no-alternative title

ក្រុមហ៊ុន BMW ធ្វើការត្រូលទៅលើរថយន្ត Tesla Cybertruck បន្ទាប់ពីក្រុមហ៊ុននេះ លក់រថយន្តអគ្គិសនីបានចំនួន 500,000 គ្រឿង

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន BMW ហាក់ដូចជាកំពុងតែធ្វើការលេងសើជាមួយនឹងក្រុមហ៊ុន Tesla Motors ដែលជាកម្មសិទ្ធិរបស់លោក Elon Musk បន្ទាប់ពីការចញផ្សាយព័ត៌មានរបស់ក្រុមហ៊ុនមួយនេះ។ ពេលនេះក្រុមហ៊ុន BMW បានធ្វើការអាប់ដេតព័ត៌មានថ្មីរបស់ខ្លួនថា ក្រុមហ៊ុន បានលក់រថយន្តអគ្គិសនីនេះ មានដល់ទៅចំនួន 500,000 គ្រឿងហើយ។ នៅក្នុងការបង្ហោះដោយលោក Musk កាលពីខែមុននេះ បានអោយដឹងថា ក្រុមហ៊ុន Tesla Motors គឺទទួលបាននូវការកម្ម៉ង់ទិញរថយន្ត Tesla Cybertruck បានចំនួន 250,000 គ្រឿងប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីថ្ងៃទី 24 ខែវិច្ឆិការកន្លងទៅនេះ លោក Musk បានធ្វើការសរសេរនៅលើបណ្តាញសង្គមថា "200k" ហើយប៉ុន្មានថ្ងៃក្រោយមកក៏បង្ហោះបន្ថែមថា "250k ។ ជាមួយនឹងការឆ្លើយតបវិញនោះ កាលពីថ្ងៃពុធកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន BMW ក៏បានបង្ហោះនូវពាក្យថា "499,820" ហើយនៅថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុននេះ ក៏បានបង្ហោះនូវតួរលេខ 500,000 គ្រឿង នេះបើតាមការរាយការណ៍របស់ CNBC។

ប៉ុន្មានថ្ងៃបន្ទាប់ក្រុមហ៊ុន BMW ក៏បានធ្វើការប្រកាសជាបន្តបន្ទាប់ថា ពួកគេ គឺបានលក់រថយន្តអគ្គិសនីនេះ បានចំនួនច្រើនជាងកន្លះលានគ្រឿងហើយ ដែលរួមមានរថយន្តប្រភេទ EVs និង Hybrid ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់មួយនេះ គឺមានផលិតផលរថយន្តអគ្គិសនីចំនួន 12 ដែលមានរថយន្ត BMW i3 hatchback, BMW i8 plug-in hybrid sports និង hybrid versions របស់រថយន្តប្រណិតៗជាច្រើនដូចជា 3 Series, 5 Series និង 7 Series ជាដើម។ រថយន្តអេឡិចត្រូនិទី 500,000 របស់ក្រុមហ៊ុន BMW នេះ គឺជារថយន្ត 330e hybrid sedan ដែលមានពណ៌ខៀវយ៉ាងស្រស់ស្អាតបំផុត។

សូមជំរាបថា រហូតមកដល់ពេលនេះ ការរីកសាយនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BMW នេះ គឺបាននឹងកំពុងតែមានការពេញនិយមខ្លាំងក្លាមែនទែននៅលើទីផ្សារ ហើយក្រុមហ៊ុនផលិតរថយន្តនេះ ក៏មានមហិច្ឆិតាក្នុងការនាំចេញរថយន្តនេះដល់ទៅ 1 លានគ្រឿងមុនដាច់ឆ្នាំ 2021 ខាងមុខនេះ។

និយាយរួមទៅ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុនមួយនេះ គឺនៅឆ្នាំក្រោយនេះ នឹងមានការបង្ហាញវត្តមានរបស់រថយន្ត BMW iX3 ជំនាន់ថ្មី ដែលជា version អគ្គិសនី របស់រថយន្ត  X3 crossover ហើយនេះគឺជាម៉ូឌែលរថយន្តដែលប្រើប្រាស់នូវបច្ចេកវិទ្យាកម្លាំងអគ្គិសនីជំនាន់ទី 5 នេះ។ រថយន្ត  iX3 នេះនឹងទាញយកថាមពលកម្លាំងថ្ម 74-kWh ហើយវាអាចធ្វើដំណើរបានចម្ងាយ 273 ម៉ាយ៍ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន