no-alternative title

ការបង្ហាញខ្លួនរថយន្ត I-Pace ស៊េរីថ្មី នឹងបង្ហាញពីឥទ្ធិពលដ៏ខ្លាំងរបស់ Jaguar នៅក្នុងតំបន់ជាច្រើននៅលើពិភពលោក

រថយន្តអេឡិចត្រូនិច EV ស៊េរីថ្មីចុងក្រោយបំផុតនេះ នឹងធ្វើអោយមានការផ្លាស់ប្តូរដ៏ធំមួយ ដែលនេះ គឺជារថយន្តស៊េរីថ្មីមួយដ៏អស្ចារ្យបំផុតនៅក្នុងចំណោមរថយន្ត Jaguar នៅក្នុងឆ្នាំ 2018 និងឧស្សាហកម្មនៃរថយន្តធុនធំនេះ។ សម្រាប់រថយនុ្ត Jaguar I-Pace នេះ គឺជារថយន្តអគ្គិសនីដំបូងបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសនេះ ដែលត្រៀមខ្លួនក្នុងការបង្ហាញខ្លួននៅលើទីផ្សារហើយ។ ក្រៅពីការប្រើប្រាស់នូវកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានោះ រថយន្ត I-Pace គឺជាប្រភេទរថយន្ត Crossover ហើយរថយន្តនេះ គឺមានការរចនារូបរាងជាមួយនឹងប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងពេលនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលរថយន្តនេះ បង្ហាញខ្លួនជាផ្លូវការនោះ រថយន្តស៊េរីថ្មី I-Pace នឹងមានការជះឥទ្ធិពលយ៉ាងខ្លាំងសម្រាប់អនាគតរបស់រថយន្ត Jaguar នៅក្នុងតំបន់ជាច្រើននៅលើពិភពលោក។ ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តនេះ ក៏និយាយជាមួយនឹងលោក Dave Shaw ដែលជាប្រធានវិស្វកររបស់រថយន្ត I-Pace និងរៀនអំពីមេរៀនជាច្រើនដែលក្រុមហ៊ុន Jaguar រៀនសូត្រចេញពីរថយន្តស៊េរីថ្មីនេះដែរ។ លោក Shaw បាននិយាយថា “រថយន្ត EV គឺកំពុងតែត្រៀមខ្លួនក្នុងការបើកផ្លូវសម្រាប់រថយន្តស៊េរីថ្មី Jaguar Land Rover ទៅកាន់ពិភពលោក ហើយវាគឺនឹងមានការផ្លាស់ប្តូរយ៉ាងលឿន។

ជាមួយនឹងបច្ចេកវិទ្យាជាច្រើននោះ វាមិនមានដែនកំណត់សម្រាប់រថយន្តនេះនោះទេ។ អ្នកនឹងអាចប្រើប្រាស់កាន់តែសម្បូរបែបជាមួយនឹងរថយន្តអគ្គិសនីនេះ។”  សូមជំរាបថា លោក Shaw គឺជាមនុស្ស ដែលស្ទាក់ស្ទើរដំបូងគេនៅក្នុងការដំណើរការនូវគម្រោងនេះ ប៉ុន្តែក្រោយពេលដែលបើកបរបានចម្ងាយ 20,000 miles ជាមួយនឹងរថយន្ត I-Pace របស់ខ្លួននោះ គាត់ក៏ធ្វើការបម្លែងទៅលើបច្ចេកវិទ្យានេះតែម្តង។ រថយន្ត I-Pace នឹងធ្វើការជម្រុញទៅលើល្បឿននៃតម្រូវការកាន់តែលឿនសម្រាប់ម៉ាកយីហោដែលធ្លាប់តែត្រូវគេរិះគន់នេះ។

“វត្តមាននៃរថយន្ត I-Pace នឹងជម្រុញផ្នែកខាងក្នុងរបស់យើងឆ្ពោះទៅមុខជានិច្ច យើងទទួលស្គាល់ថាអ្វីដែលយើងត្រូវធ្វើសម្រាប់ផ្នែកខាងក្នុងនៃរថយន្ត Jaguar នេះ និងបទពិសោធន៍នៃការប្រើប្រាស់រថយន្ត Jaguar គឺស្ថិតនៅក្រោមការអភិវឌ្ឍ និងភាពគ្មានដែនកំណត់។” តើរថយន្ត F-Type អាចជាជំនាន់បន្ទាប់នៃរថយន្តអេឡិចត្រូនិចមែនទេ? “នៅលើកំណត់ត្រាផ្ទាល់ខ្លួននេះ តើអ្នកណាខ្លះដឹង? នេះគឺជាការផ្តល់នូវឱកាសមួយថ្មីទៀតសម្រាប់ពួកយើងក្នុងការមើលឃើញអំពីអនាគតនៃរថយន្តនេះ។ សម្រាប់រថយន្ត EV នេះ គឺមានដំណើរការយ៉ាងល្អ។” រថយន្តម៉ូដែល Jaguar នេះ គឺអាចធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Tesla Model S ឬប្រភេទរថយន្ត Sedan នៃ Model X ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន