no-alternative title

Huawei នឹងបង្ហាញចេញនូវម៉ាកយីហោរថយន្តចំនួន 3 ដែលនឹងក្លាយជាដៃគូរផ្លូវការណ៍របស់ខ្លួននៅថ្ងៃទី 17 ខែមេសាខាងមុខនេះហើយ

យោងតាមការបញ្ជាក់នៅក្នុងព្រឹត្តិការណ៍ Huawei Global Analyst Conference 2021 ដែលបានធ្វើឡើងនៅក្នុងទីក្រុង Shenzhen នោះ លោក Xu Zhijun ដែលជាប្រធានរបស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតចំនួន 3 ដើម្បីបង្កើតនូវក្រុមហ៊ុនម៉ាកយីហោរថយន្តចំនួន 3 របស់ខ្លួន។ លោកបបន្តថា ចាប់ផ្តើមពីត្រីមាសទី 4 នៅក្នុងឆ្នាំនេះ គ្រប់គ្នានឹងបានឃើញនូវរថយន្តជាច្រើនរបស់ក្រុមហ៊ុន Huawei ដែលនឹងបង្ហាញខ្លួននៅក្រោមម៉ាកយីហោរបស់រថយន្តទាំង 3 នេះ ហើយ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Xu Zhijun បានបន្ថែមថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន Huawei ក្នុងការមិនបង្កើតនូវរថយន្ត និងការជួយក្រុមហ៊ុនផលិតរថយន្តជាច្រើនក្នុងការបង្កើតនូវរថយន្តដ៏ល្អៗនោះ គឺជាការពិភាក្សាអស់រយៈពេលជាច្រើនឆ្នាំរបស់ក្រុមហ៊ុននេះ។ យុទ្ធសាស្រ្តនេះ មិនទាន់មានការផ្លាស់ប្តូរនៅឡើយទេ។ ក្រុមហ៊ុន Huawei បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនសហការចំនួន 3 ហើយនឹងប្រកាសបង្ហាញនូវម៉ាកយីហោរថយន្តឆ្លាតវៃចំនួន 3។ ក្រុមហ៊ុនរថយន្តទាំងនេះ នឹងក្លាយជាការសហការរវាងក្រុមហ៊ុន Huawei និងដៃគូរបស់ខ្លួន។

កិច្ចសហការដំបូង គឺរវាងក្រុមហ៊ុន Huaweiនិង   BAIC New Energy។ ពួកគេនឹងធ្វើការផលិតនូវរថយន្តនៅក្រោមម៉ាកយីហោ ARCFOX Polar Fox។ នៅក្នុងត្រីមាសទី 4 ឆ្នាំនេះ រថយន្តជាច្រើន នឹងប្រកាសបង្ហាញខ្លួននៅលើទីផ្សារ។ ក្រុមហ៊ុនចំនួន 2 ផ្សេងទៀតនោះ គឺក្រុមហ៊ុន Chongqing Changan និង Guangzhou Automobile។ សម្រាប់ឈ្មោះរបស់ក្រុមហ៊ុនម៉ាកយីហោ 2 ទៀតនៅមិនទាន់បានកំណត់នៅឡើយទេ។ 

លោក Xu Zhijun បាននិយាយទៀតថា ផលិតផលរថយន្តឆ្លាតវៃនេះ គឺនឹងមានការប្រកាសដោយក្រុមហ៊ុន Huawei និងការប្រើប្រាស់នូវឡូហ្គោរបស់ក្រុមហ៊ុន Huawei នៅខាងក្នុង។ ប៉ុន្តែមិនមែនគ្រប់រថយន្តទាំងអស់ប្រើប្រាស់វានោះទេ។ គួរបញ្ជាក់ថា រថយន្តទាំងនេះ នឹងប្រើប្រាស់នូវដំណោះស្រាយនៃការបើកបរឆ្លាតវៃរបស់ក្រុមហ៊ុន Huawei ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន