no-alternative title

ក្រុមហ៊ុន Infiniti បញ្ចេញរថយន្តអេឡិចត្រូនិច SUV ដ៏ស្រស់ស្អាតបំផុត ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូដែល Tesla Model X

ព្រឹត្តិការណ៍ពិពរណ៍រថយន្ត Detroit Auto Show នៅក្នុងឆ្នាំនេះ គឺមានការបង្ហាញអំពីគំនិតនៃការរចនាទៅលើរថយន្ត Infiniti Q Inspiration Concept ដែលជារថយន្ត Sedan ដ៏អស្ចារ្យ ដែលក្រុមហ៊ុនផលិតរថយន្តមួយនេះនឹងចាប់ផ្តើមសម្រាប់ការរចនាក្នុងពេលអនាគតរបស់ខ្លួន។ ក្រុមហ៊ុន Infiniti ពេលនេះ បានបង្ហាញនូវការរចនាថ្មីមួយទៀតសម្រាប់ការដាក់បង្ហាញទៅកាន់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ Detroit Auto Show 2019 ដែលនឹងធ្វើឡើងនៅខែក្រោយនេះ ប៉ុន្តែសម្រាប់ពេលនេះ រថយន្តនេះ គឺជារថយន្តអេឡិចត្រូនិច។

សម្រាប់ព័ត៌មានលម្អិតរបស់រថយន្តស៊េរីថ្មីនេះ យើងនៅមិនទាន់ដឹងនៅឡើយទេអំពីគំនិតមួយនេះនោះ។ ក្រុមហ៊ុនផលិតរថយន្ត Infiniti បាននិយាយថា គំនិតនៃការរចនារថថយន្តនេះ បានបង្ហាញអំពីទម្រង់ថ្មីនៃការរចនារថយន្តអេឡិចត្រូនិចប្រភេទ SUV ។ វាមានការរចនារូបរាងខាងក្នុងយ៉ាងប្រណិត និងមានប្រព័ន្ធជំនួយការអ្នកបើកបរផងដែរ។ នៅមិនទាន់មានព័ត៌មានលម្អិតនោះទេអំពីកម្លាំងម៉ាស៊ីនរបស់រថយន្តនេះ ប៉ុន្តែក្រុមហ៊ុន Infiniti មានគម្រោងក្នុងការប្រើប្រាស់នូវប្រព័ន្ធអេឡិចត្រូនិចនេះសម្រាប់គ្រប់ម៉ូដែលបន្ទាប់ពីឆ្នាំ 2021។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់គ្រប់ម៉ូដែលរថយន្តស៊េរីថ្មីនេះ នឹងប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិច ឬ “e-power” hybrids ច្របាច់បញ្ចូលគ្នាជាមួយនឹងថាមពលថ្មអេឡិចត្រូនិច្ចជាមួយនឹងម៉ាស៊ីនប្រេងឥន្ធនៈតូចមួយដែលសម្រាប់បញ្ចូលថាមពលថ្ម។ សម្រាប់រថយន្ត EV ដំបូងបំផុតរបស់ក្រុមហ៊ុន Infiniti នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2010 ដែលទំនងជារថយន្ត SUV ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Detroit ។

តាមរយៈរូបភាពដែលបែកធ្លាយបញ្ចេញដោយក្រុមហ៊ុន Infiniti នោះ រថយន្ត SUV អេឡិចត្រូនិចនេះគឺមានការជម្រុញពីម៉ូដែល Q និងគំនិតគំរូនៃ Prototype 10 ដែលមានការផ្លាស់ប្តូរច្រើនកាន់តែទាក់ទាញ និងការប្រើប្រាស់អំពូលភ្លើងខាងមុខពីម៉ូដែល Q ផងដែរ។ ក្រុមហ៊ុន Infiniti និយាយថា សម្រាប់សមាសធាតុនៃការរចនាទៅលើរថយន្តនេះនឹងនាំយកនូវចក្ខុវិស័យយ៉ាងពិតប្រាកដសម្រាប់អនាគតរបស់រថយន្ត Infiniti នៃសម័យកាលនៃការរចនារថយន្តអេឡិចត្រូនិចដ៏អស្ចារ្យនេះ។

លោក Karim Habib ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Infiniti បាននិយាយថា “សម្រាប់គំនិតនៃរថយន្តស៊េរីថ្មីនេះ នឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Detroit ហើយនេះ គឺជាការចាប់ផ្តើមនៃយុគសម័យកាលដំបូងសម្រាប់ក្រុមហ៊ុន Infiniti ហើយយើងអាចទៅកាន់កន្លែងណាដែលយើងចង់ទៅបាន។ ប្រព័ន្ធអេឡិចត្រូនិច និងបច្ចេកវិទ្យាជាច្រើន គឺបំពាក់នៅលើរថយន្តនេះ។”

លោក Roland Krueger អគ្គនាយករបស់ក្រុមហ៊ុននេះ បាននិយាយថា “ឧស្សាហកម្មដែលផ្តោតទៅលើអេឡិចត្រូនិចគឺមានការកើនឡើងខ្លាំង។ ក្រុមហ៊ុន Infiniti ត្រៀមខ្លួនក្នុងការបញ្ចេញនូវរថយន្តស៊េរីថ្មីអេឡិចត្រូនិចដ៏ស្រស់ស្អាតសម្រាប់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ យើងនឹងផ្តោតទៅលើការផលិតរថយន្ត e-power និង EVs កាន់តែច្រើនថែមទៀតដែលមានសមត្ថភាពពេញលេញ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន