no-alternative title

BMW គ្រោងនឹងបង្ហាញចេញនូវរថយន្តអេឡិចត្រូនិកប្រភេទ SUV ម៉ូដែល BMW iX3 ដំបូងបំផុតរបស់ខ្លួននៅក្នុងឆ្នាំ 2020

ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BMW ប្រកាសថា ខ្លួនមានគំរោង នឹងបង្ហាញចេញនូវរថយន្តអេឡិចត្រូនិកប្រភេទ SUV ម៉ូដែល BMW iX3 ដំបូងបំផុតរបស់ខ្លួន នៅក្នុងឆ្នាំ 2020 នេះបើយោងតាមការបញ្ជាក់របស់ក្រុមហ៊ុនដ៏ទំនើបមួយនេះ។ នៅក្នុងផ្នែកមួយដែលក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់នេះ បាននិយាយថា រថយន្ត SUV EV ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Auto Show នៅទីក្រុងប៉េកាំងនៅឆ្នាំនេះផងដែរ។ សម្រាប់ព័ត៌មានរបស់រថយន្ត iX3 នេះគឺស្ថិតនៅក្នុងការផ្គត់ផ្គង់រយៈពេលខ្លីនៅឡើយទេ។ រថយន្ត X3 នេះ គឺជាម៉ូដែលមួយនៅក្នុងចំណោមម៉ូដែលតូចៗជាច្រើនរបស់ក្រុមហ៊ុន BMW ថ្មីៗនេះ រថយន្តនេះ មានលក់នៅសហរដ្ឋអាមេរិកជាមួយនឹងប្រភេទម៉ាស៊ីន 2.0-liter gasឬ 3.0-liter gas ។ ក្រុមហ៊ុន BMW ក៏មានប្រភេទប្រេងម៉ាស៊ូត 2.0-liter ឬ 3.0-liter ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់លោក Harald Krüger ដែលជាអគ្គនាយករបស់ក្រុមហ៊ុន BMW AG បញ្ជាក់ថា នេះគឺជាផ្តោតសំខាន់ទៅលើរថយន្តអគ្គិសនី X3 ដែលជាផ្នែកមួយដ៏សំខាន់នៃការរុញច្រានទៅលើរថយន្តប្រណិត និងរថយន្តប្រភេទ X របស់ខ្លួននោះ។ រថយន្តនេះ ត្រូវរំពឹងថានឹងបង្ហាញខ្លួននៅឆ្នាំ 2020 នេះ។ នាយកប្រតិបត្តិរូបនេះ បានពន្យល់នៅក្នុងការធ្វើបទបង្ហាញនៅសប្តាហ៍នេះថា “យើងកំពុងប្រើប្រាស់នូវ Modular Kits សម្រាប់ប្រព័ន្ធអគ្គិសនីនេះ។ ចាប់ពីឆ្នាំ 2020 ទៅនោះ បច្ចេកវិទ្យានេះ នឹងអាចប្រើប្រាស់បាននៅគ្រប់ស៊េរីម៉ូដែលជាច្រើន។ សម្រាប់រថយន្តអគ្គិសនី BMW iX3 ពិតជាបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ។”

ក្រុមហ៊ុនរថយន្ត BMW បានសន្យាថា នឹងធ្វើការផលិតរថយន្តម៉ូដែលអេឡិចត្រូនិកនេះ ចំនួន 25 គ្រឿងនៅត្រឹមឆ្នាំ 2025 នេះដែលមាន 12 គ្រឿង គឺប្រើប្រាស់អេឡិចត្រូនិកតែម្តង។ ក្រុមហ៊ុន BMW បាននិយាយទៀតថា ខ្លួនមានគោលដៅក្នុងការផលិតរថយន្តអគ្គិសនីចំនួនជាងកន្លះលានគ្រឿង និងការបញ្ចេញនូវថយន្ត Hybrids ជាច្រើននៅលើផ្លូវក្នុងឆ្នាំ 2019 នេះផងដែរ។

សូមជំរាបផងដែរ ក្រុមហ៊ុន  BMW ក៏មានគម្រោងក្នុងការបញ្ចេញនូវរថយន្ត BMW i8 Roadster និង i8 Coupe សម្រាប់វិទិកា BMW eDrive platform លើកទី 4 របស់ខ្លួនផងដែរ។ លោក Krüger បានបង្ហាញថា រថយន្តអគ្គិសនី Hybrid Sports គឺនឹងមានចំនួនច្រើនជាង 40% ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន