no-alternative title

BMW iX3 EV ដែលជារថយន្តដើរដោយថាមពលអគ្គិសនីទំនើបស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន

ក្រុមហ៊ុនផលិតរថយន្ត BMW ទើបតែច្នៃប្រឌិតទៅលើគំនិតនៃការរចនារថយន្តស៊េរីថ្មី iX3 electric SUV។ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន បានសន្យាថា រថយន្តនេះ នឹងប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Auto China 2018។ សម្រាប់ការបង្ហាញខ្លួនជាផ្លូវការ គឺនៅថ្ងៃនេះ ហើយយើងឃើញរូបភាពជាច្រើនសន្លឹករបស់រថយន្តស៊េរីទំនើបនេះ ដែលពិតជាស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ នេះគឺជារថយន្តស្ព័រ BMW EV ដំបូងបំផុត ឬ SAV ដែលក្រុមហ៊ុននេះ ចូលចិត្តហៅរថយន្តរបស់ខ្លួន ប៉ុន្តែយើងដឹងថានេះ ជាប្រភេទរថយន្ត SUV នៅពេលដែលយើងមើលទៅលើរូបរាងរបស់វានោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន BMW បាននិយាយថា គំនិតនៃការរចនាទៅលើរថយន្ត Concept iX3 គឺបង្ហាញអំពីការពង្រឹងទៅលើភាពជាអ្នកដឹកនាំនៅក្នុងផ្នែកអគ្គិសនីនេះ។ រថយន្តនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត BMW NUMBER ONE> NEXT ។ សម្រាប់រថយន្តនាពេលអនាគតនៃរថយន្តប្រើប្រាស់អគ្គិសនីនោះនឹងធ្វើការអភិវឌ្ឍនៅក្រោមយុទ្ធសាស្រ្តដោយប្រើប្រាស់នូវពាក្យថា iNext នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន BMW នោះ។ 

Concept iX3 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា BMW eDrive technology ជំនាន់ទី 5 ហើយបច្ចេកវិទ្យានេះនឹងធ្វើការប្រមូលផ្តុំនូវ electric motor, transmission និង power electronics នៅក្នុងសមាសភាគថ្មីនៃការបំបែកថាមពលអគ្គិសនីនោះ។ នេះអនុញ្ញាតឱ្យរថយន្តអគ្គិសនីនេះគឺកាន់តែមានភាពងាយស្រួល និងខុសប្លែកពីរថយន្តផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុន BMW បាននិយាយថា បច្ចេកវិទ្យា EV Tech នៃរថយន្តជំនាន់ចុងក្រោយនេះក៏មាននូវថាមពលថ្មថ្មី និងកាន់តែមានអានុភាពខ្លាំងក្លា។ នេះមានន័យថាវានឹងមានសមត្ថភាពកាន់តែប្រសើរ ការប្រតិបត្តិកាន់តែខ្លាំងក្លា និងភាពឆ្លាសវៃនៅក្នុងរថយន្តនោះ។ ក្រុមហ៊ុន BMW ក៏ផ្តល់នូវព័ត៌មានលម្អិតសម្រាប់រថយន្តស៊េរីថ្មីនេះដែលប្រើប្រាស់នូវប្រព័នុ្ធ electronic drive systems ផងដែរ។ 

ក្រុមហ៊ុន BMW បញ្ជាក់បន្ថែមថា Concept iX3 នឹងមានកម្លាំងម៉ូទ័រអេឡិចត្រូនិកដល់ទៅ 270h ជាមួយនឹងកម្រិត WLTP ច្រើនជាង 249 ម៉ាយ៍។ ការប្រើប្រាស់នូវថាមពលថ្មដែលមានកម្រិតខ្ពស់នៅក្នុងរថយន្ត EV ដែលនេះ គឺជាការផ្ទុកនូវសមត្ថភាពថ្មីនៅលើថាមពលថ្ម 70 kWh ។ ក្រុមហ៊ុន BMW បានពន្យល់ថា នៅពេលដែល EV ធ្វើការបញ្ចូលថាមពឡថ្មនោះ ជាមួយនឹងស្ថានីយ៍ Fast Charging ដែលមានថាមពលថ្ម 150kW នោះគឺអាចធ្វើដំណើរបានរយៈពេល 30 នាទី៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន