no-alternative title

ការលក់រថយន្តអគ្គីសនី Nissan LEAF 2018 របស់ជប៉ុននៅតាមទីផ្សារធំៗមួយចំនួននៅជុំវិញពិភពលោក បានបង្ហាញពីការថយចុះ

ថ្មីៗនេះ មានរបាយករាណ៍មួយ ដែលចេញផ្សាយដោយសារព័ត័មាន www.cleantechnica.com បានបញ្ជាក់ថា ការលក់រថយន្តស៊េរីថ្មី Nissan LEAF 2018 នៅក្នុងទីផ្សារធំៗ មួយចំនួនមានការថយចុះ។ គួរបញ្ជាក់ថា រថយន្តស៊េរីថ្មី Nissan LEAF 2018 មានតម្លៃ $29,995 ប៉ុណ្ណោះ ហើយក៏ជារថយន្តថ្មី ដែលមានរូបរាងស្រស់ស្អាតទាក់ទាញ និងប្រើប្រាស់នូវថាមពលថ្ម 40kWh ដែលអាចធ្វើដំណើរបានដល់ទៅ 151 ម៉ាយ៍ឯណោះ នៅក្នុងកម្រិត EPA ។ បើនិយាយពីរថយន្តនេះ គឺសក្តិសមបំផុតក្នុងការប្រើប្រាស់ ពីព្រោះថា នេះជាប្រភេទរថយន្ត Electric Vehicle។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលដែលរថយន្ត Nissan LEAF 2018 នេះ បានបង្ហាញខ្លួនជាលើកដំបូងនោះ តម្រូវការរបស់រថយន្ត គឺមានការកើនឡើង។ ការលក់នៅក្នុងកម្រិតខ្ពស់នេះ ដែលបានជម្រុញអោយក្រុមហ៊ុនពង្រឹងទៅលើការចែកចាយនៅក្នុងទីផ្សារជាច្រើននៅជុំវិញពិភពលោក។ រថយន្តនេះ អាចធ្វើការដោះស្រាយទៅលើបញ្ហាជាច្រើនជាមួយនឹងការធ្វើដំណើរបានច្រើនជាង 100 ម៉ាយ៍តាមរយៈរថយន្តអគ្គិសនីនេះ ហើយតម្លៃរបស់រថយន្តនេះទ/តសោត ក៏ល្មមក្នុងការទិញប្រើប្រាស់ផងដែរ។

ប៉ុន្តែកាលពីខែមុននេះ រឿងដែលមិនបានរំពឹងទុកកើតឡើង។ ការលក់មានការថយចុះ ជាពិសេសមានការធ្លាក់ចុះនៅក្នុងទីផ្សាររបស់ក្រុមហ៊ុន Nissan នៅក្នុងប្រទេសជប៉ុនតែម្តង ដែលអាចនិយាយបានថា ប្រៀបបីដូចជាការបាក់ច្រាំងធ្លាក់ចុះមកចឹង។ កាលពីខែមីនា ការលក់របស់រថយន្ត LEAF នៅក្នុងប្រទេសជប៉ុនមានដល់ទៅ 3000 គ្រឿង ប៉ុន្តែការលក់នៅក្នុងខែមេសានៅក្នុងប្រទេសជប៉ុន គឺមានត្រឹមតែ 874 គ្រឿងប៉ុណ្ណោះ។ 

នៅក្នុងការផ្លាស់ប្តូរពីមហាសមុទ្រប៉ាស៊ីហ្វិក Pacific Ocean ទៅកាន់សហរដ្ឋអាមេរិកនោះ ការលក់មានការធ្លាក់ចុះ 20% គឺពីចំនួន 1500 គ្រឿងនៅក្នុងមីនាទៅកាន់ 1171 គ្រឿងនៅក្នុងខែមេសា។ នៅក្នុងប្រទេសន័រវេស រថយន្តនេះ គឺលក់មានសន្ទុះខ្ពស់ជាងសហរដ្ឋអាមេរិក គឺបានដល់ទៅ 2,340 គ្រឿងនៅក្នុងខែមីនា ប៉ុន្តែមានការធ្លាក់ចុះជិត 50% គឺមានត្រឹមតែ 1210 គ្រឿងប៉ុណ្ណោះ កាលពីខែមេសានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន