no-alternative title

Jaguar Land Rover បានត្រៀមបញ្ចេញនូវរថយន្ត Land Rover Defender និងរថយន្តអគ្គិសនី EV ស៊េរីថ្មីរបស់ខ្លួនជាច្រើនទៀត

កាលពីខែមុននេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Jaguar Land Rover អាចនឹងត្រូវកាន់កាប់ដោយក្រុមហ៊ុន PSA ដែលជាក្រុមហ៊ុនរបស់បារាំង ដែលថ្មីៗនេះ បានទិញយកនូវប្រតិបត្តិការជាច្រើនរបស់ក្រុមហ៊ុន GM នៅទី្វបអ៊ឺរ៉ុបនោះ។ ប៉ុន្តែប្រធានរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសនេះ បាននិយាយថា នេះគឺមិនមែនជាការលក់នោះទេ ស្របពេលដែលវា គឺមិនមែនជាកម្មសិទ្ធិឯករាជ្យនោះ អ្វីៗគឺមិនមានការផ្លាស់ប្តូរអ្វីនោះទេ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Dr. Ralph Speth ដែលជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន JLR បាននិយាយថា “នៅថ្ងៃនេះ គឺជារឿងធម្មតា”។ ក្រុមហ៊ុន Jaguar Land Rover មិនមែនសម្រាប់ដាក់លក់នោះទេ។ ក្រុមហ៊ុនយើង គឺគ្រប់គ្រងដោយក្រុមហ៊ុន Tata នៅក្នុងប្រទេសឥណ្ឌា ដែលនេះគឺជាវិធីផ្លូវដែលរឿងជាច្រើននៅតែបន្ត។” ទាំង Jaguar និង Land Rover គឺត្រូវបានឆ្លងកាត់នូវការផ្លាស់ប្តូរជាច្រើន នៅក្នុងភាពជាម្ចាស់កម្មសិទ្ធិរបស់ពួកគេ។ ក្រុមហ៊ុនទាំងពីរនេះ គឺជាផ្នែកមួយនៃក្រុមហ៊ុន Leyland របស់ចក្រភពអង់គ្លេស និងស្ថិតនៅក្រោមក្រុមហ៊ុន Premier Automotive Group របស់ Ford ហើយ Land Rover ហើយក៏ធ្លាប់បានឆ្លងកាត់ក្រុមហ៊ុន BMW ផងដែរ។ 

ក្រុមហ៊ុន Tata បានទិញយកនូវម៉ាកយីហោរថយន្តទាំងពីរនេះនៅក្នុងឆ្នាំ 2008 និងបញ្ចូលគ្នាតែម្តង។ ក្រោយមក ក្រុមហ៊ុន JLR គឺបានជួបប្រទះនូវបញ្ហាពិបាកជាច្រើនទៅលើផ្នែកហិរញ្ញវត្ថុ ការរងគ្រោះ នៃការខាតបង់ជាច្រើន ដោយសារតែវាមានការបង្កើនទុនវិនិយោគ និងការធ្លាក់ចុះទៅលើការដឹកជញ្ជូនប្រេងម៉ាស៊ូតនៅក្នុងអ៊ឺរ៉ុបនោះ។ ប៉ុន្តែលោក Speth បាននិយាយថា ពាក្យចចាមអារ៉ាមអំពីក្រុមហ៊ុននេះ គឺមិនមានលក្ខណៈល្អប្រសើរនោះទេ អំពីការលក់ក្រុមហ៊ុន JLR នេះ ទៅកាន់ក្រុមហ៊ុន PSA ឬ Fiat Chrysler នោះ។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ចក្រភពអង់គ្លេសនេះ បានកំពុងតែធ្វើការវិនិយោគទៅលើអនាគតរបស់ក្រុមហ៊ុនខ្លួនផងដែរ។ ក្រុមហ៊ុននេះ បានត្រៀមបញ្ចេញនូវរថយន្ត Land Rover Defender ស៊េរីថ្មីរបស់ខ្លួន និងរថយន្តអគ្គិសនី EV ជាច្រើនទៀតបន្ទាប់ពីការបង្ហាញវត្តមានរបស់រថយន្ត Jaguar I-Pace រួចមកហើយនោះ។ នេះគឺជាពេលវេលាដ៏ល្អបំផុតដែលក្រុមហ៊ុន Land Rover អាចលូតលាស់ទៅមុខបាន ជាពិសេសសម្រាប់រថយន្តស្ព័រ ក៏មានការពេញនិយមខ្លាំងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន