no-alternative title

ក្រុមហ៊ុនរ Hyundai Motor នឹងបង្ហាញចេញនូវគំនិតនៃការរចនាទៅលើរថយន្តអគ្គិសនី Genesis EV នៅក្នុងព្រឹត្តិការណ៍ Motor Show នៅក្នុងទីក្រុងញ៉ូវយ៉ក

ក្រុមហ៊ុនរថយន្តទំនើប Hyundai Motor គ្រោងនឹងបង្ហាញនូវគំនិតនៃការបង្កើតនូវរថយន្តអគ្គិសនី Genesis EV នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Auto Show អន្តរជាតិនៅក្នុងទីក្រុងញ៉ូវយ៉ក ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ នេះបើតាមការបញ្ជាក់នៅថ្ងៃទី 25 ខែមីនានេះ។ គំនិតនៃការរចនារថយន្តនេះ នឹងធ្វើឡើងសម្រាប់ការបើកបរចំងាយឆ្ងាយជាមួយនឹងការប្រើប្រាស់ថាមពលអគ្គិសនី។ 

Genesis គឺជាម៉ាកយីហោដ៏ប្រណិតរបស់ក្រុមហ៊ុនរថយន្តនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ ដែលមានគម្រោងក្នុងការចាប់ផ្តើមការផលិតរថយន្ត Sports Coupe ដែលអាចធ្វើដំណើរបានចម្ងាយដល់ទៅ 500 គីឡូម៉ែត្រ នៅក្នុងការបញ្ចូលថាមពលថ្មម្តងនៅឆ្នាំ 2021 នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រមហ៊ុន Hyundai Motor បានបញ្ជាក់ថា នៅពេលដែលក្រុមហ៊ុនផលិតរថយន្តនេះ បញ្ចប់នូវការរៀបចំសម្រាប់វេទិកានៃរថយន្តអគ្គិសនី Genesis ក្រុមហ៊ុន នឹងបញ្ចេញនូវរថយន្តអគ្គិសនីជាច្រើនម៉ូដែល នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ នៅត្រឹមឆ្នាំ 2025 ខាងមុខនេះ រថយន្ត Genesis នឹងមាន 4 ម៉ូដែល ដែលប្រើប្រាស់នូវ Hybrid សម្រាប់ការបង្ហាញខ្លួននៅឆ្នាំក្រោយនេះហើយ។

លោក Manfred Fitzgerald ដែលជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Genesis បានបញ្ជាក់ថា រថយន្តម៉ូដែលនេះ គឺជាម៉ាកដ៏ប្រណិតសម្រាប់ការថែរក្សានូវបរិស្ថានបៃតង និងជាម៉ាកយីហោដ៏មាននិរន្តភាព និងការឆ្ពោះទៅកាន់អនាគតនោះ។  គំនិតនៃការរចនាទៅលើរថយន្ត Genesis EV នឹងបង្ហាញអំពីការច្នៃប្រឌិតដ៏អស្ចារ្យនៃម៉ាកយីហោនៃរថយន្តបៃតងនាពេលអនាគតនោះ នេះបើយោងតាមប្រភពខាងក្នុងនោះ។ 

ការពង្រីករថយន្តបៃតងរបស់ក្រុមហ៊ុនGenesis គឺមានការរឹតបន្តឹងទៅលើវិធានការនៃឧស្ម័នផ្ទះកញ្ចក់នៅជុំវិញពិភពលោកនេះ នេះបើតាមអ្នកសង្កេតការនៅក្នុងឧស្សាហកម្មនេះ។ ប្រភពជាច្រើន បានបញ្ជាក់ថា “បរិមាណនៃការលក់រថយន្តទំនើបជាច្រើន គឺមានការកើនឡើងខ្លាំងដូចនេះក្រុមហ៊ុនពិតជាមានការពិបាកក្នុងការអនុលោមទៅតាមបទបញ្ញត្តិបរិស្ថានតែមួយនោះ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន