no-alternative title

ក្រុមហ៊ុន Ford បានបង្កើនល្បឿនការងាររបស់ខ្លួនកាន់តែលឿនជាងមុន នៅក្នុងការផលិតឧបករណ៍បំពង់ដកដង្ហើមដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងវីរុស កូវីដ-19

នៅក្នុងកំឡុងពេលដែលរោងចក្ររបស់ក្រុមហ៊ុនផលិតរថយន្តជាច្រើន នៅជុំវិញពិភពលោក កំពុងតែធ្វើការបិទទ្វានោះ មានក្រុមហ៊ុនផលិតរថយន្តមួយចំនួន បានងាកមកប្រើប្រាស់នូវធនធានរបស់ពួកគេក្នុងការជួយសង្គ្រោះជីវិតមនុស្សជាច្រើននៅក្នុងអំឡុងនៃរោគរាតត្បាតកូរ៉ូណាវីរុសនេះ តាមរយៈការបង្កើតនូវសម្ភារៈឧបករណ៍វេជ្ជសាស្រ្ត។ តួរយ៉ាង ដូចជា ក្រុមហ៊ុន Ford ក៏ធ្វើការសហការគ្នាជាមួយនឹង GE Healthcare ក្នុងការផលិតនូវឧបករណ៍បំពង់ដកដង្ហើមនៅក្នុងទីក្រុង  Michigan ផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការប្រកាសអំពីកិច្ចសហប្រតិបត្តិការ កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Ford ពេលនេះ ក៏បានធ្វើការជាមួយនឹងល្បឿនលឿនរបស់ខ្លួនជាមួយនឹងគោលដៅក្នុងការផលិតនូវឧបករណ៍បំពង់ខ្យល់ដង្ហើមចំនួន 50,000 គ្រឿងនៅក្នុងរយៈពេល 100 ថ្ងៃ និងការផលិតដល់ទៅ 30,000 ត្រឹមតែរយៈពេលមួយខែប៉ុណ្ណោះ។

សម្រាប់សមត្ថភាពក្នុងការផលិតរបស់ក្រុមហ៊ុនផលិតរថយន្ត Ford នេះ នឹងជួយក្នុងការបង្កើនទៅលើការផលិតដើម្បីបំពេញនូវតម្រូវការកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ខណៈពេលដែលក្រុមហ៊ុន GE Healthcare នឹងធ្វើការផ្តល់នូវអ្នកជំនាញជាច្រើនរបស់ខ្លួន និងធ្វើការផ្តល់អាជ្ញាបណ្ណសម្រាប់ការឌីស្សាញទៅលើបំពង់ខ្យល់ពីក្រុមហ៊ុន Airon Corp។  សម្រាប់បំពង់ខ្យល់ដង្ហើម GE/Airon Model A-E ventilator ដែលធ្វើការផលិតដោយក្រុមហ៊ុន Ford នេះ គឺដើម្បីបំពេញនូវតម្រូវការរបស់អ្នកជំងឺមេរោគ Covid-19 ដែលពិបាកក្នុងការដកដង្ហើមនោះ។

លោក Jim Hackett ដែលជាអគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford បាននិយាយថា “ក្រុមការងារ  Ford និង  GE Healthcare បានធ្វើការសហការជាមួយគ្នាប្រកបដោយភាពច្នៃប្រឌិត និងមិនមានការនឿយហត់នោះទេ ហើយយើងក៏រកឃើញនូវវិធីមួយនៅក្នុងការផលិតនូវឧបករណ៍បំពង់ខ្យល់នេះអោយកាន់តែបានលឿនជាងមុន និងមានអត្ថន័យបំផុត។ តាមរយៈការផលិតនូវឧបករណ៍បំពង់ខ្យល់នេះនៅក្នុងទីក្រុង Michigan នោះ ការសហការគ្នាយ៉ាងរឹងមាំជាមួយនឹងក្រុមហ៊ុន UAW យើងអាចជួយក្រុមការងារសុខភាពជាច្រើនអោយរក្សានូវអាយុជីវិត ហើយនោះគឺជាអាទិភាពទី ១ របស់យើង។”

 

ក្រុមហ៊ុន Ford នឹងធ្វើការចាប់ផ្តើមការងារជាមួយនឹងក្រុមហ៊ុន Airon ដើម្បីធ្វើការបង្កើនទៅលើផលិតកម្មរបស់ខ្លួននៅក្នុងរដ្ឋ Florida មុនពេលដែលចាប់ផ្តើមធ្វើការផលិតរបស់ខ្លួននៅក្នុងរោងចក្រ  Rawsonville Components Plant នៅក្នុងតំបន់ Ypsilanti, Michigan នៅថ្ងៃទី 24 ខែមេសាខាងមុខនេះ។

ក្រុមហ៊ុន Ford រំពឹងថានឹងធ្វើការផលិតនូវឧបករណ៍ខ្យល់ដង្ហើមនេះចំនួន 1,500 ventilators នៅចុងខែមេសានេះ និងចំនួន 12,000 នៅចុងខែឧសភា និង 50,000 នៅថ្ងៃទី 4 ខែកក្កដា និងការជួយរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការសម្រេចបាននូវគោលដៅក្នុងការផលិតនូវ 100,000 ventilators នៅក្នុងរយៈពេល 100 ថ្ងៃ។ ក្រុមអ្នកធ្វើការងារស្ម័គ្រចិត្ត United Auto Workers ចំនួន 500 នាក់ក៏ត្រូវបានជួលអោយជួយក្នុងការបង្កើនទៅលើផ្នែកផលិតកម្ម និងការធ្វើការដល់ទៅ 3 វេនថែមទៀតផង។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Airon ធ្វើការផលិតនូវឧបករណ៍ Airon pNeuton Model A ventilators បាន 3 ក្នុងមួយថ្ងៃ ប៉ុន្តែក្រុមហ៊ុន Ford ក៏មានគម្រោងក្នុងការផលិតនូវ 7,200 Airon-licensed Model A-E ventilators ក្នុងមួយសប្តាហ៍សម្រាប់ផលិតកម្មពេញលេញរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Ford ក៏មានគម្រោងក្នុងការបើកនូវរោងចក្រជាច្រើនរបស់ខ្លួនឡើងវិញ នៅថ្ងៃទី 14 ខែមេសានេះ ដែលមានរោងចក្រ Kentucky Truck Plant ដែលនឹងធ្វើការផលិតនូវរថយន្ត Ford Expedition និង Lincoln Navigator និង  Kansas City ដែលធ្វើការផលិតនូវរថយន្ត Ford F-150 នៅទីនោះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន