no-alternative title

Ford Ranger Raptor ត្រូវបានគេទទួលស្គាល់ថា គឺជារថយន្ត Pick-Up ថ្មី ដែលកំពុងមានការពេញនិយមខ្លាំងក្លាមែនទែន

បច្ចុប្បន្ននេះ Ford Ranger Raptor ត្រូវបានក្រុមហ៊ុន Ford ប្រកាសដាក់លក់ជាផ្លូវការនៅបណ្តាទ្វីបជាច្រើន ដូចជា នៅក្នុងតំបន់អ៊ឺរ៉ុប ប្រទេសអូស្រ្តាលី និងប្រទេសអាហ្រ្វិកខាងត្បូង រួមជាមួយនឹងទីផ្សារអាស៊ីប៉ាស៊ីហ្វិក នៅក្នុងនោះប្រទេសកម្ពុជាយើង ក៏មានដាក់លក់ជាផ្លូវការនូវរថយន្ត Pick-Up ថ្មីនេះផងដែរ។ រថយន្តនេះ មានទំហំ និងមានជម្រើសសម្រាប់អតិថិជនក្នុងការជ្រើសរើសផងដែរ។ យោងតាមព័ត៌មានរបស់គេហទំព័រ Carbuzz.com បានសសេរថា រថយន្ត Pick-Up ថ្មីនេះ គឺជារថយន្តដែលកំពុងមានការពេញនិយមខ្លាំងក្លាមែនទែន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការប្រកាសរបស់ក្រុមហ៊ុន Ford បានអោយដឹងថា ជាមួយនឹងវត្តមាន Ford Ranger Raptor ថ្មីនេះ គឺពិតជាមាន តម្រូវការច្រើនមែនទែន ទៅលើរថយន្ត Ranger និង Ranger Raptor ស៊េរីថ្មីនេះ ដូច្នេះ ដោយសារតែកត្តាដ៏ខ្លាំងក្លា និងធំធេងនេះ បានធ្វើអោយក្រុមហ៊ុន Ford ត្រូវធ្វើការបន្ថែមនូវភាគីទី 3 សម្រាប់ធ្វើការផលិតនៅក្នុងរោងចក្រថ្មីទៀត គឺនៅក្នុងតំបន់ Silverton Assembly Plant នៅក្នុងអាហ្វ្រិកខាងត្បូង។ ក្រុមហ៊ុន Ford បាននិយាយថា ការលក់រថយន្ត Ranger មានការបំបែកកំណត់ត្រាសម្រាប់ឆ្នាំនេះ សម្រាប់ទីផ្សារ នៅក្នុងតំបន់អ៊ឺរ៉ុប ដែលមានរហូតដល់ទៅ 20 ប្រទេស នេះមានន័យថា វាបំបែកកំណត់ត្រាទៅលើការលក់ខ្ពស់បំផុតចាប់តាំងពីម៉ូដែលនេះ បង្ហាញខ្លួននៅក្នុងឆ្នាំ 1999 មក។ 

នៅពេលនេះ រថយន្ត Ranger ថ្មីនេះ ក៏ជារថយន្ត Pickup Truck គឺបានក្លាយជា រថយន្តថ្មី មានការពេញនិយមខ្លាំងបំផុត នៅក្នុងអ៊ឺរ៉ុប ដែលមានចំណែកទីផ្សារដល់ទៅ 30.4% នេះបើយោងទៅតាមទិន្នន័យ ដែលទទួលបាននៅចុងខែមិថុនានេះ។ យើងនៅមិនទាន់ច្បាស់អំពីតួរលេខនៃការលក់រថយន្ត Ranger និង Ranger Raptors នៅឡើយទេ ប៉ុន្តែការលក់ខ្លាំងក្លានេះ នឹងធ្វើអោយក្រុមហ៊ុន Ford មានការសប្បាយរីករាយជាក់ជាមិនខាន។ សម្រាប់រថយន្ត ដែលជាគូប្រកួតប្រជែងរបស់រថយន្តស៊េរីថ្មី Ford Ranger Raptor ថ្មីនេះ មានដូចជា Toyota Hilux, Nissan Navara និង Volkswagen Amarok ជាដើម ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន