no-alternative title

Toyota Prius Prime ឆ្នាំ 2020 ត្រូវបានគេនិយាយថា ក្រុមហ៊ុន នឹងមានបន្ថែមកៅអីទី 5 មួយទៀត

ក្រុមហ៊ុនផលិតរថយន្ត Toyota កំពុងតែនិយាយអំពីរថយន្ត Toyota Prius Prime 2020 ស៊េរីថ្មីរបស់ខ្លួន និងការផ្តោតទៅលើបច្ចេកវិទ្យា Hybrid ដើម្បីឆ្លើយតបទៅនឹងតម្លៃនៃការប្រើប្រាស់ថាមពលប្រេង។ សម្រាប់រថយន្តស៊េរីថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ ហើយសម្រាប់ប្រភេទ LE ក្រុមហ៊ុន នឹងចាប់ផ្តើមជាមួយនឹងតម្លៃ $27,600 ខណៈពេលដែលរថយន្តប្រភេទ XLE គឺចាប់ផ្តើមពីតម្លៃ $29,500 ហើយប្រភេទ Limited គឺមានតម្លៃ $33,500។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Toyota បាននិយាយថា ឈ្មោះ Prime នៅក្នុងម៉ូដែលនេះ គឺមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើននៅក្នុងត្រកូល Prius ដែលបង្ហាញខ្លួនជិត 2 ទសវត្សន៍ហើយនោះ។ សម្រាប់រថយន្ត Prius Prime 2020  នេះអាចដំណើរការជា EV ឬ hybrid driving modes ហើយវាក៏មានការ Upgrades ថ្មីជាច្រើនសម្រាប់ម៉ូដែលឆ្នាំ 2020 នេះផងដែរ។ ការ Upgrade មួយនៅក្នុងចំណោមការ Upgrades ជាច្រើននោះ គឺការបន្ថែមនូវកៅអីទី 5 នៅផ្នែកខាងក្រោយនៃរថយន្តនេះដើម្បីដាក់មនុស្សបានកាន់តែច្រើន។ រ ថយន្តនេះអាចដាក់មនុស្សបាន 3 នាក់នៅផ្នែកខាងក្រោយរបស់វា។ 

ក្រុមហ៊ុន Toyota ក៏មានការបន្ថែមនូវការប្រើប្រាស់ជាមួយនឹង Apple CarPlay, SiriusXM និង Amazon Alexa ផងដែរ។ ក្រុមហ៊ុន Toyota បញ្ជាក់ថា នៅក្នុងរថយន្ត 2020 Prius នេះជាមួយនឹងរន្ធផត 2.1A USB សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីធ្វើអោយស្មាតហ្វូនអាចបញ្ចូលថាមពលថ្មបានកាន់តែងាយស្រួល ក្នុងនោះក៏មានប្រព័ន្ធសម្រាប់កាត់បន្ថយកំដៅដែលមិនអោយអ្នកបើកបរចាំងភ្នែកថែមទៀតផង។ 

រថយន្ត Prius Prime នេះគឺជារថយន្ត Toyota hybrid ដ៏អស្ចារ្យបំផុតរហូតមកទល់ពេលនេះ។ រថយន្តនេះ មានការប៉ាន់ស្មានទៅលើការប្រើប្រាស់ EPA ត្រឹមតែ 54 mpg និងការធ្វើដំណើរសរុបបានចម្ងាយដល់ទៅ 640-mile ។ រថយន្ត Prius អាចបើកបរបានកម្រិត 25-miles នៅក្នុង EV mode ដោយប្រើប្រាស់នូវភ្លើងអគ្គិសនីនោះ។

ក្រុមហ៊ុន Toyota បានកត់សម្គាល់ឃើញថា រថយន្ត Prius Prime ក៏ទទួលបាននូវការអនុម័តទៅលើ HOV ជារថយន្តបៃតងនៅក្នុងរដ្ឋ California និង New Jersey ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន