no-alternative title

Ford នាំមកនូវកម្មវិធីថ្មីមួយ ដើម្បីធ្វើការផ្លាស់ប្តូរ និងធានាអោយអតិថិជនរបស់ខ្លួនកាន់តែជឿជាក់លើយីហោ Ford

ក្រុមហ៊ុនផលិតរថយន្តជាច្រើនមានចំណូចចិត្ត និយាយអំពីការលក់រថយន្តស៊េរីថ្មីរបស់ខ្លួន ទៅកាន់អតិថិជនជាច្រើន។សម្រាប់យុទ្ធសាស្រ្តនៃការលក់នេះ គឺរួមមានដូចជាការបញ្ចុះតម្លៃ ហើយនិងបញ្ជាក់ពីគុណភាព ការធានា រួមនឹងសេវាកម្មផ្សេងៗ ដែលបានអតិថិជនពិតជាមានភាពស្មោះត្រង់មែនទែន សោចិត្តរួចពីម៉ាកយីហោរបស់ខ្លួនឡើយ។ ជាក់ស្តែងនៅពេលនេះ ក្រុមហ៊ុន Ford បានបង្ហាញនូវវិធីថ្មីមួយរបស់ខ្លួន ដើម្បីធានាអោយអតិថិជនរបស់ខ្លួន មានការយល់ច្បាស់ថា គឺមិនមែនត្រឹមតែជាជម្រើសសម្រាប់ការប្រកួតប្រជែងនោះទេ គឺក្រុមហ៊ុនចង់បង្ហាញអំពីភាពស្មោះត្រង់បំផុតមួយជូនដល់អតិថិជន។

Ford Pass Rewards គឺជាឈ្មោះនៃកម្មវិធីថ្មីរបស់ក្រុមហ៊ុនផលិតរថយន្តនេះ ដោយនឹងជូនរង្វាន់សម្រាប់អតិថិជនជាច្រើនដែលចង់ទិញ ឬជួលរថយន្តស៊េរីថ្មី Ford ដោយពួកគេ នឹងទទួលបាននូវពិន្ទុ ដែលអាចប្រើប្រាស់សម្រាប់ការជួសជុល ការថែទាំ ផ្នែកសេវាកម្ម ឬការទិញរថយន្តថ្មីជំនួសទៅលើរថយន្តចាស់របស់ពួកគេផងដែរ។ លោក Elena Ford ដែលជាប្រធានផ្នែកអតិថិជន បាននិយាយថា “បទពិសោធន៍របស់អតិថិជន គឺជារឿងដែលសំខានន់បំផុត ដែលយើងអាចធ្វើការវិនិយោគដើម្បីក្លាយជាក្រុមហ៊ុនដែលមានការជឿជាក់ខ្លាំងបំផុតនៅលើពិភពលោកនេះ។” កម្មវិធី Ford Pass Rewards នេះ គឺជាយុទ្ធសាស្រ្តមួយដែលក្រុមហ៊ុន Ford ដាក់ដំណើរការសម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន និងអតិថិជននោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់សេវាកម្ម Ford Mobile Service Pilot គឺជាកម្មវិធីសេវាកម្មថ្មី ដែលបញ្ជូនអ្នកជំនាញជាច្រើនទៅកាន់ផ្ទះរបស់អតិថិជនជាច្រើន និងកន្លែងការងារដូចនេះពួកគេអាចធ្វើការផ្តល់នូវសេវាកម្ម និងការថែទាំទៅលើអតិថិជនបានយ៉ាងល្អបំផុតនោះ។ ក្រុមហ៊ុន Ford គឺមានកម្មវិធីស្រដៀងគ្នានេះដែរ គឺនៅក្នុងរដ្ឋ California ប៉ុន្តែវាក៏ពង្រីកទៅដល់រដ្ឋ Texas, Illinois, New Jersey  និង Florida ផងដែរ។

ការនាំយកនូវអ្នកបច្ចេកទេសជាច្រើនរបស់ក្រុមហ៊ុន Ford គឹសម្រាប់ការផ្តល់នូវសេវាកម្មទៅដល់កន្លែងជាទីបំផុត ដែលនឹងមានការជជែកជាមួយនឹងទីភ្នាក់ងារសេវាកម្មចេញពី Call Center ថ្មីរបស់ Ford នៅក្នុងរដ្ឋ Houston។

ទីភ្នាក់ងារនេះ ក៏ធ្វើការជាមួយនឹងអតិថិជនជាច្រើន ដោយប្រើប្រាស់នូវម៉ូដែល "own the call”  ដែលមានន័យថា កម្មវិធី Early Lease Renewal program របស់ក្រុមហ៊ុនFord នេះ គឺផ្តល់នូវអ្វីដែលយើងចង់បានសម្រាប់រថយន្តថ្មីនេះ។ ភស្តុតាងដែលធំបំផុតនេះ បានបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តថ្នាក់ប្រណិតនេះ នឹងអនុវត្តទៅតាមកម្មវិធី Signature dealership program របស់ Ford។ Ford Signature គឺជាបណ្តាញ network មួយដែលមានហាងជាង 70 នៅលើពិភពលោកដែលផ្តល់នូវសេវាកម្ម និងការលក់សម្រាប់អតិថិជន។ បណ្តាញ Network នេះនឹងមានការពង្រីកដល់ទៅ 300 នៅចុងឆ្នាំនេះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន