no-alternative title

រថយន្ត Land Cruiser Heritage Edition ឆ្នាំ 2020 ត្រូវបានតូយ៉ូតាផលិតឡើងចំនួន 1200 គ្រឿង ដើម្បីអបអរខួបលើកទី 60 ឆ្នាំរបស់ខ្លួន

នៅខែក្រោយនេះ នឹងមានព្រឹត្តិការណ៍ពិពរណ៍ Chicago Auto Show នៅសហរដ្ឋអាមេរិក ដែលគេដឹងថា នឹងមានការបង្ហាញនូវវត្តមានរថយន្តថ្មីៗជាច្រើនពីក្រុមហ៊ុនផលិតថយន្តនៅជុំវិញពិភពលោក។ ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុន Toyota បានធ្វើការបង្ហាញនូវម៉ូដែលរថយន្តស៊េរីថ្មីរបស់ខ្លួនមួយនៃត្រកូលរថយន្ត SUVs ដ៏ពេញនិយមបំផុត គឺ Land Cruiser នៅមុនកម្មវិធីនោះទៅវិញ។ វត្តមានរថយន្តស៊េរីថ្មី  Land Cruiser Heritage Edition 2020 នេះ គឺមានចំនួនត្រឹមតែ 1200 គ្រឿងតែប៉ុណ្ណោះ ដោយក្រុមហ៊ុន Toyota ផលិតឡឿងដើម្បីអបអរខួបលើកទី៦០ ឆ្នាំរបស់ខ្លួននៃការផលិតរថយន្តនេះ។

សម្រាប់លក្ខណៈសម្បត្តិរបស់រថយន្តស៊េរីថ្មីម៉ូដែលពិសេស Heritage Edition នេះ ត្រូវបានគេមើលឃើញថា មានការរចនាបានយ៉ាងស្អាត និងមានភាពឥតខ្ចោះ ដោយមានការប្រើប្រាស់នូវកង់អាលុយមីញ៉ូមពណ៌សំរិទ្ធិលាយខ្មៅ ហើយពណ៌ខាងក្រៅរបស់រថយន្តភ្ជាប់ជាមួយនឹងតួអក្សរ “Toyota Land Cruiser” ហើយពណ៌ខាងក្រៅ គឺមានពណ៌ Midnight Black Metallic ឬ Blizzard Pearl  ដ៏ស្រស់ស្អាតបំផុត។ សម្រាប់ពណ៌ខាងក្នុងរបស់រថយន្តនេះគឺប្រើប្រាស់ពូកស្បែកពណ៌ខ្មៅដើម្បីអោយស៊ីគ្នាជាមួយនឹងកង់រថយន្តផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្នុងនៃរថយន្តម៉ូដែលពិសេស Heritage Edition នេះគឺពិតជាស្រស់ស្អាតមែនទែន។ រថយន្តនេះ មិនមានកៅអីជួរទី 3 នោះទេ ដូចនេះ កន្លែងអង្គុយនៅលើរថយន្តនេះគឺមានតែ 5 កន្លែងតែប៉ុណ្ណោះ។ ផ្នែកខាងក្នុងរបស់វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទៅលើធាតុអាកាស Smart Key អេក្រង់ផ្តល់ព័ត៌មាន 9-inch Touchscreen និងប្រព័ន្ធសំឡេង JBL Audio System ថែមទៀត។

អ្នកប្រើប្រាស់ដែលនិយមចូលចិត្តរថយន្ត Land Cruiser នេះ នឹងមានភាពរីរកាយដោយសារតែផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមិនមានការផ្លាស់ប្តូរនោះទេ។ កម្លាំងម៉ាស៊ីនរបស់រថយន្ត Heritage Edition នេះគឺមានទំហំ 5.7-liter V8 engine ជាមួយនឹងចង្កឹះលេខ 8 វគ្គស្វ័យប្រវត្តិ និងប្រព័ន្ធ 4 -wheel drive system ដែលមានកម្លាំងដល់ទៅ 381 សេះ និងកម្លាំងរមួលដល់ទៅ 401 lb-ft ថែមទៀត។

ក្រុមហ៊ុន Toyota បានបញ្ជក់ថា រថយន្ត SUV ម៉ូដែលពិសេសនេះ នឹងទៅដល់ហាងចែកចាយជាច្រើនរបស់ខ្លួននៅចុងរដូវក្តៅនេះ ហើយតម្លៃរបស់វានៅមិនទាន់ទមា្លយនោះទេ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន