no-alternative title

ក្រុមហ៊ុន តូយ៉ូតា នាំយករថយន្ត Hybrid Prius C ចូលទៅនៅក្នុងប្រទេសកូរ៉េ គោលដៅសំរាប់យុវវ័យទាន់សម័យ

កាលពីថ្ងៃទី 14 ខែមីនានេះ ក្រុមហ៊ុនផលិតរថយន្ត Toyota Motor របស់ប្រទេសជប៉ុន បានបង្ហាញនូវវត្តមានរបស់រថយន្តស៊េរីថ្មី Prius C ដែលប្រើប្រាស់នូវបច្ចេកវិទ្យា Petrol-Electric Hybrid នៅក្នុងប្រទេសកូរ៉េ ដែលមានគោលដៅនៅក្នុងការទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អតិថិជនភាគច្រើនដែលជាយុវវ័យ។ 

លោក Nobuyuki Takemura ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន តូយ៉ូតា នៅក្នុងប្រទេសកូរ៉េ បានបញ្ជាក់ នៅក្នុងសន្និសីទមួយនៅក្នុងទីក្រុងសេអ៊ូល បានអោយដឹងថា “រថយន្ត Prius C គឺជាម៉ូដែលស៊េរីថ្មី នៃរថយន្ត Hybrid របស់ក្រុមហ៊ុន តូយ៉ូតា ដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់នូវភាពរីករាយបំផុតសម្រាប់អ្នកបើកបរ។ យើងជឿជាក់ថា អតិថិជនជាពលរដ្ឋកូរ៉េនឹងស្រឡាញ់នូវម៉ូដែលនេះ។” លោកបន្ថែមថា ក្រុមហ៊ុនតូយ៉ូតាមគោលបំណងនៃការប្រកាសចេញម៉ូដែលនេះ គឺដើម្បីទាក់ទាញអតិថិជនជាយុវវ័យ និងការបង្ហាញនូវរូបភាពរថយន្ត Hybrid ប្រកបដោយភាពរស់រវើកជាមួយនឹងម៉ូដែលថ្មីរបស់ខ្លួនថែមទៀត។ ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុន បានចាប់ផ្តើមបង្ហាញនូវរថយន្ត Prius C ដែលមានពណ៌ចំនួន 12 ពណ៌ ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននៅក្នុងវ័យចាប់ពី 20 ឆ្នាំឡើង និង 30 ឆ្នាំឡើងជាមួយនឹងតម្រូវការផ្សេងៗ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន តូយ៉ូតា បានសង្កត់ធ្ងន់ថា ម៉ូដែលថ្មីនេះ ត្រូវបានគេបំពាក់មកជាមួយម៉ាស៊ីនស៊ីឡាំង Hybrid 1.5 លីត្រ និងប្រើប្រាស់ប្រេងឥន្ធនៈ នៅក្នុង Economy ត្រឹមតែ 19,4 គីឡូម៉ែត្រ ក្នុងមួយលីត្រ។ រថយន្ត Prius C មានតម្លៃ 24,9 លានវ៉ុន (234,060 ដុល្លារអាមេរិក) ហើយអតិថិជនអាចទិញរថយន្តនេះថោកជាង ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋចំនួន 500.000 វ៉ុនផងដែរ។ ម្ចាស់រថយន្ត Prius C ក៏អាចទទួលបានការបញ្ចុះតម្លៃពន្ធ 3,1 លានវ៉ុន សម្រាប់ធ្វើជាម្ចាស់រថយន្ត Hybrid នេះ។

លោក Kang Dae-hwan ដែលជានាយកប្រតិបត្តិផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនតូយ៉ូតា បាននិយាយថា "យើងមានបំណងលក់រថយន្ត Prius C ចំនួន 800 គ្រឿងក្នុងមួយឆ្នាំ" ។ ក្រុមហ៊ុនក៏ចាប់ផ្តើមទទួលការទិញមុនពីថ្ងៃទី 26 ខែកុម្ភៈ ហើយខ្លួនក៏ទទួលបានការកក់ចំនួន 100 គ្រឿងរួចហើយ។ រថយន្ត Prius C ត្រូវបានដាក់លក់ជាលើកដំបូងនៅក្នុងឆ្នាំ 2011 ហើយលក់បានជាង 1,52 លានគ្រឿង នៅទូទាំងពិភពលោក។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន បាននិយាយប្រាប់កាសែត The Investor ថា "បច្ចុប្បន្នតម្រូវការសម្រាប់រថយន្តខ្នាតតូចមានការកើនឡើងនៅក្នុងប្រទេសកូរ៉េ ដូច្នេះ យើងសម្រេចចិត្តបើកលក់រថយន្ត Prius C នៅទីនេះ" ។ ក្រៅពីម៉ូដែលថ្មីនេះ ក្រុមហ៊ុន Toyota នៅក្នុងប្រទេសកូរ៉េ ក៏លក់រថយន្តស្ព័រកូនកាត់ Hybrid Sedan ប្រភេទ Prius V និងរថយន្ត Hybrid ម៉ូដែល Prius Prime នៅទីនេះផងដែរ។ ក្រុមហ៊ុន Toyota Motor គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលំដាប់ទី 3 នៅទីនេះ ដែលលក់បានរថយន្ត 1,235 គ្រឿង កាលពីខែមុនបន្ទាប់ពីរថយន្ត Mercedes-Benz និង BMW ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន