no-alternative title

រថយន្ត Rolls-Royce បានបង្ហាញវត្តមាននៅប្រទេសស្វ៊ីស ក្នុងពិពណ៌រថយន្តដ៏ធំនៅក្នុងក្រុងហ្សឺណែវ ឆ្នាំ 2018

ការវិលត្រលប់ទៅចូលរួមក្នុងពិធីតាំងពិព័ណ៌នៅប្រទេសស្វ៊ីសឆ្នាំនេះ ក្រុមហ៊ុន Rolls-Royce បានអះអាងថា រថយន្ត Phantom ថ្មី គឺជា “រថយន្តល្អបំផុតក្នុងលោក” ក្នុងពិធីសម្ពោធរថយន្តនេះជាសកលនៅមាត់បឹង Lake Lucerne។ បន្ថែមលើនេះ ក៏នូវមានរថយន្ត បីគ្រឿងផ្សេងៗគ្នា ដែលបានបញ្ជាទិញដោយដោយអ្នកជំនាញទំនិញប្រណីត ក៏នឹងចូលបង្ហាញខ្លួន ដើម្បីបញ្ជាក់ថា រថយន្ត Rolls-Royce គឺជាក្រុមហ៊ុនផលិតផលប្រណីត នៅក្នុងវិស័យអាជីវកម្មយានយន្ត ពោលគឺនិយាយឲ្យចំគឺផលិតតាមការច្នៃកុម្ម៉ង់ (Bespoke)។ ក្នុងនោះ ក្រុមហ៊ុន Rolls-Royce នឹងបង្ហាញរថយន្ត ម៉ូដែល Dawn Aero Cowling ដែលមានបន្ថែមលើម៉ូដែលទ្វារពីរ ដ៏ស្រស់ស្អាតបំផុតក្នុងលោក។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Phantom ទីមួយ មានឈ្មោះថា The Gentleman’s Tourer ហើយរថយន្តនេះនឹងធ្វើឲ្យនឹកឃើញដល់សម័យកាលរថយន្ត Phantom II Continental Saloons ដែលជារថយន្តប្រភេទ Grand Tourer (ប្រភេទរថយន្តបើកបរកម្សាន្តក្នុងចម្ងាយឆ្ងាយ) ដ៏អស្ចារ្យបំផុតក្នងទសវត្សរ៍ឆ្នាំ 1930។ រថយន្ត Phantom II Continental Saloons ទាំងនេះ គឺមានទ្វារបួន ហើយបើកបរដោយម្ចាស់ខ្លួនឯងសម្រាប់ការធ្វើដំណើរឆ្ងាយៗជាមួយនឹងមិត្តភក្តិទៅកាន់ទីកន្លែងនានាទូទាំងទ្វីបអឺរ៉ុប ឬនៅសហរដ្ឋអាមេរិក។ គំនិតនៃរថយន្តបើកកម្សាន្តក្នុងចម្ងាយឆ្ងាយឆ្លងកាត់ទ្វីប ដែលមានទ្វារបួន និងមានទំហំធំដូច្នេះ បានទាក់ទាញអតិថិជនរូបនេះ ហើយក្នុងស្មារតីនេះ លោកក៏បានបញ្ជាទិញរថយន្ត Phantom ថ្មីមួយគ្រឿង។ 

រថយន្ត Phantom II Continental Saloons មានភាពលេចធ្លោដោយត្រូវបានកុម្ម៉ង់សម្រាប់ការបើកបរ តាមដងផ្លូវ ហើយពណ៌ និងផ្ទៃខាងក្នុងរបស់រថយន្ត តម្រូវតាម ភាពធន់ក្នុងការបើកបរជាជាងការតាំងបង្ហាញ។ រថយន្ត The Gentleman’s Tourer បានប្រើប្រាស់វិធីសាស្ត្រនេះដូចគ្នា ជាមួយនឹងផ្ទៃ ខាងក្រៅពណ៌ប្រផេះភ្លឺ និងរំលេចដោយដំបូលម៉ាស៊ីនពណ៌ប្រាក់។ ថ្នាំប្រភេទថ្មីនេះត្រូវបានអភិវឌ្ឍឡើងជាពិសេសសម្រាប់អតិថិជនរូបនេះ ដើម្បីតម្រូវតាមចំណាប់អារម្មណ៍របស់លោកលើយន្តហោះថាមពលខ្លាំង ដោយផ្ទៃពណ៌រលើបនៃរថយន្តនេះ ធ្វើឲ្យនឹកព្នកដល់បច្ចេកវិទ្យាយោធាទំនើបទាន់សម័យ។ ផ្នែកកណ្ដាលនៃកង់រថយន្តអាលុយមីញ៉ូមទំហំ 22 អ៊ិញ ក៏ត្រូវបានរំលេចដោយពណ៌ប្រផេះរលោងផងដែរ ដែលនេះជាលើកដំបូងហើយដែលការរចនាបែបនេះមាននៅលើកង់រថយន្ត។ 

ផ្ទៃខាងក្នុងរបស់រថយន្ត The Gentleman’s Tourer មានទំហំទូលាយ និងមានលក្ខណៈជាបុរស ហើយរចនាឡើងក្នុងគោលបំណងសម្រាប់ការធ្វើដំណើរចម្ងាយឆ្ងាយ និងប្រកបដោយភាពប្រណីត។ ស្បែកពណ៌ខ្មៅ ប្រផេះ និងខ្មៅនឹល ត្រូវបានបន្សំបញ្ចូលគ្នាយ៉ាងស្រស់ស្អាតក្រោមទឹកដៃរបស់សិប្បករនៅក្រុង Goodwood នៅក្នុងកាប៊ីនរថយន្ត ចំណែកឯគ្រឿងបំពាក់ផ្សេងទៀត ដូចជាទេវរូប Spirit of Ecstasy នៅតាមធ្នាក់ដៃទ្វារនីមួយៗ និងឆ្នូតពណ៌ប្រាក់នៅលើបន្ទះឈើពណ៌ខ្មៅរលោងបានទាក់ភ្នែកមើលផ្ទៃខាងក្នុងដ៏ទំនើបនេះ។ គ្រឿងបំពាក់ដ៏មានតម្លៃចុងក្រោយ បញ្ជាក់ឲ្យឃើញពីភាពទំនើបផ្នែកបច្ចេកវិទ្យារបស់រថយន្តដ៏ស្រស់ស្អាតមួយនេះ ហើយនោះគឺ វិចិត្រសាល Cascade Steel Gallery នៅលើតាប្លូ ដែលបំពាក់ដោយជាតិ Ruthenium  ដែលជាលោហៈកម្រ និងមានតម្លៃស្ថិតក្នុងក្រុមប្លាទីន។ ជារៀងរាល់ឆ្នាំ លោហៈប្រភេទនេះ ត្រូវគេជីករកបានតែ 20 តោនប៉ុណ្ណោះក្នុងមួយឆ្នាំ បើប្រៀបធៀបជាមួយនឹងមាស ដែលគេរកបានរហូតដល់ទៅ 2500 តោន ដែលនេះជាវិធីសាស្ត្រដ៏មានតម្លៃដើម្បីបំពាក់គ្រឿងលម្អនៅក្នុងរថយន្ត Phantom មួយគ្រឿង។

 

រថយន្ត Phantom តួវែងពិសេសពីរគ្រឿងផ្សេងទៀត ក៏តាំងបង្ហាញនៅបញ្ជររបស់រថយន្ត Rolls-Royce ផងដែរនៅក្នុងពិពណ៌រថយន្តក្រុងហ្សឺណែវឆ្នាំ 2018 នេះ។ មួយគ្រឿងឈ្មោះថា Whispered Muse និងមួយគ្រឿងទៀតឈ្មោះថា A Moment in Time គឺជារថយន្ត Phantom ស៊េរីថ្មី ពីរគ្រឿងដំបូងដែលត្រូវបានកុម្ម៉ង់ជាមួយនឹងវិចិត្រសាលដែលរចនាដោយវិចិត្រករ និងមានតែមួយប៉ុណ្ណោះ។ វិចិត្រសាលដាច់ដោយឡែកពីគ្នានៃរថយន្តទាំងពីរគ្រឿងនេះ ត្រូវបានអភិវឌ្ឍឡើងដោយមិនយកលំនាំតាមបទដ្ឋានវិចិត្រសាលឡើយ ហើយមានលក្ខណៈដាច់ដោយឡែកពីគ្នា ដែលនេះបង្ហាញ ឲ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោរថយន្តនេះ ក្នុងការគោរពតាមពាក្យស្លោករបស់ក្រុមហ៊ុនថា “រថយន្តបែប Bespoke ជារថយន្ត Rolls-Royce”។

រថយន្ត ‘A Moment in Time’ គឺជារថយន្ត Phantom តួវែងទីពីរដែលអតិថិជនបញ្ជាទិញ ហើយបង្ហាញខ្លួននៅឯពិពណ៌រថយន្តក្រុងហ្សឺណែវ ឆ្នាំ 2018 នេះ។ បើនិយាយពីសិល្បៈ វិចិត្រសាលលើតាប្លូរបស់រថយន្តនេះ គឺឆ្លុះបញ្ចាំងឲ្យឃើញពីអត្ថន័យនៃពាក្យពេចន៍របស់លោក Claude Johnson ដែលនិយាយថា “ស្មារតីរបស់ Rolls-Royce មានដូចជាល្បឿន ប្រកបដោយភាពស្ងាត់ មិនមានរំញ័រ កម្លាំងថាមពលខ្លាំងប្លែកគេ និងប្រៀបបានសរីរាង្គមានជីវិតដ៏ស្រស់ស្អាត ប្រកបដោយភាពសមសួន..."។

វិចិត្រសាលនៃរថយន្ត Phantom នេះ ធ្វើឲ្យរថយន្ត ‘A Moment In Time’ ហាក់មើលទៅប្រៀបបាននឹងកន្សែងរបស់ទេវរូប Spirit of Ecstasy គ្របដណ្ដប់លើរថយន្ត នៅពេលស្ថិតក្នុងល្បឿនលឿន ដែលមើលទៅហាក់បីដូចជាការចាប់យកពេលវេលាមួយ ដែលនៅនឹងថ្កល់ដូច្នោះដែរ។ វិចិត្រសាលនេះអាចបង្កើតទៅបានតាមរយៈដំណើរការរូបភាពសិល្បៈ វត្ថុរាវមានចលនា និងឆ្លាក់ដោយ Based Upon Collective នៅទីក្រុងឡុងដ៍។ ការរចនាចុងក្រោយគឺត្រូវបានរៀបចំចេញពី ដុំអាលុយមីញ៉ូមរឹង ដែលដុសខាត់ដោយដៃមុនពេលបញ្ចូលទៅក្នុងវិចិត្រសាល ដើម្បីបានក្លាយជាស្នាដៃសិល្បៈដ៏ស្រស់ស្អាត និងមានតម្លៃ។

សំរាប់ រថយន្ត Aero Cowling ត្រូវបានកែប្រែម៉ូដែល Dawn ឲ្យទៅជារថយន្តទ្វារពីរ ដែលនៅតែរក្សាភាពជារថយន្តប្រណីតបើកដំបូល ដែលចូលក្នុងសង្គមជាងគេបំផុត តាមរយៈការបង្កើតនូវដំបូលដែលវែងជាងមុន នៅពីលើកៅអីផ្នែកខាងក្រោយ។ រថយន្ត Dawn Aero Cowling មានវត្តមាននៅបញ្ជររបស់រថយន្ត Rolls-Royce ក្នុងពិពណ៌រថយន្តក្រុងហ្សឺណែវ ឆ្នាំ 2018 ហើយជារថយន្តដ៏ស្រស់ស្អាតជាមួយនឹងពណ៌ទឹកប្រាក់ លាយមាស។ ផ្ទៃខាងក្រៅ ត្រូវបានលម្អដោយថ្នាំពណ៌ប្រាក់ ហើយមានបំពាក់កង់អាលុយមីញ៉ូម 21 អ៊ិញភ្លឺរលោង ចំណែកឯផ្ទៃខាងក្នុងវិញ ត្រូវបានស្រោបដោយស្បែកពណ៌មាស ដែលរំលេចដោយឆ្នូត និងថ្នេរពណ៌ប្រផេះ ក៏ដូចជាគ្រឿងបំពាក់ពណ៌ខ្មៅនានា។ 

ក្រុមហ៊ុន បានបញ្ជាក់ថា ជាតិកាបូន ដែលជាទ្រនង់ខ្នងចំកណ្ដាលនៃរថយន្ត Aero Cowling ត្រូវបានផុសឡើង ដើម្បីបង្ហាញអំពីគ្រោងដែលស្រាល ហើយការប៉ាក់ឌិនវិញ គឺមានរាងជាក្រាហ្វិកអក្សរ V ដែលមានភាពទំនើបទាន់សម័យ ដែលជួយបន្ថែមដល់លក្ខណៈពិសេសរបស់រថយន្ត Dawn Aero Cowling។ តាប្លូ និងស្នូកកណ្ដាលមានបំពាក់នូវបន្ទះកាបូន ដែលបន្តពីទ្រនង់ខ្នង ធ្លាក់ចុះមកចំផ្នែកកណ្ដាលរបស់រថយន្ត ។ នៅពេលដែលកម្រាលស្បែកដែលត្បាញបញ្ចូលគ្នា ផ្គុំគ្នាជាមួយនឹងទ្រនង់កណ្ដាលនេះ ធ្វើឲ្យស៊ីគ្នានឹងជាតិកាបូន ដែលបំពាក់នៅលើរថយន្តAero Cowling នេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន