no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

នៅក្នុងឱកាសប្រារព្ធខួបលើកទី 50 នេះ រថយន្ត Nissan 370Z បានបង្ហាញខ្លួនជាមួយនឹងការផ្លាស់ប្តូររូបរាងថ្មីកាន់តែលេចធ្លោបំផុត

ព្រឹត្តិការណ៍ពិពរណ៍រថយន្តអន្តរជាតិនៅក្នុងទីក្រុងញ៉ូវយ៉ក New York International Auto Show 2019 នេះកំពុងតែមានការចាប់អារម្មណ៍ខ្លាំង និងស្ថិតនៅជាមួយនឹងស្ថានភាពដ៏ល្អជាមួយនឹងការនាំមកនូវរថយន្តជាច្រើនម៉ូដែលចុងក្រោយបំផុត និងអស្ចារ្យបំផុតចេញពីក្រុមហ៊ុនផលិតរថយន្តជាច្រើន។ នៅក្នុងនោះ ក្រុមហ៊ុន Nissan ក៏សម្រេចចិត្តនៅក្នុងការនាំយកនូវរថយន្តស៊េរីថ្មីសម្រាប់ខួបលើកទី 50 ឆ្នាំរបស់ខ្លួន ដែលជាការទន្ទឹងរង់ចាំដ៏យូររបស់អតិថិជន ជាច្រើនជាមួយនឹងផ្លាកលេខ Z ដ៏ល្បីល្បាញរបស់ខ្លួនផងដែរ។ 

no-alternative title

គិតរហូតមកពេលនេះ គឺមានរយៈពេលជាងកន្លះសតវត្ស៍ហើយ ចាប់តាំងពីមានការបង្ហាញនូវរថយ្ត Datsun 240Z និងរថយន្តជំនាន់ទី 6 ម៉ូដែល 370Z សម្រាប់ខួបលើកទី 50 ដ៏ពិសេសនេះ(50th Anniversary Edition ) សម្រាប់ម៉ូដែលឆ្នាំ 2020 នេះ។ វត្តមាននៃ រថយ្ត 370Z គឺឈានដល់ទៅរយៈពេល 2 ទសវត្ស៍ប៉ុន្តែកម្លាំងម៉ាស៊ីនរថយន្ត 3.7-liter 332 horsepower V6, rear-wheel-drive layout និង manual gearbox  ដែលផ្តល់នូវបទពិសោធន៍នៃការបើកបរកាន់តែអស្ចារ្យបំផុត។  សម្រាប់ម៉ូដែលរថយន្តនៃខួបលើកទី 50 ឆ្នាំនេះ គឺមានការផ្តល់នូវរូបរាងកាន់តែលេចធ្លោ និងការរចនាផ្នែកខាងក្នុងកាន់តែស្រស់ស្អាត និងជម្រើសស្តង់ដារជាច្រើនទៀតសម្រាប់អបអរនូវខូបប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន Nissan នេះ។

យោងតាមព័ត៌មាននេះ បានអោយដឹងថា រថយន្តទាំងនេះ គឺផ្អែកទៅលើរថយន្តម៉ូដែលប្រភេទ Sport trim ហើយវាមានការប្រើប្រាស់ពណ៌ស លាយជាមួយនឹងឆ្នូតពណ៌ក្រហម ឬពណ៌ទឹកប្រាក់ជាមួយនឹងឆ្នូតពណ៌ខ្មៅដ៏ទាក់ទាញអស្ចារ្យបំផុត។សម្រាប់កង់ដែលប្រើប្រាស់ជាមួយនឹងរថយន្តនេះ គឺមានទំហំ 19 អ៊ីញក៏មានការផ្លាស់ប្តូររូបរាងខាងក្រៅរបស់វាផងដែរ វាពិតជាទាក់ទាញខ្លាំងមែនទែន៕ 

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម