no-alternative title

មានការលើកឡើងថា ក្រុមហ៊ុន Apple អាចនឹងយកនូវយុទ្ធសាស្រ្តនៃការផលិត iPhone ទៅប្រើសម្រាប់អាជីវកម្មរថយន្តរបស់ខ្លួន

ក្រោយពីទទួលបានជោគជ័យនៅក្នុងការផ្លាស់ប្តូរយុទ្ធសាស្រ្តទៅលើការលក់ស្មាតហ្វូន iPhone នាពេលកន្លងមក នៅពេលនេះ មានការលើកឡើងថា ក្រុមហ៊ុន Apple ប្រហែលជានូវប្រើប្រាស់នូវយុទ្ធសាស្រ្តដែលខ្លួន បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone នោះ ទៅធ្វើសម្រាប់អាជីវកម្មរថយន្តរបស់ខ្លួននាពេលខាងមុខនេះដូចគ្នា។ យុទ្ធសាស្រ្តនេះ គឺមានការឌីស្សាញទៅលើផលិតផលរបស់ក្រុមហ៊ុននេះ រួមទាំងការនាំចូលនូវសមាសភាគជាច្រើនរបស់ខ្លួន ហើយនិងការធ្វើការជាមួយនឹងក្រុមហ៊ុនផលិតដែលជាប់កុងត្រាក្នុងការតម្លើងសម្រាប់ការលក់ចេញនៅលើទីផ្សារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍ចេញពី Bloomberg គឺបានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏ប្រហែលជាប្រើប្រាស់នូវយុទ្ធសាស្រ្តរបស់ iPhone សម្រាប់ការផលិតទៅលើរថយន្តដំបូងបំផុតរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ អាចនិងធ្វើការជាមួយនឹងក្រុមហ៊ុនដែលកុងត្រាច្បាស់លាស់នៅក្នុងការផលិតទៅលើរថយន្ត  Apple Car របស់ខ្លួន។ ក្រុមហ៊ុននេះ គឺមានជម្រើស 3 ក្នុងការផលិតទៅលើរថយន្តនេះ គឺការសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្តដែលមានស្រាប ការបង្កើតនូវរោងចក្រផ្ទាល់ខ្លួន ឬការសហការជាមួយនឹងក្រុមហ៊ុនកុងត្រាដូចជា Foxconn ជាដើម។

សូមជំរាបថា ក្រុមហ៊ុន Apple ថ្មីៗនេះ ក៏បានពិភាក្សាជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Hyundai នៅក្នុងការផលិតរថយន្តដំបូងបំផុតរបស់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ ក៏បានធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធរថយន្តស្វ័យប្រវត្តិសម្រាប់រថយន្តនេះ ជាមួយនឹងការឌីស្សាញខាងក្រៅ និងខាងក្នុងនិងបច្ចេកវិទ្យា Board សម្រាប់រថយន្តនេះផងដែរ ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តនឹងធ្វើការនៅលើការផលិតចុងក្រោយសម្រាប់រថយន្តនេះ។

ក្រុមហ៊ុន Apple អាចនឹងស្នើអោយក្រុមហ៊ុនដៃគូនេះ ធ្វើការដកចេញនូវម៉ាកយីហោរបស់គេ។ នេះ គឺជាអ្វីដែលក្រុមហ៊ុនជាច្រើនស្នើទៅកាន់ក្រុមហ៊ុន Samsung ក្នុងការផលិតនូវស្មាតហ្វូនរបស់ខ្លួន ប៉ុន្តែមិនមានឡូហ្គោរបស់ក្រុមហ៊ុនផលិតនេះ។ ក្រុមហ៊ុន Apple នឹងផ្តោតទៅលើកៅអីអង្គុយក្នុងរថយន្ត តួខ្លួនរថយន្ត និងសមាសភាគជាច្រើនទៀតនៃរថយន្តនេះផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន