no-alternative title

ក្រុមហ៊ុន Lamborghini បានច្នៃប្រឌិតថយន្ត Urus របស់ខ្លួន អោយមើលទៅដូចជារថយន្តប្រណាំងដ៏អស្ចារ្យបំផុត

ជឿជាក់ថា លោកអ្នកប្រហែលជាធ្លាប់បានឃើញនៅលើ Instagram ហើយនូវរូបភាពរថយន្ត Urus របស់ក្រុមហ៊ុនផលិតរថយន្ត Lamborghini ដែលមានកៅអី 4 និងទ្វារ 4 រួមជាមួយនិងផ្ទៃបាតក្រោមត្រឹមតែ 9.8 អ៊ីងពីដីនោះ។ អ្វីដែលក្រុមហ៊ុន Lamborghini ចង់បង្ហាញនៅពេលនេះនោះ គឺសមត្ថភាពរបស់រថយន្ត SUV របស់ខ្លួន មានន័យថា ម៉ូដែលនេះ នឹងអាចមានសមត្ថភាពដូចជារថយន្តប្រណាំងអញ្ចឹងដែរ។ អ្នកបើកបរ ក៏បានសាកល្បងរថយន្ត Urus នេះ ជាសាធារណៈរួចរាល់ហើយ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Maurizio Reggiani ដែលជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុននេះ បាននិយាយប្រាប់ទៅកាន់ Digital Trends ថា “នៅក្នុងការកែប្រែរថយន្ត Urus ទៅជារថយន្តប្រណាំង ST-X នោះ គឺងាយស្រួលនិយាយនោះទេ តែនៅពេលធ្វើគឺមិនស្រួលទេ” ប៉ុន្តែក្រុមការងារពិតជាអាច គឺធ្វើការដោះស្រាយទៅលើបញ្ហានេះបានដោយរលូន។ “យើងត្រូវធ្វើការកំណត់ទៅលើសមាសភាគជាច្រើន ដើម្បីអាចធ្វើការរក្សាទុកនៅដដែលដូចគ្នា តែវាអាចអាចសមស្របសម្រាប់ការប្រណាំងបានដោយគ្មានបញ្ហា។” កន្លងមក ក្រមហ៊ុន Lamborghini ក៏មានប្រវត្តិជាយូរមកហើយនៅក្នុងមេរៀនរបស់ខ្លួននៅក្នុងផលិតកម្មម៉ូដែលជាច្រើន។ 

ក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ Hardware ភាគច្រើន គឺមានលក្ខណៈសម្បត្តិដូចទៅនឹងរថយន្ត GT3 ។ ប្រសិនបើរថយន្ត ST-X ដែលមានការប្រែក្លាយពីរថយន្ត Urus បានពិតមែននោះ គឺពិតជាមិនធម្មតានោះទេ។  Reggiani បានធ្វើការពន្យល់ទៅកាន់លោក Stefano Domenicali ដែលជាប្រធានរបស់ក្រុមហ៊ុន Lamborghini ដោយស្នើគាត់អោយធ្វើរឿងដ៏អស្ចារ្យសម្រាប់រថយន្តម៉ូដែល Urus ដែលបង្ហាញខ្លួននៅក្នុងឆ្នាំ 2017 នោះ។ “រថយន្តនេះ គឺពិតជាល្អមែនទែន មានការបង្ហាញថា រថយន្តនេះ គឺមានកម្លាំងខ្លាំងក្លានៅក្នុងការបើកបរនៅលើដងផ្លូវ និងការបើកបរនៅលើស្ថានភាពផ្លូវដែលពិបាកៗ។” 

ក្រុមហ៊ុន Lamborghini នៅមិនទាន់ច្បាស់នោះទេ នៅក្នុងការផលិតរថយន្ត ដែលមានកម្លាំងម៉ាស៊ីនខ្លាំងសម្រាប់បង្ហាញនៅលើទីលាន។ អ្វីដែលចាប់អារម្មណ៍នោះ គំនិតនៃការបង្កើតរថយន្ត ST-X នេះ គឺមានការទម្លាយតាំងពីចុងឆ្នាំ 2018 មកម្លេះ។ ចាប់ផ្តើមជាមួយនឹងរថយន្ត Urus នោះ ក្រុមការងាររបស់ក្រុមហ៊ុន Lamborghini បានធ្វើការផ្លាស់ប្តូរលោហធាតុមួយចំនួនជាមួយនឹង carbon fiber ដែលមានការកាត់បន្ថយទំងន់រថយន្តនេះបានរហូតដល់ទៅ 25% ឯណោះ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន