញនេះ ក្រុមហ៊ុន Panasonic បានធ្វើការប្រកាសចេញនូវកាមេ Mirrorless ប្រភេទ Full-Frame ចំនួនពីរម៉ូដែលទៀតគឺ Lumix S1 មានសិនស័រទំហំ 47-Megapixel និង S1R មានសិនស័រទំហំ 24-megapixel ដែលទាំងពីរម៉ូដែលថ្មីនេះ គឺប្រើប្រាស់នូវប្រភេទ L-Mount រួមនឹងការភ្ជាប់នូវបច្ចេកវិទ្យាស្ថេរភាពរូបភាពកម្រិត EVF ខ្ពស់ និងមានកញ្ចក់ LCD សម្រាប់អ្នកធ្វើការថតរូបភាព Selfie រួមនឹងការបង្កើតវីដេអូ Vloggers បានយ៉ាងពិសេស។ នៅលើកាមេរ៉ានេះ មានរន្ធ Slots ចំនួនពីរសម្រាប់ដាក់ SD និង XQD។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាទាំងពីរម៉ូដែលនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំក្រោយនេះ ជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅពេលក្រោយនេះ។ នៅក្នុងការប្រកួតប្រជែងនៅលើទីផ្សារនោះ ក្រុមហ៊ុន Panasonic មិនមែនធ្វើដំណើរតែម្នាក់ឯងនោះទេ។ ក្រុមហ៊ុននេះ ធ្វើការសហការជាមួយនឹងក្រុមហ៊ុន Sigma និង Leica ហើយក្រុមហ៊ុននេះ ក៏បានធ្វើការប្រើប្រាស់នូវប្រព័ន្ធ full-frame-L mount SL system របស់ក្រុមហ៊ុន Leica ផងដែរ។ នេះគឺជាការផ្លាស់ប្តូរដ៏សំខាន់មួយដែលក្រុមហ៊ុន Panasonic និង Leica ដើម្បីធ្វើការជាមួយគ្នា។ កាមេរ៉ានេះ ប្រើប្រាស់នូវ SL lenses និង adapters ជាមួយនឹង APS-C TL lenses របស់ខ្លួន។

Leica lenses អាចរកទិញបានហើយ ប៉ុន្តែវាពិតជាមានតម្លៃថ្លៃមែនទែន។ ក្រុមហ៊ុន Panasonic បានប្រកាសចេញញនូវ Lenses ទំហំ 24-70mm និង 70-200mm រួមនិង 50mm f/1.4 Prime ហើយនឹងធ្វើការផលិតបន្ថែមអោយបានដល់ទៅ 10 Lenses នៅត្រឹមឆ្នាំ 2020។ Sigma នឹងធ្វើការអភិវឌ្ឍនូវ Lenses សម្រាប់ប្រព័ន្ធ System នេះរួមមាន Art lenses ផងដែរ។

ដូចគ្នាទៅនឹងក្រុមហ៊ុន Nikon ជាមួយនឹងកាមេរ៉ា Z7 និង Z6 ក្រុមហ៊ុន Panasonic បានធ្វើការបង្កើតនូវកាមេរ៉ាកម្រិតខ្ពស់ និងកម្រិតមធ្យមក្នុងការយកឈ្នះកាមេរ៉ា Sony's A7R III និង A7 III ។ ជាមួយនឹងវីដេអូកម្រិត 4K 60fps, 10-bit 4:2:2 video សម្រាប់កាមេរ៉ា S1 និង S1R cameras សម្រាប់ធ្វើការថតរូបភាព និងវីដេអូ។ កាមេរ៉ា Panasonic's S1R និង S1 អាចធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Canon និងក្រុមហ៊ុន Nikon និងកាន់តែប្រសើរជាងកាមេរ៉ា Sony's A7R III និង A7 III mirrorless cameras សម្រាប់ការថតវីដេអូនោះ។ ម៉្យាងវិញទៀត ក្រុមហ៊ុន Canon និង Nikon នឹងបញ្ចេញនូវកាមេរ៉ាជាច្រើនម៉ូដែលនៅក្នុងខែតុលាខាងមុខនេះ។ 

ក្រុមហ៊ុនបានបញ្ជាក់ថា ម៉ូដែលថ្មីរបស់ Panasonic ជាច្រើនទៀត នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅឆ្នាំក្រោយនេះ។ គួរបញ្ជាក់ថា ចាប់តាំងពីកាមេរ៉ា Lumix-S cameras នៅមិនទាន់បង្ហាញខ្លួននោះ ក្រុមហ៊ុន Panasonic មានការប្រុងប្រយ័ត្នក្នុងការទ្រទ្រង់ទៅលើម៉ូដែល Lumix Micro Fourth Thirds models ជាមួយនឹង 10-25 mm F1.7 lens ជាមួយនឹង aperture F1.7។ វត្តមាននៃកាមេរ៉ា Mirrorless ប្រភេទ Full-Frame នេះ ត្រូវបានគេដឹងថា ឡឺពិតជាអាចធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនប្រកួតប្រជែងជាច្រើន ជាពិសេសក្រុមហ៊ុន Sony ផងដែរ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន