no-alternative title

Ford និង Walmart ហើយនិង Postmates សហការគ្នានៅក្នុងការនាំយកនូវរថយន្ត Self-Driving ដែលអាចដឹកជញ្ជូនទំនិញដោយខ្លួនឯង

បន្ទាប់ពីការចំណាយពេលវេលាយ៉ាងច្រើននៅកន្លែងការងារ ឬការរៀបចំនូវកាលវិភាគរបស់ក្មេងៗរួចនោះ អ្នកត្រូវចេញពីផ្ទះហើយត្រូវទៅកាន់ហាងទំនិញជាមួយនឹងអារម្មណ៍ពិតជាហត់នឿយមែនទែន ជាពិសេសប្រសិនបើហាងជាច្រើននោះ មិនស្ថិននៅក្នុងតំបន់ដែលអ្នកកំពង់តែធ្វើការរស់នៅទៀត។ នៅពេលនេះ ក្រុមហ៊ុន Ford យើងជឿជាក់ថា ការបង្កើតនូវរថយន្តដែលអាចបើកបរដោយខ្លួនឯងនេះ គឺជាការផ្តល់នូវសក្តានុពលក្នុងការកាត់បន្ថយទៅលើភាពលំបាកៗទាំងនេះ ហើយនិងអាចមានតម្លៃសមរម្យថែមទៀតសម្រាប់ការដឹកជញ្ជូន និងការដឹកទំនិញនោះផងដែរ។ 

ឥលូវនេះ Ford បានសហការគ្នាជាមួយនឹងក្រុមហ៊ុនក្នុងតំបន់ និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីស្វែងយល់អំពីរបៀបដែលយើងអាចធ្វើការពង្រឹងទៅលើការដឹកជញ្ជូនទំនិញតាមរយៈការប្រើប្រាស់រថយន្តដែលបើកបរដោយខ្លួនឯងនោះ ការធ្វើការទៅលើការដឹកជញ្ជូន ការរៀបចំទំនិញ និងការសម្អាតទៅលើទំនិញជាច្រើនទៀត។ ពេលនេះ គឹជាពេលវេលាក្នុងការស្វែងយល់អំពីរបៀបដែលឡានដឹកទំនិញអាចជួយពង្រីកនូវការដឹកទៅលើទំនិញស្រស់ៗ និងទំនិញលក់រាយជាច្រើនទៀតសម្រាប់មនុស្សនៅទូទាំងប្រទេសរួមមាន Miami-Dade County ដែលជាកន្លែងយើងដាក់នូវប្រតិបត្តិការនៃរថយន្តដឹកទំនិញខ្លួនឯងនេះសម្រាប់ការសាកល្បង។ នេះគឺជាហេតុផលដែលយើងធ្វើការសហការជាមួយនឹងក្រុមហ៊ុន Walmart ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងកំពុងតែស្វែងរកនូវរថយន្ត ដែលអាចបើកបរដោយខ្លួនឯង ដែលអាចចែកចាយនូវទំនិញជាច្រើនជារៀងរាល់ថ្ងៃដូចជាគ្រឿងទេស ចំណីសត្វចិញ្ចឹម និងផលិតផលប្រើប្រាស់ផ្ទាល់ខ្លួនថែមទៀត។ នៅក្នុងការដំណើរការដោយ្រុមហ៊ុន Postmates ដែលជាសេវាកម្មដឹកជញ្ជូននោះយើងពិតជាអាចធ្វើឱ្យគម្រោងនៃរថយន្តដឹកទំនិញដោយខ្លួនឯងនេះអាចបំពេញនូវការដឹកទំនិញពី Walmart បាន។ ចាប់តាំងពី Postmates បានក្លាយជាដៃគូរួចមកហើយរបស់ក្រុមហ៊ុន Ford និង Walmart នោះ ក្រុមហ៊ុនទាំងនេះ បានប្រើប្រាស់នូវរចនាសម្ព័ន្ធនៃ Postmates ក្នុងការផ្តល់ជូន និងសេវាកម្មលឿនបំផុត។

ក្រុមហ៊ុន Walmart បានមើលឃើញថា អតិថិជនជាច្រើន បានឆ្លើយតបជាមួយនឹងចម្លើយវិជ្ជមានសម្រាប់ជម្រើសនៃការដឹកជញ្ជូនទំនិញដែលប្រើប្រាស់នូវអ្នកទិញទំនិញដោយផ្ទាល់នៅក្នុងការជ្រើសរើសនូវផលិតផលស្រស់ៗ និងគ្រឿងទេសជាច្រើនទៀតតាមរយៈ Postmates និងបណ្តាញ Networks សម្រាប់ការចែកចាយជាច្រើនទៀត។ នៅចុងឆ្នាំនេះ ជម្រើសនេះ នឹងដាក់អោយដំណើរការនៅក្នុងហាងច្រើនជាង 800 នៅក្នុងតំបន់ធំៗច្រើនជាង 100 នៅក្នុងប្រទេសនេះ។ នៅឆ្នាំក្រោយនេះ ចំនួននៃហាងលក់ជាច្រើននឹងផ្តល់នូវសេវាកម្មដឹកជញ្ជូននេះដល់ទៅទ្វេរដង។

ដូចគ្នាទៅនឹងក្រុមហ៊ុន Ford ដែរ ក្រុមហ៊ុន Walmart បានជឿជាក់ថា រថយន្តជាច្រើនដែលអាចបើកបរដោយខ្លួនឯងនោះ គឹពិតជាសំខាន់ណាស់សម្រាប់ការចែកចាយនៅក្នុងពេលអនាគតនោះ ហើយនេះគឺជាការសិក្សាអំពីតម្រូវការជាក់ស្តែងនៃការរស់នៅរបស់អតិថិជន។ យើងនឹងប្រើប្រាស់នូវរថយន្តដែលស្រាវជ្រាវរួមគ្នានេះ ការរចនាជាមួយនឹងបទពិសោធន៍នៃការបើកបរដោយស្វ័យប្រវត្តិ ការប្រមូលនូវទិន្នន័យសំខាន់អំពីអ្វីដែលជាការចង់បានរបស់អតិថិជន និងការស្វែងរកនូវវិធីដែលល្អបំផុតសម្រាប់ការតភ្ជាប់មនុស្សជាមួយនឹងទំនិញជាច្រើនដែលពួកគេត្រូវការ៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន