no-alternative title

ក្រុមហ៊ុនចិនមួយ បានបង្ហាញចេញនូវរូបភាពរថយន្តរបស់ខ្លួន ចម្លងតាម Lamborghini Urus មើលទៅពិតជាមិនអន់នោះទេ

នៅទស្សវត្យចុងក្រោយនេះ ប្រទេសចិន បានធ្វើការបង្កើតនូវម៉ាកយីហោរថយន្តថ្មីរបស់ខ្លួនជាច្រើន ដែលមានរូបរាងដូចម៉ូដែល លក់នៅអ៊ឺរ៉ុបអញ្ចឹង។ តើលោកអ្នកចង់ដឹងទេថា ការធ្វើបែបនេះ គឺបានចាប់ផ្តើមតាំងពីពេលណាមក? កាលពីប៉ុន្មានថ្ងៃមុននេះ យើងទទួលបាននូវរូបភាពគំនូសព្រាង និងរូបភាព Renders ថ្មីរបស់រថយន្ត Huansu C60 ដែលជាផលិតផលនៃការសហការរវាងក្រុមហ៊ុន Beijing Auto Industries Corporation (BAIC) និងក្រុមហ៊ុន Yinxiang Motorcycle Group។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយដោយខ្លីទៅ មើលទៅលើរូបភាពនេះ គឺជារថយន្តស៊េរីថ្មី ដែលធ្វើការចម្លងពីរថយន្ត Lamborghini Urus។ សម្រាប់រថយន្តនេះ គឺមើលទៅមិនអន់នោះទេ។ យ៉ាងណាមិញ មនុស្សជាច្រើន មិនទិញរថយន្តនេះនោះទេ ប៉ុន្តែអតិថិជនជាច្រើនរបស់ចិន ក៏មិនមានលទ្ធភាពក្នុងការទិញរថយន្ត Urus នេះដែរ។ បើធ្វើការពិនិត្យទៅលើរថយន្ត Huansu C60 ពីផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់រថយន្តនេះនោះ គឺស្រដៀងគ្នាទៅនឹងរថយន្ត Urus ជាមួយនឹងស្ទាយ៍នៃការប្រើប្រាស់ភ្លើងមុខ headlight និងការរចនារូបរាងខាងមុខរបស់វាតែម្តង។

ផ្នែកខាងក្រោយរបស់រថយន្តស៊េរីថ្មីនេះគឺមានការចម្លងតិចតួចប៉ុណ្ណោះ ប៉ុន្តែវាក៏មានលក្ខណៈស្រដៀងគ្នាផងដែរ។ ខុសប្លែកពីរថយន្ត Lamborghini’s 650 hp 4.0-liter twin-turbo V8 នោះ រថយន្តស៊េរីថ្មី C60 នេះប្រើប្រាស់នូវម៉ាស៊ីនប្រភេទ  2.0-liter turbo four សម្រាប់កម្លាំងបញ្ចេញរបស់វាក៏នៅមិនទាន់ដឹងនៅឡើយដែរ។ រថយន្តេនេះប្រហែលជាប្រើប្រាស់នូវម៉ាស៊ីនប្រភេទ turbo 1.5-liter ។ ក្រុមហ៊ុន Huansu បញ្ជាក់ថានេះគឺជាប្រភេទ “Magic Speed” ប៉ុន្តែយើងមានការសង្ស័យថា រថយន្តស៊េរីថ្មី C60 នេះនឹងបង្ហាញខ្លួនជាច្រើនកន្លែងនៅក្នុងប្រទេសចិនជាពិសេសនៅក្នុងទីក្រុងជាច្រើននៅក្នុងទីក្រុងប៉េកាំង ហុងកុង និងស៊ាងហៃនោះ។ 

រថយន្តស៊េរីថ្មីនេះ ពិតជាមានតម្លៃដែលមនុស្សជាច្រើន អាចធ្វើការទិញប្រើប្រាស់បាន។ រថយន្ត Huansu C60 នេះគឺមានគោលដៅសម្រាប់អតិថិជនជាច្រើន ដែលរស់នៅតំបន់ដាច់ស្រយាលនោះ។ តម្លៃរបស់រថយន្តនេះ គឺមានតម្លៃចន្លោះពី 100,000 ទៅ 150,000 yuan ឬ $15,500 ទៅ $23,000 បុណ្ណោះ ប្រៀបធៀបទៅនឹងរថយន្ត Lamborghini Urus ដែលកំពុងតែលក់នោក្នុងទីផ្សារប្រទេសចិន គឺមានតម្លៃដល់ទៅ $488,000 ឯណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន