no-alternative title

Aston Martin 2019 កំពូលរថយន្តស្ព័រស៊េរីថ្មី បង្ហាញខ្លួនហើយ ជាមួយនឹងការបំពាក់មកនូវម៉ាស៊ីនប្រភេទ 630hp V12

ប្រសិនបើអ្នកស្វែងរកនូវរថយន្តដែលមានកម្លាំងថាមពលខ្លាំងក្លា ម៉ាស៊ីនអស្ចារ្យ និងស្ទាយ៍កាន់តែទាក់ទាញនោះ រថយន្តស៊េរីថ្មី Aston Martin DB11 AMR 2019 គឺពិតជាអស្ចារ្យបំផុត។ រថយន្តនេះ មានការផ្លាស់ប្តូរទៅលើម៉ាស៊ីន DB11 V12 ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 នោះ អោយកាន់តែខ្លាំងក្លាជាងមុនថែមទៀត។ គ្មានអ្នកណាម្នាក់ ដែលនិយាយថា ម៉ាស៊ីន DB11 V12 មិនខ្លាំងក្លានោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែពេលនេះ កម្លាំងម៉ាស៊ីនមានដល់ទៅ 630hp និងម៉ាស៊ីនប្រភេទ 5.2-liter twin-turbocharged V12 ដែលអាចបង្កើននូវល្បឿន 0-60 mph នៅក្នុងរយៈពេលត្រឹមតែ 3.5 វិនាទីប៉ុណ្ណោះ។ រថយន្តនេះ មានល្បឿនអតិបរមាដល់ទៅ 208 mph ថែមទៀត។ 

រថយន្ត Aston Martin ស៊េរីថ្មីនេះ គឺកាន់តែអស្ចារ្យជាមួយនឹងការប្រើប្រាស់នូវចង្កឹះលេខ 8 វគ្គថែមទៀត។ រថយន្តនេះ មានរូបរាងស្រស់ស្អាត និងទាក់ទាញខ្លាំងមែនទែន។ រថយន្តនេះ មានការរចនារូបរាងខាងក្នុង និងខាងក្រៅកាន់តែអស្ចារ្យគ្មានគូប្រៀបនោះទេ។ រថយន្តនេះ មានដំបូលពណ៌ខ្មៅយ៉ាងរលើបរលោង ហើយវាជាប្រភេទ Carbon Fiber ថែមទៀត។

សម្រាប់កង់រថយន្តស្តង់ដារគឺជាប្រភេទ 20-inch Forged AMR Silver Non-Diamond Turned alloy wheels ។ នៅផ្នែកខាងក្នុងវាជាប្រភេទ monotone leather និង Alcantara ហើយវាក៏មានការប្រើប្រាស់នូវឡួហ្គោ AMR ផងដែរ។ នៅក្នុងរថយន្តនេះមានការប្រើប្រាស់នូវអេក្រង់ 8-inch infotainment display និងប្រព័ន្ធសំឡេង Aston Martin audio system រួមជាមួយនឹងប្រព័ន្ធ Navigation ផងដែរ។

ក្រុមហ៊ុនផលិតរថយន្តនេះ នឹងធ្វើការផលិតនូវរថយន្តដែលមានលក្ខណៈពិសេសចំនួន 3 ប្រភេទផ្សេងគ្នា។ នៅក្នុងប្រភេទម៉ូដែល limited edition និងប្រើប្រាស់នូវ Dark Knight leather និង Lime ។ សម្រាប់រថយន្ត Satin Dark Chrome switchgear និង Satin Carbon Fiber trim ក៏នឹងបង្ហាញខ្លួនផងដែរ។ វាមានរថយន្តប្រមាណជា 100 គ្រឿងប៉ុណ្ណោះ ដែលធ្វើការដាក់លក់នៅលើពិភពលោកនោះ។ 

រថយន្ត Aston Martin DB11 AMR 2019 នឹងលក់នៅក្នុងសហរដ្ឋអាមេរិក នៅក្នុងតម្លៃ $241,000 ហើយវានឹងចាប់ផ្តើមការផលិតនៅក្នុងត្រីមាសទី 2 ឆ្នាំ 2018 នេះ។ សម្រាប់តម្លៃរបស់ limited-edition នៅក្នុងសហរដ្ឋអាមេរិកនៅមិនទាន់បញ្ជាក់នោះទេ ប៉ុន្តែនៅក្នុងចក្រភពអង់គ្លេស គឺមានតម្លៃ £201,995 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន