no-alternative title

រថយន្ត Volvo S90 និង V90 ឆ្នាំ 2021 នឹងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Hybrid និងមុខងារបន្សត់ខ្យល់ PM 2.5 ថែមទៀតផង

សម្រាប់រថយន្តស៊េរីថ្មី  Volvo S90 sedan និង V90 wagon គឺមានការដាក់លក់តាំងពីឆ្នាំ 2016 មកម្ល៉េះ ដូចនេះពេលនេះវាគឺដល់ពេលវេលាដែលរថយន្តថ្មីត្រូវបង្ហាញមុខមាត់ហើយ។ ក្រុមហ៊ុន Volvo គឺទើបតែប្រកាសបង្ហាញនូវរថយន្ត S90 និង V90 ឆ្នាំ 2021 ដែលមានការផ្លាស់ប្តូរទៅលើរូបរាងខាងក្រៅរបស់មួយចំនួនផងដែរហើយវាដែលពិតជាស្រស់ស្អាតទាក់ទាញខ្លាំងក្លាមែនទែន។ បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនៗនោះ លោកអ្នកប្រហែលជាពិបាកបន្តិចហើយក្នុងការបែងចែកថាវាមានលក្ខណៈខុសប្លែកពីគ្នានោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដើម្បីធ្វើអោយការឌីស្សាញខាងក្រៅនេះកាន់តែស្រស់ស្អាតនោះ ក្រុមហ៊ុន Volvo ក៏ធ្វើការអាប់ដេតទៅលើផ្នែកខាងមុខ និងផ្នែកខាងក្រោយរបស់រថយន្ត S90 និង V90 ជាមួយនឹងអំពូលភ្លើងអ័ព្ទថ្មី ការឌីស្សាញទៅលើកាងរថយន្តផ្នែកខាងមុខថ្មីផងដែរ។ សម្រាប់រថយន្ត  V90 និង  V90 Cross Country នេះគឺមានការផ្លាស់ប្តូរទៅលើអំពូលភ្លើងខាងក្រោយជាប្រភេទ LED Signature ។

វាក៏មានការបន្ថែមនូវពណ៌ជាច្រើន និងកង់ជាច្រើនប្រភេទដែលអ្នកអាចជ្រើសរើសតាមតម្រូវការជាក់ស្តែងបានផងដែរ។ នៅក្នុងផ្នែកខាងក្នុងនេះ ក្រុមហ៊ុន Volvo ក៏មានការបន្ថែមនូវប្រព័ន្ធ Bowers និង Wilkins audio system ជាមួយនឹងមុខងារថ្មីៗជាច្រើនរួមមានការ upgraded ទៅលើប្រព័ន្ធអាំភ្លី ប្រព័ន្ធ noise cancellation ស្វ័យប្រវត្តិ និង Settings ថ្មីជាសំឡេង Jazz នៅក្នុងក្លឹបថែមទៀតផង។

បើនិយាយអំពីផ្នែកខាងក្នុងរថយន្តនេះវិញ មានប្រព័ន្ធបស្សុទ្ធខ្យល់នៅត្រឹមតែ PM 2.5 ជាមួយនឹងបច្ចេកវិទ្យា  Advanced Air Cleaner ដែលអាចធ្វើការសម្អាតនូវផ្នែកកាប៊ីនរបស់រថយន្តនេះបានយ៉ាងល្អទៅលើភាគល្អិតតូចៗនៅក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ សម្រាប់ម៉ូឌែល Volvo 90 និង 60 series មានភ្ជាប់ជាមួយនឹង  USB-C charging នៅផ្នែកខាងក្រោយដែលមានកម្លាំង 12-volt ខណៈពេលដែលអ្នកក៏អាចប្រើប្រាស់ជាមួយនឹង  wireless phone charging បានផងដែរ។ វាប្រើប្រាស់នូវពូកស្បែកដ៏ប្រណិត។ ការផ្លាស់ប្តូរខាងក្រៅនេះ គឺមានចំនួនតិចតួចប៉ុណ្ណោះ ប៉ុន្តែការផ្លាស់ប្តូរដ៏ធំនោះ គឺទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះ។ 

សម្រាប់ម៉ូឌែលឆ្នាំ 2021 នេះ រថយន្ត  S90 និង V90 ប្រើប្រាស់នូវកម្លាំងម៉ាស៊ីន 48-volt mild-hybrid powertrain របស់ក្រុមហ៊ុន Volvoដែលពេលនេះដំណើរការនៅគ្រប់ម៉ូឌែលរថយន្តXC90 ។ វាត្រូវបានប្រកាសដាក់អោយដំណើរការនៅលើរថយន្ត XC90 និង XC60 SUVs កាលពីឆ្នាំមុននេះផងដែរ។ សម្រាប់ប្រព័ន្ធ mild hybrids នេះពេលនេះគឺប្រើប្រាស់នៅលើគ្រប់រថយន្ត  90 និង  60 Series រួមទាំង Volvo XC40 ផងដែរ។ 

ក្រុមហ៊ុន Volvo នៅមិនទាន់ប្រកាសអំពីលក្ខណៈសម្បត្តិលម្អិតរបស់រថយន្តនេះនៅឡើយទេ ប៉ុន្តែសម្រាប់រថយន្តម៉ូឌែល  XC90 B-badged T8 Twin Engine នេះគឺមានភ្ជាប់ជាមួយនឹងម៉ាស៊ីន 2.0-liter twin-charged four-cylinder engine ជាមួយនឹងប្រព័ន្ធ hybrid system ដែលមានកម្លាំង  400 hp និងកម្លាំងរមួល 472 lb-ft ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន