no-alternative title

Zero 2019 គឺជាម៉ូតូអគ្គិសនី មានរូបរាងស្អាត មានកម្លាំងថាមពលខ្លាំង បើកបរបានលឿន នឹងអាចកាត់បន្ថយការចំណាយបានច្រើន

Zero Motorcycles ដែលជាក្រុមហ៊ុនអភិវឌ្ឍ និងផលិតកង់អេឡិចត្រូនិចដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលមានបទពិសោធន៍ផលិតម៉ូតួអគ្គីសនី អស់រយៈពេលជាយូរឆ្នាំមកហើយនោះ បានបង្ហាញនូវម៉ូតូស៊េរីថ្មីរបស់ខ្លួនសម្រាប់ឆ្នាំ 2019 ខាងមុខនេះ។ ម៉ូតូស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺមានកម្លាំងខ្លាំងក្លាជាងម៉ូដែលមុនៗ ដោយបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ រូបរាងស្ទាយ៍កាន់តែអស្ចារ្យ រួមនិងបទពិសោធន៍នៃការបើកបរកាន់សំបូរបែប។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Zero បាននិយាយថា សម្រាប់ឆ្នាំ 2019 នេះ ក្រុមហ៊ុនផ្តោតទៅលើម៉ូតូស៊េរីថ្មីចំនួនពីរម៉ូដែលដ៏អស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន។ សម្រាប់ម៉ូតូស៊េរីថ្មី Zero DS ZF7.2 គឺមានថាមពលធំខ្លាំងក្លាជាងមុន។ សម្រាប់ម៉ូដែលនេះ មានកម្លាំងខ្លាំងជាងមុនដល់ទៅ 35% បើធៀបជាមួយនឹងម៉ូដែលជំនាន់មុន ហើយនិងមានល្បឿនលឿនជាងមុនដល់ទៅ 8%។

ម៉ូតូស៊េរីថ្មីនេះ មានទំងន់ 96 ផោនស្រាលជាងម៉ូដែល Zero DS ZF14.4  ដែលមានថាមពលដូចគ្នា ប៉ុន្តែវាមានកម្លាំងល្បឿនលឿនជាងមុនដល់ទៅ 10% បើធៀបទៅនឹងឆ្នាំមុននេះ។ ម៉ូតូស៊េរីថ្មីនេះ អាចធ្វើដំណើរបានចម្ងាយដល់ទៅ 204 ម៉ាយ៍នៅក្នុងទីក្រុង និង 97 ម៉ាយ៍នៅលើផ្លូវ Highway។ សម្រាប់ម៉ូដែល Zero DSR លំដាប់ខ្ពស់ជាងគេនោះ គឺមានកម្លាំងរមួលដល់ទៅ 116 lb-ft បំពាក់ជាមួយនឹងមុខងារថ្មីៗជាច្រើនទៀត។

ម៉ូតូស៊េរីថ្មី Zero S ZF 14.4 នេះ អាចធ្វើដំណើរបានចម្ងាយ 223 ម៉ាយ៍ នៅក្នុងទីក្រុង និង 112 ម៉ាយ៍ នៅក្នុងផ្លូវ Highway។ ចំនែកម៉ូដែល Zero S ZF 7.2 វិញមានសមត្ថភាពត្រឹមតែ 35% នៃម៉ូដែល Zero DS។ និយាយពីផ្នែកខាងក្រោយរបស់ម៉ូតូស៊េរីថ្មី Zero នេះគឺមានបំពាក់នូវធុងភ្លើង 6kW Charge Tank ដែលធ្លាប់បានប្រើប្រាស់តាំងពីឆ្នាំ 2015 មកម្ល៉េះ។ ថ្មទំហំប៉ុណ្ណេះ គឺអនុញ្ញាតឱ្យ Zero អាចធ្វើការបញ្ចូលថាមពលថ្មបានដល់ទៅ 6 ដងលឿន ជាងការប្រើប្រាស់ដោតបញ្ចូលថាមពលថ្ម ហើយវាអាចធ្វើដំណើរបន្ថែមបានដល់ទៅ 85 ម៉ាយ៍នៅក្នុងរយៈពេលមួយម៉ោង។ 

ជាមួយគ្នានេះ ក្រុមហ៊ុន Zero ក៏មានការបន្ថែមនូវមុខងារមួយដែលមានឈ្មោះថា Long Term Storage Mode សម្រាប់ម៉ូដែលឆ្នាំ 2019 រួមនិងការពង្រឹងទៅលើថាមពលថ្មកាន់តែខ្លាំងក្លាជាងមុនថែមទៀតផង។ ម៉ូតូស៊េរីថ្មីឆ្នាំ 2019 នេះ មានការធានាទៅលើថាមពលថ្មដល់ទៅ 5 ឆ្នាំ៕ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន