no-alternative title

រថយន្តស៊េរីថ្មី Ford Mustang ភ្ជាប់ជាមួយនឹង SVO EcoBoost នឹងបង្ហាញខ្លួនឆាប់ៗនេះ

កាលពីខែមុននេះ ក្រុមហ៊ុនផលិតរថយន្ត Ford បានទម្លាយចេញនូវរថយន្ត Mustang EcoBoost 2.3L High Performance Package ដែលមានការបន្ថែមនូវម៉ាស៊ីន 2.3-liter EcoBoost engine ថ្មីចេញ ពីរថយន្តដែលបញ្ឈប់ការផលិតនោះគឺ Focus RS និងបានប្រែក្លាយជាម៉ាស៊ីនដែលមានកម្លាំង 330 សេះ និងកម្លាំងរមួលដល់ទៅ 350 lb-ft។ ជាមួយនឹងការបង្កើនឡើងជាមួយនឹងកម្លាំង 20សេះ ទៅលើរថយន្តស្តង់ដារ Mustang EcoBoost នេះ គឺបំពាក់នូវម៉ាស៊ីនខ្លាំងក្លា 4-ស៊ីឡាំងដែលផ្តល់អោយក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កញ្ចប់កម្លាំងម៉ាស៊ីនថ្មីនេះគឺមានការបន្ថែមនូវ Turbo Compressor ភ្លោះធំជាងមុន 5% និងការប្រើប្រាស់នូវ 10-speed SelectShift ស្វ័យប្រវត្តិ និងចង្កឹះលេខដៃ 6 វគ្គ Getrag manual transmission របស់ក្រុមហ៊ុនផលិតរថយន្ត Ford ខណៈពេលដែល soundtrack នេះគឺមានការពង្រឹងទៅលើប្រព័ន្ធ quad-tip exhaust system ផងដែរ។ សម្រាប់ការ Upgrades ទៅលើរថយន្ត Mustang EcoBoost គឺមានការកើនឡើងប្រហែលជា 0-62 mph ប្រហែលជា 4.5 វិនាទី និងការកើនឡើងដល់ទៅល្បឿន 155mph ដែលមានល្បឿនលឿនជាងរថយន្ត EcoBoost Mustang ដល់ទៅ 34 mph ។

ទោះជាយ៉ាងណាក៏ដោយនោះ ក្រុមហ៊ុន Ford គឺមិនប្រើប្រាស់ឱកាសនេះសម្រាប់ការស្រោចស្រង់ទៅលើម៉ូដែល SVO នោះទេចាប់តាំងពីកញ្ចប់ 2.3L High Performance Package  នេះមានលក្ខណៈស្រដៀងគ្នាច្រើននោះ។ នៅចន្លោះឆ្នាំ 1984 និងឆ្នាំ 1986 នោះ រថយន្ត Mustang SVO នេះ គឺភ្ជាប់ជាមួយនឹងម៉ាស៊ីន Turbocharged 2.3-Liter Four-Cylinder ដែលមានកម្លាំង 205 សេះ ដែលមានកម្លាំងខ្លាំងក្លាដូចជារថយន្ត Mustang GT V8 ផងដែរ។

តាមការបញ្ជាក់របស់ Motor1 នេះ ក្រុមហ៊ុនផលិតរថយន្ត Ford នឹងនាំយកនូវឈ្មោះ SVO សម្រាប់អនាគតនៃរថយន្ត Mustang សម្រាប់ពេលអនាគតផងដែរ។ នៅក្នុងខណៈពេលនេះ SVO គឺជារថយន្ត Mustangs ដែលមានតម្លៃថ្លៃបំផុត និងលឿនបំផុតប៉ុន្តែវាមិនខ្លាំងដូចទៅនឹង 2.3L High Performance Package នោះទេ។ ក្រុមហ៊ុន Ford មានគម្រោងក្នុងការប្រើប្រាស់នូវកម្លាំង 2.3-liter EcoBoost engine ដែលនឹងប្រើប្រាស់នៅលើរថយន្ត SVO បន្ទាប់ពីមានអាយុកាលជាង ៣០ ឆ្នាំមកហើយ៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

Hongqi Guoya រថយន្តអគ្គិសនី Sedan ដ៏ប្រណិតមានប្រវែង 5.3 ម៉ែត្រ បានបើកទទួលការកក់ទុកមុននៅទូទាំងពិភពលោកហើយ

ដោយ ប៉េងលីន
HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃត្រឹមតែ 999$ ថែមកាដូសរុបតម្លៃ 317$

ដោយ ប៉េងលីន
ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ថេប្លេតស៊េរីថ្មី HONOR Pad X9 អេក្រង់2K ល្បឿនអេក្រង់ 120Hz បង្ហាញវត្តមានជាផ្លូវការក្នុងតម្លៃ ត្រឹមតែ 249$ ថែមកាដូកក្រើក

ដោយ ប៉េងលីន
Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

Huawei បានវិនិយោគទឹកប្រាក់ជាង 1 ពាន់លានយ៉ន់ទៅលើការស្រាវជ្រាវ និងអភិវឌ្ឍនារយៈពេលជាង 10 ឆ្នាំមកនេះ

ដោយ ប៉េងលីន
មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

មេក្រុមហ៊ុន Samsung បានប្រកាសបង្កើតនូវសម្ព័ន្ធភាពជាមួយក្រុមហ៊ុន Zeiss នៅក្នុងការផលិតនូវបន្ទះឈីបកម្រិតខ្ពស់!

ដោយ ប៉េងលីន
ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ឡានហោះរបស់ Xpeng និង AeroHT ជិតទទួលបានការអនុម័តសម្រាប់ការដាក់ឲ្យដំណើរការហោះហើរជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន