no-alternative title

Mercedes-Benz eCitaro រថយន្តក្រុងអេឡិចត្រូនិក ដ៏ស្រស់ស្អាត ត្រូវបានក្រុមហ៊ុន រចនាឡើងសម្រាប់ប្រើប្រាស់នៅក្នុងទីក្រុងជាច្រើននាពេលអនាគត

ពេលនេះ ក្រុមហ៊ុន Daimler កំពុងតែធ្វើការនៅលើរថយន្តក្រុងអគ្គិសនី Electric Version ដែលជារថយន្តក្រុងប្រភេទ Citaro របស់ខ្លួនជាមួយនឹងរថយន្តស៊េរីថ្មីប្រភេទ Mercedes-Benz eCitaro។ សម្រាប់រថយន្តអេឡិចត្រូនិកនេះ នឹងប្រើប្រាស់នៅក្នុងទីក្រុងជាច្រើននាពេលអនាគត។ រថយន្តនេះ នឹងអនុញ្ញាតឱ្យមានការជួយទៅលើការបំភាយឧស្ម័ន និងការប្រើប្រាស់ថាមពលសម្រាប់រថយន្តកាន់តែស្ងប់ស្ងាត់ថែមទៀត។ សម្រាប់ការកម្មង់ទិញរថយន្ត eCitaro ចាប់ផ្តើមហើយ ចំណែកអតិថិជន នឹងទទួលបានរថយន្តនេះនៅចុងឆ្នាំនេះផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ ក្រុមហ៊ុន Daimler បានបង្ហាញជាផ្លូវការរបស់រថយន្ត eCitaro ហើយក្រុមហ៊ុននេះ ក៏បញ្ជាក់ថា ខ្លួនកំពុងតែធ្វើការអភិវឌ្ឍទៅលើម៉ូដែលនៃរថយន្តផ្សេងទៀត ដែលប្រើប្រាស់នូវកោសិកាប្រេងឥន្ធនៈផងដែរ។ សម្រាប់ម៉ូដែលនេះ អាចរកទិញបាន ហើយអតិថិជនជាច្រើន នឹងធ្វើការដំណើរការទៅលើរថយន្តក្រុងជាច្រើនប្រភេទ eCitaro នេះ នៅក្នុងផ្លូវជាច្រើននៅក្នុងទីក្រុង។ គំរូនៃរថយន្តក្រុងអេឡិចត្រូនិកថ្មីនេះ ត្រូវបង្កើតឡើងផ្អែកទៅលើរថយន្តក្រុង Citaro ។

រថយន្តស៊េរីថ្មី Mercedes-Benz eCitaro នេះ ប្រើប្រាស់ថាមពលថ្មប្រភេទ li-ion batteries ជាមួយនឹងកម្លាំងសរុបដល់ទៅ 243kWh។ ថាមពលថ្មរបស់រថយន្តនេះ មានការប្រើប្រាស់ដល់ទៅ 10 modules ដែលរួមមានការប្រើប្រាស់ថាមពលថ្ម 2 modules នៅលើដំបូលរថយន្តក្រុង និងថាមពលថ្ម 4 modules ទៀតនៅផ្នែកខាងក្រោយនេះ។ ក្រុមហ៊ុន Daimler  ក៏ធ្វើការរៀបចំរថយន្តក្រុងជាច្រើនសម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់ជាមួយនឹងការបន្ថែមនូវថាមពលថ្ម 4 modules ទៅលើដំបូលដែលមានសរុបចំនួន 10 modules នោះ។

សម្រាប់រថយន្តក្រុង eCitaro គឺមានការប្រើប្រាស់នូវ Modules បានចំនួន 10 និងមានទម្ងន់ដល់ទៅ 13.44 តោនជាមួយនឹងទម្ងន់សរុបដល់ទៅ 19.5 តោននោះ។ នៅពេលដែលប្រៀបធៀបរថយន្តអេឡិចត្រូនិកស៊េរីថ្មីនេះ ជាមួយនឹងម៉ូដែលរថយន្ត Citaro ធម្មតានោះ ក្រុមហ៊ុន Daimler បានបញ្ជាក់ថា ក្រុមវិស្វកររបស់ខ្លួន បានធ្វើការកាត់បន្ថយថាមពល heating/cooling/ventilation energy ដល់ទៅ 40% ដែលជួយកាត់បន្ថយនូវតម្រូវការថាមពលផងដែរ។

 រថយន្ត eCitaro សក្តិសមបំផុតសម្រាប់ប្រើប្រាស់នៅលើផ្លូវជាច្រើននៅក្នុងទីក្រុង ដើម្បីបំពេញតម្រូវការនៃប្រតិបត្តិករនោះ។ ក្រុមហ៊ុនរំពឹងថា ទីក្រុងជាច្រើន នឹងផ្លាស់ប្តូរពីរថយន្តក្រុងប្រើប្រាស់ម៉ាស៊ីនទៅជារថយន្តក្រុង eCitaro ប្រើប្រាស់អគ្គិសនីនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន