no-alternative title

ក្រុមហ៊ុន Ford បានប្រកាសវិនិយោគទឹកប្រាក់ចំនួនមួយពាន់លានដុល្លាបន្ថែមទៀតទៅលើការផលិតរថយន្ត SUV

ដូចអ្វីដែលអ្នកដឹងរួចមកហើយនោះ ក្រុមហ៊ុនផលិតរថយន្ត Ford បាននឹងកំពុងតែផ្តោតទៅលើរថយន្ត SUVs, Crossovers និង Trucks សម្រាប់ពេលអនាគតរបស់ខ្លួន ដោយបានធ្វើការកាត់បន្ថយនូវរថយន្ត Sedan ដែលជារថយន្តដឹកអ្នកដំណើររបស់សហរដ្ឋអាមេរិករបស់ខ្លួន ទាំងស្រុងលើកលែងតែប្រភេទ Mustang ប៉ុណ្ណោះ។ ក្នុងឆ្នាំថ្មីនេះ ដើម្បីត្រៀមខ្លួនសម្រាប់រថយន្ត SUV នាពេលខាងមុខនេះ ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់សហរដ្ឋអាមេរិកមួយនេះ បានប្រកាសថា ខ្លួននឹងចំណាយទឹកប្រាក់ចំនួន 1 ពាន់លានដុល្លារអាមេរិក បន្ថែមទៀត នៅក្នុងរោងចក្រ Chicago Assembly និង Stamping Plants ព្រមទាំងបន្ថែមបន្ថែមការងារថ្មីចំនួន 500 កន្លែងថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Ford នឹងធ្វើការពង្រីកទៅលើការផលិតរថយន្តរបស់ខ្លួនគឺសម្រាប់រថយន្ត Ford Explorer 2020 ដែលក្នុងនោះមាន Explorer ST និង Explorer Hybrid រួមជាមួយនឹងរថយន្ត Police Interceptor Utility និង Lincoln Aviator ផងដែរ។ សម្រាប់ការបន្ថែមការងារចំនួន 500 កន្លែងនេះ នឹងធ្វើអោយបុគ្គលិកសរុបរបស់រោងចក្រទាំង ២ នេះគឺប្រហែលជា 5800 កន្លែង។ ក្រុមហ៊ុន Ford បាននិយាយថា ការវិនិយោគថ្មីទាំងនេះ នឹងជួយឱ្យក្រុមហ៊ុនផលិតរថយន្តនេះអាចសាងសង់ហាងលក់វត្ថុអនុស្សាវរីយ៍ និងហាងលក់ថ្នាំលាបនៅរោងចក្រ Chicago Assembly និងធ្វើការផ្លាស់ប្តូរកែប្រែនៅក្នុងតំបន់នេះ។ 

ជាមួយនឹងព័ត៌មានខាងលើ ក្រុមហ៊ុនក៏បាននឹងកំពុងបន្ថែមខ្សែព្រំដែនថ្មីសម្រាប់ការរៀបចំសម្រាប់ប្រភេទរថយន្ត SUV ទាំងបីនេះ ព្រមទាំងបច្ចេកវិទ្យាទំនើបៗនៅរោងចក្រដែលរួមបញ្ចូលទាំងមនុស្សយន្តដែលភ្ជាប់ជាមួយនឹងកាមេរ៉ា ដែលពិនិត្យមើលការតភ្ជាប់អគ្គិសនីក្នុងអំឡុងពេលដំណើរការផលិតកម្មនេះ។ លើសពីនេះទៀត ឧបករណ៍បោះពុម្ព 3D ជាច្រើននឹងត្រូវតំឡើងដើម្បីជួយដល់និយោជិកឱ្យបង្កើតយានយន្តទាំងនេះដែលមានគុណភាពខ្ពស់សម្រាប់អតិថិជនផងដែរ។

យោងតាមក្រុមហ៊ុន Ford ឱ្យដឹងថា ការវិនិយោគដែលប្រកាសជាមួយនឹងទឹកប្រាក់ចំនួន 40 លានដុល្លារ នឹងត្រូវចំណាយដើម្បីបង្កើតទីស្នាក់ការធំនៅ Chicago Assembly និង Stamping ដើម្បីធ្វើអោយកន្លែងធ្វើការនេះ កាន់តែប្រសើរ ហើយវាក៏មានការបន្ថែមភ្លើងបំភ្លឺអំពូល LED ថ្មី និងការធ្វើបច្ចុប្បន្នភាពសម្រាប់កន្លែងដាក់កាកសំណល់ថ្មី និងការបង្កើនសន្តិសុខសុវត្ថិភាពនៃចំណតរថយន្តផងដែរ។

លោក Joe Hinrichs ដែលជាប្រធានក្រុមហ៊ុន Ford Global Operations នៅទីក្រុង Chicago បាននិយាយថា "យើងមានមោទនភាពខ្លាំងណាស់ ដែលបានក្លាយជាក្រុមហ៊ុនផលិតរថយន្តកំពូលរបស់សហរដ្ឋអាមេរិក។ នៅថ្ងៃនេះ យើងកំពុងបន្តការប្តេជ្ញាចិត្តរបស់យើងទៅកាន់សហរដ្ឋអាមេរិកជាមួយការវិនិយោគផលិតកម្មរាប់ពាន់លានដុល្លារនៅក្នុងទីក្រុង Chicago និងការបង្កើតការងារល្អៗ ចំនួន 500 ផ្សេងទៀត។” "យើងធ្វើការច្នៃប្រឌិតឡើងវិញទៅលើរថយន្ត Explorer ហើយការវិនិយោគនេះនឹងពង្រឹងភាពជាអ្នកដឹកនាំនៃទីផ្សាររថយន្ត SUV របស់ក្រុមហ៊ុន Ford"។

Chicago Assembly គឺជារោងច្រក ផលិតរថយន្តដែលមានអាយុកាលវែងបំផុតរបស់ក្រុមហ៊ុន Ford។ រោងចក្រនេះ បានចាប់ផ្តើមផលិតម៉ូឌែល T នៅឆ្នាំ 1924 ហើយត្រូវប្រែក្លាយជាផលិតកម្មសម្រាប់សង្គ្រាមក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី 2៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន