no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Hyundai បង្ហាញចេញនូវបច្ចេកវិទ្យាថ្មី អាចអោយរថយន្តចូលចតដោយស្វ័យប្រវត្តិ និងឆ្លាតវៃបំផុត

នៅថ្ងៃទី 28 ខែធ្នូនេះ Hyundai Motor Group ដែលជាក្រុមហ៊ុនមេធំរបស់ក្រុមហ៊ុន Hyundai Motor និង Kia Motors ប្រកាសបង្ហាញនូវវីដេអូប្រភេទ 3D មួយអំពីប្រព័ន្ធចតយានយន្តស្វ័យប្រវត្តិរបស់ខ្លួន Automated Valet Parking System ហើយនេះ គឺជាគំនិតដ៏អស្ចារ្យសម្រាប់បច្ចេកវិទ្យាចតរថយន្តដោយស្វ័យប្រវត្តិឆ្លាតវៃបំផុត។  ប្រព័ន្ធនេះត្រូវបានអភិវឌ្ឍដែលជាផ្នែកមួយនៃគ្រឿងបន្លាស់របស់ក្រុមហ៊ុន Hyundai Mobis ដែលកាលពីខែកុម្ភៈនោះបានធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធជំនួយការទៅលើការចតរថយន្តស្វ័យប្រវត្តិនេះ Remote Smart Parking Assist ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការចតរថយន្តរបស់ពួកគេដោយប្រើប្រាស់ឧបករណ៍បញ្ជាពីចម្ងាយបាន។ 

ស្របពេលដែលប្រព័ន្ធ RSPA នេះ ទាមទារអោយមានប្រើប្រាស់នូវ Remote Control ដោយប្រើប្រាស់នូវសោរឆ្លាតវៃ Smart Keys នោះ ប្រព័ន្ធ AVPS គឺជាបច្ចេកវិទ្យាកម្រិតខ្ពស់មួយទៀត ដែលអនុញ្ញាតឱ្យរថយន្តអេឡិចត្រូនិចអាចធ្វើការចត និងបញ្ចូលថាមពលដោយស្វ័យប្រវត្តិនោះ។ ក្រុមហ៊ុននេះ បានបញ្ជាក់ថា “យើងនឹងធ្វើការអិវឌ្ឍទៅលើបច្ចេកវិទ្យានៃការបើករថយន្តដោយស្វ័យប្រវត្តិនេះនៅក្នុងទំរង់ផ្សេងៗគ្នា ដូចនេះអ្នកប្រើប្រាស់ជាច្រើនអាចនឹងទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងរថយន្តស្វ័យប្រវត្តិនេះ។ ការប្រើប្រាស់គឺកាន់តែងាយស្រួល និងសុវត្ថិភាពបំផុត។” នៅក្នុងវីដេអូដែលបង្ហោះដោយក្រុមហ៊ុននេះបង្ហាញអំពីរថយន្ត EV នេះស្វែងរកនូវកន្លែងចតរថយន្តដែលទំនេរ ហើយវាបញ្ចូលថាមពលថ្ម Wireless ដោយប្រើប្រាស់នូវម៉ាញេទិចប្រព័ន្ធ EV wireless charging system ក្រោយពេលដែលអ្នកធ្វើដំណើរចុះពីរថយន្ត។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈបច្ចេកវិទ្យា AVPS នេះ រថយន្តអេឡិចត្រូនិច EV ដែលបញ្ចូលថាមពលថ្មពេញនោះអាចធ្វើការបម្លាស់ទីដើម្បីស្វែងរកនូវកន្លែងចតរថយន្តដោយខ្លួនឯងបាន។ បន្ថែមពីនេះទៀតនោះ ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិនេះអាចធ្វើការគ្រប់គ្រងតាមរយៈកម្មវិធី Apps នៅលើទូរស័ព្ទរបស់ពួកគេបានផងដែរ។ ជាមួយនឹងការកើនឡើងនៃរថយន្ត EVs នោះ ប្រព័ន្ធថ្មីនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងការបញ្ចូលថាមពលថ្មទៅលើរថយន្តរបស់ពួកគេថែមទៀតដោយសារតែវាអាចស្វែងរកនូវកន្លែងបញ្ចូលថាមពលថ្ម និងកន្លែងចតដោយខ្លួនឯងបាន។

ប្រព័ន្ធថ្មីនេះ គឺផ្អែកទៅលើបច្ចេកវិទ្យានៃការតភ្ជាប់ទំនាក់ទំនងរវាងរថយន្ត កន្លែងចំណត កន្លែងបញ្ចូលថាមពលថ្ម និងអ្នកបើកបរ។ កន្លែងចតរថយន្តនឹងផ្ញើព័ត៌មាននៃកន្លែងចតដែលទទេរ ឬកន្លែងបញ្ចូលថាមពលថ្មទៅកាន់រថយន្តរបស់អ្នក ហើយអ្នកបើកបរក៏អាចដឹងព័ត៌មាននេះដូចគ្នា ដូចនេះវាមិនមានការព្រួយបារម្ភពីថាមពលថ្មដែលអស់នោះទេ។ ក្រុមហ៊ុនផលិតរថយន្តនេះក៏ពិចារណាទៅលើការផ្លាស់ប្តូរទៅលើមុខងារជាច្រើនសម្រាប់ប្រព័ន្ធចតរថយន្តដោយស្វ័យប្រវត្តិនេះសម្រាប់រថយន្តដែលអាចបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួននៅត្រឹមឆ្នាំ 2025 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន